last chapter

1.7K 135 6
                                    

គូនិស្ស័យគឺជាអ្វីដែលព្រំលិខិតជាអ្នកកំណត់មកដោយមិនមានអ្វីអាចកែប្រែបាន។ចុះបើសិនជាខ្ញុំចង់កែប្រែវានោះ?

កន្លងផុតមួយខែ គ្រប់យ៉ាងត្រឡប់មកសភាពដើម មិនមានជុងហ្គុកដែលនិយាយជាមួយខ្លួនដូចកាលពីមុន វានាំឲ្យផ្ទះមួយនេះស្ងាត់និងស្ងាត់កាន់តែខ្លាំង។ជីវិតរបស់ថេយ៉ុងកាន់តែល្អប្រសើរ គេហាក់ភ្លេចគ្រប់យ៉ាង គេកំពុងចាប់ផ្ដើមជីវិតដែលរស់នៅដោយមានការគោរពនិងផ្ដល់តម្លៃពីមនុស្សជុំវិញខ្លួន។

នៅសាលាគេមិនបានទទួលការរើសអើងទៀតទេ បើទោះជាខ្លួនជា omege ក៏ដោយ។ពួកគេការពារថេយ៉ុង ស្រឡាញ់ថេយ៉ុងបីដូចជាកូនក្មេងមួយរូបយ៉ាងអញ្ចឹង។ជីវិតថេយ៉ុងកំពុងតែស្រស់បំព្រង ខុសអ្វីតែជុងហ្គុក នៅតែសម្លឹងមើលថេយ៉ុងគ្រប់ពេលគ្រប់វេលាពីចម្ងាយដើម្បីឲ្យប្រាកដចិត្តថា ថេយ៉ុងរបស់គេនឹងមានសុវត្ថិភាព។

លើកនេះគេចុះចាញ់ហើយ។ជុងហ្គុកអស់សមត្ថភាពនឹងប្រឆាំងព្រំលិខិតបន្ត គេយល់ព្រមអនុញ្ញាតឲ្យថេយ៉ុងរស់នៅជាមួយគូនិស្ស័យរបស់ថេយ៉ុង គេសុំត្រឹមឋានៈជាព្រលឹងតាមការពារថេយ៉ុងគឺគ្រប់គ្រាន់ហើយ។

"ថេយ៉ុង បងសុំទោស!ពួកយើងត្រូវគ្នាវិញបានទេ?បងដឹងខ្លួនហើយ ថាបងមិនអាចរស់ខ្វះអូនបានឡើយ"យ៉ុនជីនក្រសោបដៃomegaជាទីស្រឡាញ់ថ្នមៗ។គេនិយាយមកទាំងសោកស្ដាយដែលខ្លួនបោះបង់ថេយ៉ុងចោល ពេលនេះក៏ត្រឡប់មកវិញក្នុងនាមជាស្នេហាពិតនឹងមិនក្បត់គ្នាបន្តឡើយ។

omegaតូចវ័យ25ឆ្នាំមើលមកអតីតស្នេហាដែលខ្លួនស្រឡាញ់បំផុតទាំងហូរទឹកភ្នែក រាងកាយរបស់គេកំពុងត្រូវបុរសម្នាក់នេះឱបក្រសោបផ្ដល់នូវភាពកក់ក្ដៅដែលខ្លួនបានទន្ទឹងរងចាំកន្លងមក។

ជុងហ្គុកឃើញហើយក៏ដើរចេញដើម្បីផ្ដល់ពេលវេលាឲ្យអ្នកទាំង2។រាងក្រាស់មកដល់ដំបូលនៃអគារមួយកន្លែង គេអង្គុយសណ្ដូកជើងចុះក្នុងការសម្លឹងមកកាន់ទីក្រុង ទាំងអារម្មណ៍ឈឺចាប់។

"ថេយ៉ុងរបស់ខ្ញុំ ទីបំផុតអាចមានអនាគតដ៏ល្អវិញហើយ"ជុងហ្គុកយកដៃក្ដោបមុខនិងសើចទាំងហូរទឹកភ្នែក។វាមិនមែនជាអារម្មណ៍រំភើបជំនួសម្ចាស់របស់ខ្លួនឡើយ តែវាជាអារម្មណ៍ឈឺចាប់។ឈឺចាប់ខ្លាំងដែលខ្លួនខំប្រឆាំងវាសនាអស់រយៈពេលជាង3000ឆ្នាំដើម្បីអាចរស់នៅក្បែរថេយ៉ុង តែកាន់តែយូរទៅទើបពេលនេះគេដឹងថា គេនិងថេយ៉ុងពិតជាមិនអាចរស់នៅជាមួយគ្នាពិតមែន។

Can We Be Together? [ចប់]Where stories live. Discover now