Episode:8
នៅក្នុងហាងលក់ផលិតតផលថែសម្រស់មួយកន្លែង ពេលនេះកំពុងមានភាពអ៊ូអរ មនុស្សរាប់សិបនាក់ប្រជ្រៀតគ្នា ព្រោះតែថ្ងៃនេះពិសេសមានការលក់បញ្ចុះរហូតដល់85%សម្រាប់ម៉ាកប្រេនដ៍គ្រប់នៅក្នុងហ៊ាង។«អ៎េ!!! អ្នកមីង! ម៉េចក៏លេងខូចគេចឹង? អ្នកមីងមកក្រោយគួរតែឈរក្រោយ...ហេតុអីក៏មកឈរនៅមុខវិញ??»ជីមីន ដែលកំពុងតែតម្រងជួរនឹងគេដែលនោះ ក៏វាចារទាំងហួសចិត្តទៅកាន់អ្នកមីងនោះ មិនដឹងចេញពីម្ដុំណាទេ?? បែរជាមកដណ្ដើមកន្លែងរបស់គេ ខំប្រញាប់មកឈរចាំជិត2ម៉ោងហើយ នៅសល់តែ2នាក់ទៀតដល់វេនគេហើយ!!
«ន៎ែ!! អ្នកណាជាមីងរបស់ឯង?? ម៉េចក៏មកហៅយើងមីងចឹង!! មុខយើងមិនចាស់ដល់ឯងហៅយើងមីងទេ??»ស្រីម្នាក់នោះច្រឡោតភ្លាម ពេលឮសព្វនាមដែល ជីមីន ហៅខ្លួន រាល់ថ្ងៃនាងចំណាយលុយមិនតិចទេក្នុងការទិញរបស់ល្អៗដើម្បីថែសម្រស់ឲ្យក្មេងជាងវ័យ តែបែរជាគេម្នាក់នេះមកហៅនាងមីង មិនឲ្យខឹងយ៉ាងម៉េចបាន???
«មិនខ្វល់!!! សំខាន់អ្នកមីងកំពុងបំពានកន្លែងខ្ញុំហើយ អ្នកមីងមកក្រោយគួរតែទៅឈរនៅក្រោយ!!»
«មិនទៅ!! ឯងចង់ធ្វើអីយើង??»នាងមាន:មិនចុះចាញ់ ថែមទាំងធ្វើមុខឌឺ ជីមីន ទៀតផង
«ខ្ញុំចង់ធ្វើអីអ្នកមីងចឹងហ៎េ??? នេះន៎ែ!!!»ជីមីន ងក់ក្បាលញញឹមចុងមាត់ មុននឹងបំបុកនាងឲ្យក្ទៀតទៅម្ខាងចេញក្រៅជួរ តែមិនធ្វើឲ្យនាងដួលឡើយ ហើយស្រីម្នាក់នោះក៏មិនណយដែរ នាងចូលមកបំបុក ជីមីន ឲ្យក្ទៀតទៅម្ខាងវិញ ទាំងពីរនាក់ប្រជ្រៀតគ្នាទៅវិញទៅមករហូតដល់អ្នកខាងមុខទៅអស់ក៏ដល់វេន ជីមីន ចូលម្ដងតែស្រីម្នាក់នោះចូលមករំខានដោយប្រជ្រៀតឲ្យ ជីមីន ក្ទៀតទៅម្ខាង ពួកគេទាំងពីរដណ្ដើមគ្នាទិញមុន ព្រោះវាអស់ហើយសល់តែមួយឈុតនេះចុងក្រោយប៉ុណ្ណោះ ជីមីន អស់ទ្រាំក៏បំបុកនាងឲ្យដួលអុកគូទទៅម្ខាង ហើយគេក៏ចូលទៅយករបស់រួចគិតលុយរួចរាល់ មិនបន្ទោសគេមិនបានទេ ព្រោះនាងលេងខូចគេមុន
ជីមីន ចេញពីគិតលុយ ថែមទាំងលើករបស់ដើម្បីឌឺដងឲ្យស្រីនោះវិញ មិនភ្លេចស្នាមញញឹមបែបអ្នកឈ្នះផង
YOU ARE READING
🤍 Don't forget me 🤍
Short Story«ទោះពេលវេលាគន្លងទៅយូរយ៉ាងណាក៏ខ្ញុំនឹងចង់ចាំអ្នកជារៀងរហូតរហូត»