#បន្ទប់សណ្ឋាគារ
« អឹម » សម្លេងគ្រហឹមគល់ ក បន្លឺឡើងតិចៗស្របពេលម្ចាស់សម្លេងប្រឹងរើខ្លួនបើកភ្នែកឡើងព្រឹមៗព្រោះនៅមានអារម្មណ៍ថាមិនទាន់ស្វាងងងុយនៅឡើយ ។ រាងតូចល្អិត សម្បុរ ស សក់ពណ៌ទង់ដែងរលាស់ភិល រោមភ្នែក រោមចិញ្ចើមក្រាស់ខ្មៅក្រិប ច្រមុះស្រួចរលែមសាកសមនឹងទម្រង់មុខព្យាយាមក្រោកពីលើគ្រែតែហាក់មានអ្វីមួយអោយខ្លួនគេពីក្រោយជាប់ ។ ថេយ៉ុងរហ័សងាកទៅម្ខាងទៀតក៏ស្រាប់តែប្រទះនឹងផ្ទៃមុខដែលទាក់ទាញ របស់នាយកម្លោះសង្ហាម្នាក់ដែលកំពុងលង់លក់ទាំងដៃក្រសោបខ្លួនប្រាណរាងតូចបេះមិនចេញទាល់តែសោះ ។
« លោក ...លោក ភ្ញាក់ ...លោក » នាយល្អិតទះមុខអ្នកម្ខាងទៀតតិចៗក្នុងគោលបំណងដាស់អោយភ្ញាក់
« ហឹមមម » ក្រោយពីទទួលអារម្មណ៍ថាមានអ្វីមកប៉ះផ្ទាល់នឹងថ្ពាល់ខ្លួន កម្លោះសង្ហាជុងហ្គុកក៏ចាប់ផ្ដើមភ្ញាក់ទាំងមមីងមមាំង នាយយកដៃញីភ្នែកតិចៗមុនពេលហាស្ដីឡើង
« ឯងជាអ្នកណា ? » នាយស្ទុះដកខ្លួនចេញពីថេយ៍ខិតទៅអង្គុយគៀនម្ខាងនៃគ្រែ ជ្រួញចិញ្ចើមចូលគ្នាចោទសួរទៅរាងតូចដោយទឹកមុខពោរពេញទៅដោយសញ្ញាសួរ ។ ជុងហ្គុករេភ្នែកសម្លឹងបរិវេនជុំវិញបន្ទប់ឃើញថាសុទ្ធតែខោអាវរាយប៉ាយពេញហ្នឹងទាំងអស់ ។
ថេយ៉ុងមិនបានតបនឹងសំណួរដែលគេបានទទួល បានត្រឹមតែក្ដោបភួយដែលរុំជាប់ខ្លួនអង្គុយផ្អែកខ្នងនឹងក្បាលគ្រែសម្លឹងមុខរាងក្រាស់ភ្លឹសៗភ្នែកកលរកយំគេពិតជាមិនចង់រំលឹករឿងដែលបានកើតឡើងពីយប់មិញពិតមែន ។
« ឯងថ្លង់ឫយ៉ាងម៉េច ? មិនឮយើងសួរទេហេ៎ស ? » មាឌ មាំតម្លើងសម្លេងសម្លត់ខ្លាំងជាងមុនខណៈពេលដែលអ្នកម្ខាងទៀតញ័រប្រាណដូចកូនសត្វត្រូវទឹកភ្លៀង ។ តំណក់ទឹក ស ថ្លាក្ដៅឧណ្ហៗហូរកាត់ផែនថ្ពាល់ប្រដេញគ្នាឥតឈប់ រាងតូចខ្ញាំជាយភួយទន់ៗទាំងដៃញ័រចំប្រប់កែវភ្នែកក្រហមតែត ។
« យ៉ាងមិច ? គ្រាន់តែប៉ុណ្ណឹងក៏យំដែរ ? ឆាប់ងើបចេញពីលើគ្រែយើង » រាងក្រាស់ងើបពីលើគ្រែទាំងមានតែខោខ្លីត្រឹមជង្គង់ជាប់ខ្លួនបម្រុង ទៅនឹងចាប់ទាញដៃអ្នកម្ខាងទៀតអោយចុះពីពីកន្លែងគេងរបស់ខ្លួនតែមិនបានធ្វើបានផលព្រោះរាងតូចទប់ទំនឹងខ្លួនប្រឆាំងនឹងកម្លាំងរាងក្រាស់មិនអោយអូសដៃចេញបាន
![](https://img.wattpad.com/cover/320794641-288-k929108.jpg)