chapter 03

1K 66 0
                                    

មនុស្សដែលធ្លាប់តែឆ្លងកាត់នូវរឿងរ៉ាវផ្សេងៗកន្លងមកតែម្នាក់ឯង ពេលនេះបែរជាមានសមាជិកម្នាក់ទៀតមករួមដំណើររបស់ខ្លួនដែលមិនមែនជាមនុស្សដែលខ្លួនទន្ទឹងរងចាំរាល់ថ្ងៃ ខ្ញុំគួរតែសប្បាយចិត្តឬខកចិត្តវិញទៅ?នេះប្រហែលជាអ្វីដែលព្រំលិខិតកំពុងតែប្រទានឲ្យមកហើយ។

ឈានចូលដល់ថ្ងៃទីប៉ុន្មានហើយដែលព្រលឹងម្នាក់នោះបានមករស់នៅក្បែរខ្ញុំ?ខ្ញុំមិនអាចចងចាំវាបានទេ!ហេតុអីខ្ញុំមានអារម្មណ៍ថាមួយរយៈនេះការចងចាំរបស់ខ្ញុំខ្សោយបែបនេះ?

"អរុណសួស្ដីkim taehyung!"ស្នាមញញឹមដ៏ស្រស់បំព្រងរបស់jungkookបានធ្វើឲ្យរាងល្អិតលោចស្នាមញញឹមតាមយ៉ាងកក់ក្ដៅ។

"ថ្ងៃនេះជាថ្ងៃសម្រាក!លោកចង់ទៅខាងក្រៅដែរទេ?"

"ទៅខាងក្រៅ?ទៅណា?"

"សារមន្ទីរល្អទេ?"taehyungពោលបណ្ដើរ ដៃធ្វើម្ហូបបណ្ដើរ

"ទៅណាក៏បានឲ្យតែមានលោកនៅក្បែរ!"jungkookស្រដីឡើងឆ្លើយតបទៅកាន់taehyungដោយមិនស្ទាក់ស្ទើរនឹងអ្វីដែលខ្លួននិយាយ។

Taehyungស្ងាត់មាត់ និងសើចតិចៗចំពោះពាក្យសម្ដីលេងសើចរបស់jungkook ដោយមិនដឹងឡើយថានាយកំពុងតែប្រាកដប្រជានោះទេ។

_____________

មកដល់សារមន្ទីរដែលជាកន្លែងដ៏ល្អខ្លាំងបំផុតនៅក្នុងជីវិតរបស់taehyung ទីនេះស្ងប់ស្ងាត់សម្បូរទៅដោយរឿងរ៉ាវនិងវត្ថុផ្សេងៗបន្សល់ទុកពីជំនាន់ដើមញ៉ាំងឲ្យចិត្តអ្នកដែលស្រឡាញ់របស់អស់ទាំងនេះមិនរំជួលចិត្តមិនបាន។

ដើរអស់មួយសន្ទុះធំ ទីបំផុតអ្នកទាំង2បានមកដល់កន្លែងដែលតាំងលម្អសម្បូរទៅដោយរូបគំនូរល្បីៗជាច្រើនកាន់តែទាក់ទាញចិត្តtaehyungលើសដើម។

"ផ្ទាំងគំនូរមួយនេះធ្វើឲ្យខ្ញុំនឹកឃើញដល់គំនូររបស់លោកខ្លាំងណាស់"jungkookមិនមាត់កែវភ្នែកសម្លឹងមើលគំនូរមួយផ្ទាំងនោះបណ្ដើរ និងងាកមើលមុខរបស់taehyungបណ្ដើរ។

"មានកិត្តិយសណាស់ដែលម្ចាស់របស់ខ្ញុំនឹកគិតដល់ខ្ញុំ!"រាងល្អិតអស់សំណើច គេសើចដើមកបន្តិចមុននឹងដើរបន្តទៅមុខទៀត។រៀងល្ងាចគួរសមទើបtaehyungចាកចេញពីទីនោះដើរទៅរកហាងកាហ្វេក្នុងការកំដរអារម្មណ៍។ម៉្យាង ថ្ងៃនេះជាថ្ងៃឈប់សម្រាកទើបគេអាចទំនេរចេញមកខាងក្រៅដើរលេងបានពេញមួយថ្ងៃ។

Can We Be Together? [ចប់]Where stories live. Discover now