គ្រប់គ្នាអាចនឹងគិតថាវាត្រឹមជារឿងតូចតាច ហេតុអ្វីខ្ញុំមិនបញ្ឈប់?បេះដូង និងជីវិតបានប្រគល់ឲ្យមនុស្សម្នាក់នោះរួចមកហើយ រាល់ថ្ងៃខ្ញុំរស់នៅតែសម្បកកាយប៉ុណ្ណោះ។ខ្ញុំពិតជាកំសាកពិតមែនដែលបណ្ដោយឲ្យគ្រប់យ៉ាងត្រូវបានមនុស្សម្នាក់នោះយកទៅឆ្ងាយ។
"ហ្ហឹកហ្ហឹក...ហេតុអី?"ថេយ៉ុងយំដង្ហក់ម្ដងទៀត គេឈឺចិត្តសឹងនឹងស្លាប់ កាន់តែឃើញពីភាពផ្អែមល្ហែមរបស់អតីតស្នេហាគេ គេកាន់តែឈឺចាប់។
"ថេយ៉ុង.."ជុងហ្គុកដើរមកក្បែរថេយ៉ុងនិងហៅឈ្មោះរបស់ថេយ៉ុង ខណៈពេលដែលពួកគេកំពុងនៅក្នុងផ្ទះ។
"ខ្ញុំហ្ហឹក...ខ្ញុំស្អប់..ហ្ហឹក!ហេតុអី?ហេតុអីគេមានអ្នកថ្មី?ហេតុអីគេយកគ្រប់យ៉ាងពីខ្ញុំហើយក៏ចាកចេញបែបនេះ?ហ្ហឹកហ្ហឹក ជុងហ្គុក!!"រាងល្អិតយំឡើងលែងដឹងហើយថាគេពេលនេះមានសភាពធ្ងន់ធ្ងរខ្លាំងប៉ុណ្ណា។ជុងហ្គុកទាល់តម្រិះ គេក៏ឱនចុះដើម្បីនិយាយមកកាន់អ្នកអង្គុយយំលើគ្រែ
"សូមកុំបារម្ភថេយ៉ុងដ៏ខ្ពង់ខ្ពស់របស់ខ្ញុំ!ថ្ងៃណាមួយលោកនឹងទទួលបានក្ដីសុខកាលពីមុនរបស់លោកវិញ"
"លោកនិយាយពីអី?"
"ជឿខ្ញុំណាថេយ៉ុង!គ្រប់យ៉ាងនឹងមិនអីនោះទេ លោកអាចប្រាប់អំពីរឿងរ៉ាវរបស់លោកមកកាន់ខ្ញុំបាន ខ្ញុំរីករាយនឹងសណ្ដាប់"
"ពួកយើងបានស្រឡាញ់គ្នាតាំងពីនៅវិទ្យាល័យមកម្លេះ។គាត់មើលថែខ្ញុំ និងទន់ភ្លន់ខ្លាំងណាស់ ដើម្បីគាត់ ខ្ញុំសុខចិត្តចាកឆ្ងាយពីស្រុក មករៀននៅទីក្រុងនិងសាងអនាគតជាមួយគាត់ តែបន្ទាប់ពីរៀនចប់ហើយ គាត់បែរជាអស់អារម្មណ៍ជាមួយខ្ញុំ គាត់...គាត់ថែមទាំងឲ្យពេទ្យអស់ទាំងនោះវះកាត់ដកឆ្អឹងដែលគាត់បានmarkខ្ញុំទៀតផង ហ្ហឹកហ្ហឹក ខ្ញុំស្រឡាញ់គាត់ណាស់ជុងហ្គុក!ខ្ញុំមិនចង់បាត់បង់គាត់ទេ!!ពួកយើងបែកគ្នា2ឆ្នាំហើយ តែខ្ញុំនៅតែនឹក នៅតែស្រឡាញ់គាត់"ហេតុអីកាន់តែស្ដាប់កាន់តែឈឺចាប់?ជុងហ្គុកមានអារម្មណ៍ថាខុស ទាំងដែលគេមិនដឹងសោះថាខ្លួនបានធ្វើខុសអ្វី។គេខឹងនឹងទង្វើរបស់មនុស្សម្នាក់នោះ ដែលហ៊ាននាំឲ្យមនុស្សល្អម្នាក់ខូចអនាគតដោយសារទង្វើថោកទាប។ពួកគេជាmateនឹងគ្នា មិនគួរណាមានរឿងរកាំរកូតបែបនេះឡើយ។
YOU ARE READING
Can We Be Together? [ចប់]
Romanceនៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្លងមក "សង្ឃឹមថារឿងរ៉ាវរបស់ខ្ញុំនឹងអាចចែករំលែកទៅអ្នកបើទោះជាអ្នកត្រឹមជាផ្ទាំងគំនូរមួយផ្ទាំងក៏ដោយ!" "ខ្ញ...