ភាគ1: ក្មេងក្អេងក្អាង

620 42 6
                                    


"ថេយ៉ុងទៅណាទៀតហើយកូន?នេះម៉ោង11យប់ហើយណា"លោកគីមសួរទៅកាន់កូនប្រុសព្រោះតែនេះយប់ទៅហើយ
"កូនទៅជប់លៀងមិត្តភក្តិណាប៉ា"សម្លេងស្រួយស្រេះក៏បានពន្លឺឡើងរួចក៏ចុះពីរលើកាំជណ្តើរនឹងនាំរាងកាយទន់ល្វន់មកជាមួយ។
• គីម ថេយ៉ុង ម៉ាយ៉ាវីន មានអាយុ18ឆ្នាំរាងកាយតូច ច្រឡឹងចង្កេះមួយក្តាប់សក់រួញៗ បបូរមាត់ពណ៌ស៊ីជម្ពូ ស្រស់ស្អាតដាច់ស្រីគ្រប់គ្នា ទាស់ត្រង់តែមានចរិតឆ្នាស់ឆ្នើម មិនសូវស្តាប់បង្គាប់ចូលចិត្តធ្វើអ្វីដែលប៉ាហាម។
"ហើយកូនទៅជាមួយអ្នកណា?យូរទេ?"លោកគីមសួរដេញដោលព្រោះតែបារម្ភអំពីកូនប្រុសតែការបារម្ភរបស់គាត់បែបជាធ្វើ ឲ្យថេយ៉ុងមានអារម្មណ៍មិនល្អទៅវិញ។
"ប៉ា~ខ្ញុំចង់ទៅណាក៏ជារឿង របស់ខ្ញុំណាមួយកូន អាយុ18ឆ្នាំហើយហេតុអ្វីក៏ប៉ាមើលមកកូនដូចក្មេងទៅកើត?"ថេយ៉ុង
"ហេតុអ្វីក៏អ្នកប្រុសតូចនិយាយបែបនេះជា មួយនឹងលោកម្ចាស់?"ម៉ែដោះរ៉ាហ្វា ក៏លូកមាត់ព្រោះតែឃើញ ថេយ៌គឺផ្គើនណាស់
"ខ្ញុំមិនដឹងទេបានហើយធុញទ្រាន់ណាស់ខ្ញុំទៅប៉ា"ថេយ៉ុងខ្ចិលនិយាយអ្វីច្រើនបន្តរទៀត ទើបប្រញាប់ចេញពីរ ភូមិគ្រឹះរួចក៏ដើរលេងព្រៀបដូចជាតារាហៃស៊ូទូទៅ
"លោកម្ចាស់..."ម៉ែដោះរ៉ាហ្វាក៏ងាកមកនិយាយជាមួយលោកគីម
"មិនអីទេ!! តាមតែគេសិនទៅ"លោកគីមពោលចប់ក៏ឡើងទៅសម្រាកបាត់ទៅ ទុកឲ្យម៉ែដោះរ៉ាហ្វា ក្រវីក្បាលហួសថ្លែង។
♡ ក្លឹបកម្សាន្ត♡
សម្លេងតន្ត្រីជាមួយនឹងការរាំលែកធ្វើឱ្យអ្នកនៅក្នុងក្លឹបទាំងអស់ មានអារម្មណ៍ហោរកញ្ជ្រោលព្រោះតែភាពសប្បាយទៅតាមទំនើងចិត្ត។
"ណ៎ែក..អាថេយ៌យូរមកម្ល៉េះ?នេះម៉ោង11:20នាទីទៅហើយ នៅមិនទាន់មកទៀត"ជីមីនពោលទាំងហួសចិត្ត( គេជាមិត្តដល់ជិតស្និទ្ធរបស់គីមថេយ៉ុង បើនិយាយអំពីអាយុរបស់ពួកគេក៏ប្រហាក់ប្រហែលគ្នា)
"ចុះអញទៅដឹងហែស៎?បើអង្គុយនៅទីនេះជាមួយគ្នាសោះ" ហូប៊ីនក៏និយាយទៅកាន់មិត្តវិញ ទាំងហួសចិត្តនេះសួរទៅកើត?ក្រែងនៅទីនេះជាមួយគ្នាហែស៎?
"អើ...សួរលេងយ៉ាងមិចចង់ញ៉េញហ៎?"ជីមីនក៏ញញឹមឌឺវិញ
"ឆឺស!!អររ៎គេមកហើយអាមីន"ហូប៊ីនក៏ពោលទាំងក្រោយពេលឃើញវត្តមានរបស់ថេយ៉ុងដើរចូលមកទាំងទឹកមុខមិនអំណោយផល
"មើលស្អី?"រាងតូចគ្រាន់តែមកដល់ភ្លាមក៏សួរសម្លក់មិត្តភក្តិរបស់ខ្លួនភ្លាមតែម្តងហើយ នេះបានថាឆ្នាស់ឆ្នើមណាស់ សូម្បីតែជាមួយមិត្ត។
"គ្រាន់តែមើលក៏មិនបានហ៎?"ជីមីនក៏តបទៅវិញទាំងហួសចិត្ត
"បានហើយៗ...ក្រែងមកសប្បាយហែស៎?"ហូប៊ីនក៏ ប្រញាប់មកបញ្ចប់សង្គ្រាម
"ឆឺសស!!ខឹងណាស់គួរឲ្យខឹងណាស់"ថេយ៉ុងនិយាយទាំងមានកំហឹងពេញពោះ។
"ថេយ៌កើតអ្វីហ៎?"ហូប៊ីន
"គ្មានស្អីក្រៅពីរឿងក្នុងផ្ទះ"ថេយ៉ុងក៏តបទៅមិត្តវិញទាំងអារម្មណ៌ធុញទ្រាន់
"បានហើយ..ឈប់និយាយទៅពួកយើង បន្តរភាពសប្បាយរបស់ពួកយើងទៅ"ជីមីន
"ល្អផឹកទៅអាលទៅរាំ...យើងអផ្សុកណាស់" ថេយ៉ុង
   ក្រោយពេលដែលនិយាយចប់ពួកគេទាំង3នាក់ក៏ចាប់ផ្តើមផឹកយកៗ មើលទៅដូចជាផឹកទឹកជាពិសេសគឺ ថេយ៉ុងនឹងឯង។
"ហឺស!! ចង់តែយកប្តីឲ្យបាត់ៗទេ ធុញអើយធុញ"ថេយ៉ុង
"ចុម!មើលនិយាយក្រែងឯងជាប្រុសហែស៎?ហេតុអ្វីក៏យកប្តីចេះតែមានហើយ"ហូប៊ីន និយាយលេងសើចទាំងស្រវឹងតិចៗ
" ចុះ! មើលមកយើងគួរយក ប្រពន្ធដែលទេ?"ថេយ៉ុងក៏សួរបកទៅវិញ
"គឺ...យើងមិចនឹងដឹងទៅ"ហូប៊ីន
"បានហើយយើងរាំ"ថេយ៉ុង
"ក៏ល្អដែរតោះៗ"ជីមីននិយាយរួចហើយក៏ក្រោកនឹងដើរទៅវង់រាំទាំងដែលមានហូប៊ីននឹងថេយ៉ុងដើរពីរក្រោយ។
"សប្បាយណាស់ឯង"ជីមីនក៏ក្រលែងចង្កេះទៅតាមបទភ្លេងមើលពិតជាសុីចសុីនឹងលេបធ្លោលណាស់ធ្វើ បរុសៗតាៗទាំងអស់មានការជ្រួលជ្រើមជាមួយនឹងរាងកាយដ៏សុីចសុីរបស់រាងតូចទាំង3។
"សួរស្តីកម្លោះតូច"បរុសវ័យចំណាស់អាចនិយាយបានយ៉ាងខ្លីគឺតា បាននិយាយពាក្យលេបខាយជាមួយនឹងថេយ៉ុង
"បាទ!សួរស្តី"ថេយ៉ុងតបទាំង មិនចង់កាយវិការមើលទៅតានោះមិនពេញចិត្ត
"ឯងស្អាតណាស់កម្លោះតូច"មិនត្រឹមតែនិយាយតែមាត់ឡើយថែមទាំងយកដៃដ៏ ជ្រាលជ្រួញទៅប៉ះដៃប៉ះជើងថេយ៌ទៀតផង
"ណែក៎!!តាឯងចង់ធ្វើស្អី?ចេញឲ្យឆ្ងាយពីខ្ញុំប្រយ័ត្នតែក្មេងប្រដៅមនុស្សចាស់កុំចោទថាក្មេងឈ្លើយ"ថេយ៉ុងពោលពាក្យទាំងមុខស្មើរខ្សែភ្នែកសម្លឹងទៅកាន់បរុសនោះដោយមិនមានការពេញចិត្ត នេះគង់តែមានមនុស្សច្រើនទេតែបើគ្មានមនុស្សវិញណា ថេយ៉ុងអាចខ្វាច់បាន។
"អូហូ~កាចគ្រាន់បើតែយើងចូលចិត្ត~ពួកឯងចាប់ក្មេងនេះទៅ"បរុសនោះក៏ញញឹមចុងមាត់ហើយក៏បែបមកបញ្ចារកូនចៅ
"លោកឯងចង់ធ្វើស្អីមិត្តខ្ញុំ"ហូប៊ីននឹងជីមីនឃើញ សភាពការណ៍មិនស្រួលទើបចូលមក និយាយប៉ុន្តែពួកគេត្រូវតែប្រើសម្លេងខ្លាំងទើប អាចស្តាប់គ្នាឮបានព្រោះតែនៅទីនេះមានសម្លេងភ្លេងខ្លាំង។
"អូររ~~នេះជាមិត្តគ្នាហែស៎?ល្អណាស់ចាប់ទាំងអស់ទៅ~ចាំមើល ថាមនុស្សចាស់ដូចយើងអាចធ្វើ អ្វីឯងបាន?ហាហា៎~ទៅ"បរុស ក៏បញ្ចារឲ្យកូនចៅចាប់រាងតូចទាំង3 ដើម្បីប្រព្រឹត្តរឿងមិនល្អសម្រាប់ក្មេងៗអស់នេះ តែពួកគេគិតហែស៎?ថាអាចចាប់ក្មេងទាំង3នេះបាន?ពិតជាគួរឲ្យអស់សំណើចពេកហើយ។
"ដឹប~ព្រូស~"សម្លេងវាយតប់គ្នារវាងថេយ៉ុង&ជីមីន&ហូប៊ីនជាមួយនឹងកូនចៅតាតណ្ហាក្រាស់ មើលទៅម្នាក់ៗ ហាក់បីដូចជាខ្លាំងដៃណាស់ប៉ុន្តែពួកគេទាំងអស់នោះនៅតែវៃមិនឈ្នះក្មេងទាំង3នោះឡើយ។ ចំណែកឯអ្នកនៅទីនោះ ក៏សម្លឹងមកកាន់ពួកគេគ្រប់គ្នា
"អួយ៎~លោកម្ចាស់ពួកយើងមិនអាចធ្វើអ្វីក្មេងនោះបានទេ"កូនចៅម្នាក់បានចូលមកនិយាយជាមួយចៅហ្វាយ
"យ៉ាងម៉េច?ចង់ចាប់ពួកយើងទៀតទេ?អាតាកញ្ចាស់"ថេយ៉ុងមិនត្រឹមតែនិយាយឡើយថែមទាំងបោះជំហានទៅកាន់គេទៀតផង
"ឯង...អឹក...លែងដៃយើង...ពួកអារក្មេងក្មាង..អាយ៎.."បរុសនោះក៏ស្រាប់តែ ស្រែកឡើងខ្លាំងព្រោះតែ ត្រូវថេយ៉ុងកាច់ដៃ
"អួយ៎~សូមទោសណា ដែលធ្វើឲ្យលោកតាតណ្ហា ត្រូវឈឺ"រាងតូចក៏ប្រលែងវិញ រួចក៏ពោលទាំងទឹកមុខដឹងកំហុស (តែការដឹងកំហុសគឺមិនមែនចេញពីរចិត្តឡើយ)
"ចៅហ្វាយយ៉ាងម៉េចហើយ"កូនចៅក៏មកជួយគ្រាហ៍
"ហឺស...អាក្មេងគ្មានម៉ែឪប្រដៅឬយ៉ាងម៉េច?បានជាចេញមកចរិតឈ្លើយបែបនេះ?" បរុសនោះក៏ពោលទាំងក្តៅក្រាហាយ មិនគួរឡើយដែលត្រូវក្មេងមិនទាន់បាត់ធំទឹកដោះមកវាយខ្លួនបែបនេះ
"ម៉ែឪតាឯងបង្រៀនឲ្យកូនឡើងលើគ្រែជាមួយប្រុសមែនតា? អុញ!ច្រឡំមាត់បាត់ហើយតា សូមទោសណា"ជីមីន
"ហាហា៎..."ហូប៊ីននឹងថេយ៉ុងក៏នាំគ្នាសើច ធ្វើឱ្យបរុសម្នាក់នោះ កាន់តែខឹងតែក៏មិនអាចធ្វើអ្វីបានព្រោះតែវៃមិនឈ្នះចុងក្រោយក៏ ដើរចេញទៅទាំងអាម៉ាស់មុខជាខ្លាំង។
"មិនបានជូនដំណើរទេណា"ថេយ៉ុងក៏ស្រែកពីក្រោយ គ្រប់សកម្មភាពរបស់ពួកគេអម្បាញ់មិញត្រូវមើលឃើញហើយ បរុសពីរនាក់ពួកគេសិទ្ធិសឹងតែជាមនុស្សមានអំណាចក្នុងសង្គម។
"ថេយ៌បានហើយ~តោះពួកយើងទៅ ផ្ទះវិញទៅណាមួយយប់ហើយ"ហូប៊ីនក៏និយាយព្រោះនេះគឺយប់ណាស់ហើយ
"អឹប!!ត្រូវហើយថេយ៌"ជីមីន
"តែយើងខ្ចិលណាស់ដឹងទេ?ឲ្យតែទៅពេលណាគឺធុញប៉ាណាស់សួរនេះសួរនោះ ហើយក៏ស្តីឲ្យទៀត"ថេយ៉ុងក៏តបទៅវិញទាំងមិត្តវិញទាំងមានអារម្មណ៍ធុញទ្រាន់ជាខ្លាំង។
"តែយ៉ាងណាគាត់ជាប៉ាឯងណាថេយ៌"ជីមីន
"មិនដឹង..ហើយក៏មិនទៅឯងចង់ទៅក៏ទៅៗ"ថេយ៉ុងនិយាយហើយក៏ដើរទៅអង្គុយ ក្រេបរសជាតិស្រាធ្វើជាមិនដឹង
"ហឺយយ...ឯងនេះ"ហូប៊ីនក៏ក្រវីក្បាលហួសចិត្តនឹងថេយ៉ុងខ្លាំង
"បានហើយ...បើឯងទៅក៏ទៅយើងនៅម្នាក់ឯងបាន"ថេយ៉ុង
"ឲ្យឯងនៅម្នាក់ឯងយ៉ាងម៉េចទៅ?មិនមើលខ្សែភ្នែកពួកប្រុសនោះទេ?គួរឲ្យខ្ពើមរអើម"ជីមីន និយាយក្រោយពេលដែលចោទភ្នែកសម្លឹងទៅកាន់ពួកគេ
"ចុះឯងគិតថាពួកនោះអាចធ្វើអ្វីយើងបានទៅ"ថេយ៌និយាយទាំងមានអំនួត
"ហឺយយ!!! ចឹងយើងទៅមុន ហើយណាមួយយើងមកក៏ព្រោះលួចសង្សារយើងមកទេ"ហូប៊ីននិយាយហើយក៏ទៅបាត់ ព្រោះខ្លួនឯងបាន សន្យាជាមួយសង្សារខ្លួនហើយថាម៉ោង1គឺទៅដល់ផ្ទះវិញ
"ចុះឯង?អាមីនមិនទៅទេ?"ថេយ៉ុង
"ទៅណាកើតយើងគ្មានសង្សារដូចអាហូប៊ីនទេយើងកំដរឯង"ជីមីន
"អើ..កាតុញដូចឯងគឺគ្មានអ្នកណាមើលឃើញស្រាប់ហើយហាហា៎"ថេយ៉ុង ក៏សើចចំអកឲ្យមិត្តភក្តិរបស់ខ្លួន
"អើយើងកាតុញមែនតែយ៉ាងណាក៏សុិចសុីជាងឯងដែលអាស្វា"ជីមីន
"ណ៎ែក!! យើងស្វាតែស្វាមានហ៊ុងស៊ុយវើយកាតុយ"អ្នកទាំងពីរនៅបន្តរពាក្យឌឺដងជាមួយគ្នា មើលទៅគ្មាននរណាម្នាក់ព្រមចាញ់ឡើយ។
"ចៅហ្វាយពេញចិត្តមែនទេ?"សម្លេងរបស់កូនចៅ បានពន្លឺឡើងព្រោះតែឃើញចៅហ្វាយរបស់ខ្លួនសម្លឹងទៅកាន់រាងតូចទាំងពីរមើលហាក់បីដូចជាចាប់ចិត្តខ្លាំងណាស់ហើយ។
"ហ្អឹម~"សម្លេងក្រហឹមរបស់នាយក៏បានពន្លឺឡើង
" អញ្ចឹងចៅហ្វាយឲ្យខ្ញុំ...." វ៉ាងលីមិនទាន់និយាយចប់ផង ស្តាប់តែអ្នកដែលជាចៅហ្វាយកាត់សម្តី( វ៉ាងលី ជាមនុស្សជំនិតរបស់ចន ជុងហ្គុក ហើយក៏ជាមនុស្សស្មោះត្រង់នឹងម្ចាស់ផងដែរ)
"មិនបាច់ទេទៅស៊ើបប្រវត្តិក្មេងនោះមក"នាយ ពោលទាំងលើកដៃចង្អុលទៅកាន់ថេយ៉ុងកំពុងតែញញឹមញញែមជាមួយមិត្ត
"ណែក៎!! អាជុនហ្គុក ចឹងទុកក្មេងតុញនោះឲ្យយើងវើយ"យ៉ុងហ្គីក៏លូកមាត់ឡើងព្រោះយែនាយក៏បានចាប់អារម្មណ៍ជីមីន ផងដែរ
"នោះជារឿងរបស់ឯង"ជុងហ្គុកនិយាយចប់ក៏ក្រោកឈរហើយក៏ឡើងទៅបន្ទប់ VIPដើម្បី ធ្វើការងាររបស់ខ្លួន៕
"យីស៎! អានេះចង់ទៅក៏ទៅ ចង់មកក៏មកចឹងតើទើបចាស់មកដល់ឥឡូវនេះ" យ៉ុងហ្គីក៏ថាស្តីឲ្យជុងហ្គុក
( ណែនាំតួរអង្គ)
• ចន ជុងហ្គុក ម៉ៃហ្វ័ស នាយកម្លោះចាស់មានអាយុ30ឆ្នាំ អាយុច្រើនតែសម្រស់មិនទៅតាមអាយុរបស់នាយឡើងកម្លោះ20ឆ្នាំក៏សូមខ្មាស់ព្រោះតែ សម្រស់នាយ។ ហើយនាយក៏ជាអ្នកជំនួញដ៏ល្បីល្បាយផងដែល ទាំងរកសុីខាងមុខជំនួញស្រប់ច្បាប់នឹងអ្នកជំនួយខុសច្បាប់ចរិករបស់នាយគឺកាចសោះកក្រោះប៉ុន្តែក៏កក់ក្តៅ។
• មីន យ៉ុងហ្គី ម៉ាតូគី មានអាយុ30ឆ្នាំដូចទៅតាមជុងហ្គុយបើនិយាយអំពើរ អត្តចរិតវិញគឺមិនឲ្យខុសគ្នាឡើយ។
"ចុះចៅហ្វាយមិនទាន់ចាស់ទេឬ?"រ៉ា និយាយទៅកាន់ចៅហ្វាយ (រ៉ាគឺជាកូនចៅរបស់យ៉ុងហ្គី)
"ចុះឯងគិតថាយើងចាស់ទេ?"យ៉ុងហ្គីក៏បែបមកសួរកូនចៅទាំងខ្សែភ្នែកយ៉ាងកំណាចរបស់ខ្លួន
"ហិហិ~គឺតិចតួចចៅហ្វាយតែនៅតែ សង្ហារដដែលនឹង"រ៉ា ក៏ញឹមៗដាក់យ៉ុងហ្គី
"បានហើយឯងចង់ទៅណាក៏ទៅៗ"នាយនិយាយបានត្រឹមនេះក៏ដើរទៅរកក្មេងពីរនាក់កំពុងផឹកសប្បាយ ហើយក៏គ្មាននរណាឡើយក្រៅពីរថេយ៉ុង&ជីមីននឹងឯង។
"សួរស្តីក្មេងតូច"រាងក្រាស់ក៏ដើរមកស្វាគមន៍ជីមីនដោយមិនភ្លេចហៅរាងតូចថាជាកូនក្មេង
"អ្នកណាក្មេងតូច?"ជីមីនក៏បែបមកសម្លក់នាយដោយក្រសែភ្នែកកាចឆ្នាស់ឆ្នើម
"គឺឯងនឹងហើយយ៉ាងម៉េច?"នាយក៏តបទាំងឱនមុខទៅជិតជីមីនរួចក៏បញ្ចេញចរិតព្រាននារី
"តាឯងចាស់ហើយទៅរកយាយៗដូចគ្នាទៅ"ជីមីនដាក់មួយប្រយោគនេះធ្វើឲ្យយ៉ុងហ្គីចុកមិនស្ទើរឡើយ
"មើលបែបណាថាបងចាស់ ណែក៎!នេះរូបបងឡើងសង្ហាណា "យ៉ុងហ្គីក៏ប្រើពាក្យលេបខាយជាមួយជីមីន
"ហឺស!សង្ហាស្អីខ្លួនឡើងសរស្លេកនេះខ្ញុំគិតថាលោកតាមានប្រើថ្នាំដែលទេណ៌?"ជីមីន
"មិនមែនស្លេកទេគឺសរពីកំណើត តែយ៉ាងណាក៏ប្តីម្នាក់នេះ មិនតឿនឹងខ្លីដូចអូនឡើយ"
"ណ៎ែក!តានេះហៅអ្នកណាអូននោះ?ហើយស្អីណាគេតឿ?"ជីមីនក៏ចាប់ផ្តើមឆេះដុំព្រោះតែយ៉ុងហ្គីបញ្ជោរ
"ហិហិ~គឺកាតឿអូននឹងហើយ"យ៉ុងហ្គី តបទៅវិញទាំងញ៉ាក់ស្មា
"អាយយ៎...ថេយ៌មើលគេទៅ...អាយ៎...គេថាខ្ញុំតឿ ហើយខ្លីទៀត"ជីមីនដោយមិនអាចប្រកែកឈ្នះរាងក្រាស់ក៏ស្រែកហៅជំនួយពីរអ្នកដែលគេងលក់ផ្កាប់មុខនឹងតុនេះមិនដឹងជាគេងពីរពេលណាឡើយ នេះបានសម អ្នកប្រមឹកពិតមែន។
"ថេយ៉ុងអុញមើលធ្វើ...ហឺស..ចាប់ទុកណាតា ស្លេក"ជីមីនហួសចិត្តនឹងមិត្តហើយក៏ បែបមកគម្រាមកំហែងយ៉ុងហ្គី ទាំងលើកដៃអង្អុលមុខនាយ។
"អុញ!បងខ្ចិលចាំទុកណាស់អូនសម្លាញ់មកយកឥឡូវនេះបានទេ?ស្រួលឲ្យអូន ថ្ងូរក្រោមទ្រូង បងតាម្នាក់នេះ "យ៉ុងហ្គី
"អាយយ៎...អាតាឡប់សតិ...តោះថេយ៉ុង ក្រោករួចអត់នឹង?"ជីមីន ដោយសារតែមិនអាច ប្រកែកឈ្នះនាយទើបព្យាយាមទាញថេយ៉ុងឲ្យ ក្រោកនឹងបានទៅផ្ទះ។
"ហុឹម!! យើងចង់ផឹកតទៀត"ថេយ៉ុងនិយាយទាំងមិនបានបើកភ្នែក ព្រោះតែស្រវឹងទៅហើយ
"ហឺយ...អាកាថេយ៌..ផឹកស្រាមើលតែទឹក"






The continue vote pg na jj 😚💜👈





អំណួតស្នេហ៍ ផ្ចាញ់បេះដូង Where stories live. Discover now