ភាគ3: គេគឺគីមថេយ៉ុងម៉ាយ៉ាវីន...

81 6 0
                                    

"ហីយ៉ា!! គួរឲ្យសង្ស័យណាស់"ថេយ៉ុងនិយាយទាំងផ្ចាញ់ផ្ចាលចិត្តរបស់ មិត្តភក្តិព្រោះតែគាត់ថា មិត្តដែលកាតុញម្នាក់នេះប្រាកដជាជួបគូរមិនខាន
("ហឺយ! អីឯងទេយើងមិនដឹង"ជីមីន និយាយចប់ក៏បិទទូរស័ព្ទចោលបាត់រកតែថេយ៉ុងនិយាយក៏មិនទាន់)
"ហឺយយ...ទាន់និយាយចប់ផងបិទចឹងម៉ង"ថេយ៉ុង ក្រវីក្បាលហួសថ្លែងកំពុងតែអង្គុយលេងសុខៗក៏ស្រាប់តែរថយន្តឈប់នៅមុខភូមិគ្រឹះ។
"លោកប៉ាមកហើយហែស៎?"ថេយ៉ុងគិតក្នុងចិត្តព្រោះមិនមានអ្នកណាឡើយក្រៅពីលោកគីមនឹងឯង
ប៉ុន្តែលើកនេះគាត់មិនមែនមកតែម្នាក់ឯងឡើយគឺមានក្មេងស្រីម្នាក់មកជាមួយផងដែរ។
"វ៉ាងហ្ស៊ី ចូលអង្គុយលេងសិនទៅ...អររ៎..ថេយ៉ុងបើនៅល្អហើយស្រួលឲ្យស្គាល់គ្នាពេលនេះ"លោកគីមបន្ទន់សម្លេងជាមួយស្រីក្រមុំរួចក៏បែបមកនិយាយជាមួយថេយ៉ុងដោយស្នាមញញឹម( មិនដឹងជាគាត់ចង់ធ្វើបែបណាឡើយ)
"នាងជាអ្នកណាប៉ា?"ថេយ៉ុងនិយាយក្រោយពេលដែលឃើញវត្តមានរបស់នាងនៅទីនេះទាំងដែលខ្លួនមិនស្គាល់ឡើយ
"បងថេយ៌ភ្លេចអូនហើយមែនទេ?"វ៉ាងហ្ស៊ីពោលទាំងអន់ចិត្ត ព្រោះតែនាង បានរង់ចាំឱកាសនេះយូរមកហើយ។
"អ្នកណា? មិនស្គាល់ទេ"ថេយ៉ុងក៏ដាក់ប្រយោគនេះទៅវិញធ្វើឱ្យស្រីក្រមុំគាំងតែម្តងនេះពិតជាមិនចាំពិតមែន?
"គឺអូនវ៉ាងហ្ស៊ីណាបងភ្លេចហើយ?"វ៉ាងហ្ស៊ីពោលទាំងអន់ចិត្តព្រោះតែកុមាភាពនាងនឹងថេយ៉ុងគឺ ស្រលាញ់ចូលចិត្តគ្នាណាស់រហូតទាល់តែត្រូវស៊ាវនឹងត្រកូលគីម ផ្ចាប់ខ្សែលោហិតជាមួយនឹងគ្នា ដោយសន្យាថានៅពេលដែលពួកគេពេញវ័យ នឹងរៀបការឲ្យគ្នាហើយគួរតែដល់ពេលធ្វើតាមសន្យាហើយ។
"អរររ៎...ចាំហើយ"ថេយ៉ុងញញឹមមិនសមរម្យ
"ហិហិ...បងថេយ៉ុងសង្ហាណាស់ដឹងទេអូនស្ទើរតែមើលបងមិនស្គាល់ទៅហើយ"វ៉ាងហ្ស៊ីមិនត្រឹមតែ និយាយតែមាត់ឡើយថែមទាំងចូលទៅចាប់ដៃចាប់ជើងថេយ៉ុងទៀត
"អើ..."ថេយ៉ុងរៀបចំនឹង បដិសេធដោយលែងដៃស្រីក្រមុំទៅហើយប៉ុន្តែក៏ប្រទះនឹងខ្សែភ្នែកឲ្យលោកគីម។
"ប៉ាគិតថាកូនថេយ៌នាំកូនវ៉ាងហ្ស៊ី ឡើងទៅសម្រាកសិនទៅណា"លោកគីម និយាយទាំងសម្លឹងមើលមុខថេយ៉ុង ហាក់បីដូចជាចង់ដាក់បញ្ជារ
"បាទ~ប៉ា"ថេយ៉ុងគ្មានជម្រើសអ្វីឡើយក្រៅពីស្តាប់តាមបញ្ជារអ្នកជាឪពុក
"ហិហិតោះបងថេយ៌អូន មានរឿងច្រើនណាស់ចង់និយាយជាមួយនឹងបង"វ៉ាងហ្ស៊ីនិយាយហើយក៏ទាញដៃរបស់ថេយ៉ុងឡើងទៅលើបាត់ទុក ឲ្យលោកគីមឈរញញឹមព្រោះតែឃើញកូនៗឆាប់ស្របគ្នាបែបនេះ។
♡ក្នុងបន្ទប់♡
ថេយ៉ុងគ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាមស្រាប់តែប្រលែងដៃរបស់វ៉ាងហ្សុីព្រោះតែមិនចង់ ស្និទ្ធស្នាលជាងនេះ។
"បងថេយ៉ុងអូននឹកបងណាស់បងមាននឹកអូនទេ?"វ៉ាងហ្សុី
"អត់"មួយម៉ាត់យ៉ាងខ្លីចេញពីរបបូរមាត់របស់ថេយ៉ុង ធ្វើឱ្យស្រីក្រមុំអន់ចិត្តប៉ុន្តែមិនហ៊ានបញ្ចេញព្រោះតែខ្លាចបរុសនៅទល់មុខខ្លួនធុញទ្រាន់។
"បងថេយ៉ុងអូនអាចសួរអ្វីពីរបងបានទេ?"វ៉ាងហ្សុី
"បាន"ថេយ៉ុង
"បងស្រលាញ់អូនទេ?អើ..តែកុំឆ្លើយនៅពេលនេះអី "វ៉ាងហ្សុី ក៏លើកដៃទៅហាមថេយ៉ុងមិនឲ្យនិយាយព្រោះតែខ្លាចចម្លើយមកវិញគឺបដិសេធណាស់។
"វ៉ាងហ្សុី...មើលមុខបង...ស្តាប់បងណា បងមិនបានស្រលាញ់អូនឡើយ បងគ្រាន់តែចូលចិត្តអូនក្នុងនាមជា ប្អូនស្រីប៉ុណ្ណោះណាមួយបង មិនទាន់គិតរឿងបែបនេះឡើយ"ថេយ៉ុងសម្រួលអារម្មណ៍ នឹងព្យាយាមប្រាប់អារម្មណ៍របស់គេទៅកាន់ ព្រោះតែមិនចង់ឲ្យនារីម្នាក់នេះមានការយល់ច្រឡំមកលើខ្លួនកាន់តែធ្ងន់ធ្ងរបែបនេះឡើយ ។ថេយ៉ុងស្រលាញ់វ៉ាងហ្សុីប្រៀបដូចជា ប្អូនស្រីអញ្ចឹងតែគ្រប់យ៉ាង នាងមិនបានទុកគេជាបងប្រុសឡើយ គឺនាងដឹងតែរង់ចាំនឹងស្រលាញ់។
"អឹម..អូនដឹងថាបង ប្រាកដជាអារម្មណ៍មិនល្អអញ្ចឹងបងសម្រាកសិនទៅណាអូនមិនបង្ខំបងឡើយ"វ៉ាងហ្សុី និយាយហើយក៏ចុះទៅក្រោមបាត់ទុកឲ្យថេយ៉ុងឈរសម្លឹងផែនខ្នងស្រីក្រមុំដោយសភាពស្ងៀមស្ងាត់។
"សូមទោសតែបង មិនបានស្រលាញ់ឯងពិតមែនវ៉ាងហ្សុី"ថេយ៉ុង និយាយហើយក៏បិទភ្នែកសម្រាកខួរក្នុងព្រោះតែ ក្នុងចិត្តដឹងច្បាស់ណាស់ថាបន្តិចទៀតនឹងមានរឿងអ្វីកើតឡើង។ (លោកគីមមិនបញ្ឈប់ឡើយព្រោះគាត់ពិត ចង់បានវ៉ាងហ្សុីមកធ្វើជាកូន ប្រសាគាត់ណាស់ មូលហេតុព្រោះចង់រួមភាគហ៊ុនជាមួយត្រកូលស៊ាវដើម្បីកម្ចាត់ជុងហ្គុក ម៉ៃហ្វ័សចេញពីរវិស័យមួយនេះ)
♡ ខុនដូ♡
"អ្ហា៎~លោកម្ចាស់~"សម្លេងថ្ងួចថ្ងូររបស់នារីម្នាក់កំពុងតែលោតអុកក្រលែងចង្កេះពីរលើភាពជាបរុស របស់ជុងហ្គុក។
"អេស..ហុឹម..ចេញទៅនោះលុយ"ក្រោយពីរដល់គោរដៅហើយរាងក្រាស់ស្រាប់តែរុញ ស្រីពេស្យាដែលកំដរតណ្ហានោះចោលដោយ មិនភ្លេចបោះលុយមួយដុំ ឲ្យទៅនាង។
"តែខ្ញុំមិនត្រូវការលុយឡើយលោកម្ចាស់...ខ្ញុំត្រូវការលោកម្ចាស់តែម្នាក់ប៉ុណ្ណោះ" នាងមិនត្រឹមតែនិយាយតែមាត់ឡើយថែមទាំងយកដៃស្រឡូនដូចជាបន្លាក្រូចមកប៉ះអង្អែលដើមទ្រូងរបស់ជុងហ្គុកទៀត...ដោយឃើញរាងក្រាស់មើលទៅស្ងៀមស្ងាត់បែបនេះធ្វើឲ្យនាងកាន់តែបានចិត្តរៀបនឹង ងើបថើបបបូរមាត់ជុងហ្គុកទៅហើយប៉ុន្តែ...។
"..ព្រូស...រវាងលុយមួយដុំនេះនឹងជីវិតរបស់នាង..ជ្រើសរើសទៅ"ជុងហ្គុកបានរុញនាងធ្លាក់ពីរលើគ្រែថែមទាំងបោះសម្តីគម្រាមគំហែងនាងទៀតផង។
"ខ្ញុំ...សូមទោស..លោកម្ចាស់"ស្រីស្រស់ ក្រោយពេលដែលឃើញកែវភ្នែកកំណាចជុងហ្គុកសម្លឹងមើលនាងស្ទើរតែទាញកាំបិទ មកបាញ់ទម្លុះក្បាលរបស់នាងទៅហើយ។ទើបនាងប្រញ៉ាប់រើស សម្លៀកបំពាក់នឹងលុយមួយដុំនោះចាក់ចេញយ៉ាងប្រញាប់ប្រញាល់
"ហឺស..."ជុងហ្គុកក្រោយពេលដែលនាងចេញហើយ ក៏ទាញកន្សែងមកបិទបាំងបរិវេណខាងក្រោមរួចក៏ទាញបារីមួយដើមមក ជក់បង្ហុយលេងយ៉ាងសប្បាយ។
• សម្រាប់ចរិតម៉ាហ្វៀដូចជានាយមិនត្រូវការមនុស្សស្រីណាមកក្បែរខ្លួនឡើយ ទោះបីជាពួកនាងអស់នោះស្រស់ស្អាតជាងតារាឬ ទេពអប្សរ100ដង់ទៀត ក៏នាយគ្មានអារម្មណ៍ស្នេហាជាមួយឡើងគ្រប់យ៉ាងគឺត្រឹមតែមួយរាត្រីរបស់គេប៉ុណ្ណោះ។
"..តុ...តុ...ចៅហ្វាយ..សូមកាអនុញ្ញាត" សម្លេងគោះទ្វារបានពន្លឺឡើងដោយសូមការ អនុញ្ញាតពីរចៅហ្វាយនៅខាងក្នុង
"ចូលមក"ជុងហ្គុកក៏បញ្ជារឲ្យកូនចៅ ចូលមក គ្រាន់តែវ៉ាងលីចូល មកដល់ភ្លាមក៏ទទួលកែវភ្នែកពិឃាតសម្លឹងមកកាន់គេទៅហើយ។
"យ៉ាងម៉េចហើយ? រឿងឲ្យឯងស៊ើបនោះយ៉ាងម៉េចហើយ?" ជុងហ្គុកសួរទាំងផ្ទាត់ផ្សែងបារី តិចរួចក៏បង្ហុយបន្តរ
"គេជាគីម ថេយ៉ុង ម៉ាយ៉ាវីន អាយុ18 ឆ្នាំនៅផ្ទះមិន...."វ៉ាងលីរៀបរាប់មិនទាន់បានប៉ុន្មានផងស្រាប់តែអ្នកជាចៅហ្វាយស្រែកកំហគមួយទំហឹង ទៅតាមអារម្មណ៍របស់នាយ
"និយាយព័ត៌មានដែលសំខាន់ទាក់ទងនឹងគេ"ជុងហ្គុកព្រោះតែមិនចូលចិត្តភាពសាំញ៉ាំទើបបញ្ជារវ៉ាងលី ដោយដាក់កំហិត។
"អើ...បាទចៅហ្វាយគឺគេជាកូនប្រុសតែម្នាក់គត់របស់លោកគីម ម៉ាយ៉ាវីន"វ៉ាងលី គ្រាន់តែនិយាយដល់ត្រឹមនេះស្រាប់តែធ្វើឱ្យជុងហ្គុកបោះបារីចូលចានរួចក៏បែបមកសម្លឹងនាយជាកូនចៅហ្វាយទាំងមានការភ្ញាក់ផ្អើល
"ឯងនិយាយម្តងទៀតទៅមើល"ជុងហ្គុកដោយមិនអស់ចិត្តទើបសួរបញ្ជាក់
"អ្វីដែលចៅហ្វាយឮគឺមិនខុសឡើយ គីម ថេយ៉ុងគឺកូនរបស់លោកគីមម៉ាយ៉ាវីន"ទោះបីជាចៅហ្វាយចង់ឲ្យគេបញ្ជាក់ប៉ុន្មានពាន់ដងទៀតក៏នៅតែមិនអាចជំទាស់ការពិតបានឡើយ ការពិតនៅតែជាការពិត។
"ចេញទៅ"ជុងហ្គុកមិនតបក៏ដេញវ៉ាងលីឲ្យចេញ
"បាទចៅហ្វាយ"វ៉ាងលីឱនគោរពនាយបន្តិចហើយក៏បិទទ្វារថ្នមៗ
" ក្រែងគេ មិនមានកូនឯណា?ចុះក្មេងម្នាក់នោះ?"រាងក្រាស់ចាប់ផ្ដើមអង្គុយគិតទាំងមានភាពស្ត្រេសមិនយល់ មិនមែនគេមិនដឹងអំពីប្រវត្តិរបស់លោកគីមឡើយ ព្រោះគ្រប់សកម្មភាពរបស់គាត់គឹស្ថិតក្រោមក្រសែភ្នែកមនុស្សដូចជាគេ ចុះហេតុអ្វីក៏នាយមិនដឹងអំពីប្រវត្តិរបស់គីម ថេយ៉ុងមើលទៅពិភពលោកពិតជាចង្អៀតណាស់។
"ហឺស!!គ្រប់យ៉ាងឪពុករបស់ឯងជាអ្នកចាប់ផ្តើមមុនទេក្មេងតូចឯងកុំបន្ទោសយើងឲ្យសោះព្រោះអ្នកដែរឯង ត្រូវបន្ទោសគួរតែឪពុក របស់ឯងតែម្នាក់ប៉ុណ្ណោះ"នាយពោលទាំងកែវភ្នែកក្រហមឆ្អិនឆ្អៅយ៉ាងគួរឲ្យខ្លាចស្នាមញញឹមចុងមាត់បញ្ជាក់ថានៅពេលបន្តិតទៀតនេះហ្គេមអាចនឹងចាប់ផ្តើមក៏ថាបាន។
• តើគេនឹងធ្វើអ្វីទៅចំពោះថេយ៉ុង?ហេតុអ្វីបាននាយហាក់បីដូចជាមានគ្រោងឬគំនិតអាក្រក់អ្វីមួយទៅលើថេយ៉ុងទៅ?
▼ shopping▼
"ហិហិ..ថ្ងៃនេះខ្ញុំនឹងទិញឲ្យអស់ពីរហាងតែម្តងចាំមើលចុះ ប៉ាជាអ្នកបង្ខំកូនទេ"ថេយ៉ុងពោលទាំងក្នុងចិត្តដូចជាមានល្បិចកលអ្វីអញ្ជឹង
"បងថេយ៉ុងចា៎...បងគិតអ្វីនឹង?"វ៉ាងហ្សុីសួរព្រោះតែឃើញ អនាគតប្តីរបស់ខ្លួនកំពុងតែភ្លឹកភ្លាំង
"អររ៎...គ្មានអ្វីទេចូលទៅ"ថេយ៉ុងនិយាយបាន ត្រឹមនឹងក៏បោះសោរឡាន ឲ្យអ្នកយាមចំណែកឯគេក៏ដើរចូលទៅក្នុងហាងសម្លៀកបំពាក់មុនបាត់។ទុក ឲ្យវ៉ាងហ្សុីដើរពីរ ក្រោយគ្រប់ទង្វើរ របស់ថេយ៉ុងមិនបានផ្តល់តម្លៃឲ្យនាងឡើយ ប៉ុន្តែគិតហែស៎?ថាមនុស្សដូចជាវ៉ាងហ្សុីព្រមចុះចាញ់នោះ អត់ទេ នាងចាំយូរហើយអញ្ចឹងនាងគួរតែទទួលបានវាដោយឲ្យថេយ៉ុងគឺជាប្តីរបស់នាងតែម្នាក់គត់ទោះបីជាឲ្យនាង ធ្វើអ្វីក៏បានក៏នាងព្រមលះបង់ទាំងអស់។
"បងថេយ៌ហា៎...ថ្ងៃនេះបងកុំសោះកក្រោះនឹងអូនបានទេ?ទុកថាអូនសុំបងណា ប្រសិនបើប៉ាមើលឃើញគាត់ប្រាកដជាមិនសប្បាយចិត្តឡើយ"វ៉ាងហ្សុី ក៏ដើរមកឱបដៃរបស់ថេយ៉ុងដោយមិន ភ្លេចលើកឈ្មោះលោក គីមម៉ាយ៉ាវីនមកអះអាង
"ចុះនាងគិតហែស៎?ថាខ្ញុំខ្លាចអំណាចប៉ារបស់ខ្ញុំ? កុំឲ្យខ្ញុំស្អប់នាងអីព្រោះខ្ញុំមិនចង់ស្អប់ប្អូនស្រីដែលខ្ញុំតែងតែគិតថាគួរឲ្យស្រលាញ់នោះទេ"ថេយ៉ុងដាក់មួយប្រយោគនេះធ្វើឲ្យនាងចុកមិនស្ទើរឡើយ។
"បងកាន់តែស្អប់អូនកាន់តែស្រលាញ់បង អូនមិនបោះបង់ទេ"វ៉ាងហ្សុី
"តាមចិត្ត! តែសូមប្រាប់ណានាងគ្មានថ្ងៃធ្វើជា ប្រពន្ធរបស់គីមថេយ៉ុងវ៉ាងហ្សុី"ថេយ៉ុងនិយាយចប់ក៏ ដើររើសខោអាវធ្វើមិនដឹង។
"បងកុំគិត ឲ្យសោះ ប្រសិនបើអូនមិនបានបងគ្មានអ្នកណាបានបងឡើង"វ៉ាងហ្សុី គិតក្នុងចិត្តសម្លឹងទៅកាន់ថេយ៉ុងកំពុងតែរើសខោអា នឹងមានបុគ្គលិកស្រី2ទៅ3 ដើម្បីជួយកាន់ឥវ៉ាន់...ពួកនាងកាន់ឥវ៉ាន់របស់ថេយ៌ស្ទើរតែផ្កាប់មុខទៅហើយ ព្រោះតែរបស់របរពិតជាច្រើនណាស់។
"អស់ហើយ!គិតលុយទៅ"ថេយ៉ុងនិយាយរួចហើយក៏ទៅអង្គុយលើសាឡុងធ្វើមិនដឹងចំណែកឯបុគ្គលិកទាំងអស់ក៏ប្រញាប់ប្រញាល់ញ៉ាប់ដៃញ៉ាប់ជើង ព្រោះតែខ្លាច ធ្វើមិនទាន់ចិត្ត អ្នកប្រុសនៃត្រកូលម៉ាយ៉ាវីន ។ អ្នកនៅទីនេះអ្នកណាក៏ដឹងដែរអំពីចរិតលក្ខណៈរបស់រាងតូច បើលឿនមិនទាន់ចិត្តទេគឺញ៉េញដាក់គ្រប់ គ្នាហើយ។
"ហេតុអ្វីក៏បងទិញច្រើនម្ល៉េះ?បងចង់ប្រមូលមួយហាងនេះមែនទេ?"វ៉ាងហ្សុី សួរដោយសារមានការហួសចិត្ត
"ជារឿងខ្ញុំ"ថេយ៉ុងនិយាយបែបធម្មតាព្រោះគេ គឺហៃស៊ូស្រាប់ហើយ បើនិយាយអំពីចាយលុយគឺប្រៀបដូចជាក្រដាស់អញ្ចឹង( ចឹងហើយបានប៉ាគាត់នឹងជិតអាលាយក្រុមហ៊ុន)
"តែ..."វ៉ាងហ្សុី ពោលមិនទាន់ចប់ផងក៏ស្រាប់តែថេយ៉ុង កាត់ពាក្យសម្តី
"ចាំសម្តីខ្ញុំនាងគ្មានសិទ្ធិណែនាំ មនុស្សដូចជា គីមថេយ៉ុងឡើយ គ្រប់យ៉ាងដែលខ្ញុំធ្វើព្រោះតែប៉ាខ្ញុំប៉ុណ្ណោះ តែ ប្រសិនបើនាងហ៊ានតែទូពិតឬក៏ធ្វើអ្វីមួយឲ្យខ្ញុំមិនពេញចិត្តនាង...អាចនឹងមានសំណាងអាក្រក់ក៏ថាបាន "ថេយ៉ុងតែ ប៉ុណ្ណឹងក៏ដក់កាតខ្មៅមួយឲ្យទៅ បុគ្គលិកនោះចំណែកឯគេក៏ដើរទៅឡានមុនទុកឲ្យវ៉ាងហ្សុី ខឹងនឹងចរិតមានៈអនាគតស្វាមី។
"អាយយ៎....បងពីរមុន មិនមែនអញ្ចឹងទេណា..."វ៉ាងហ្សុីស្រែកមួយទំហឹង ស្ទើរតែដូចមនុស្ស ឆ្កួតទៅហើយប៉ុន្តែសួរនាងថាឲ្យឈប់ស្រលាញ់ថេយ៉ុង តើនាងព្រមទេ? ចម្លើយតបច្បាស់ណាស់គឺមិនអាចឡើយ ព្រោះនាងពិតជាស្រលាញ់ថេយ៉ុង ដោយបេះដូងស្មោះត្រង់។
• អូនដឹងថា បងមិនស្រលាញ់អូន ហុឹកៗ~ប៉ុន្តែបងគួរតែ ទុកឱកាសឲ្យអូនបងដឹងទេថាអូនស្រលាញ់បងដល់កម្រិតណា? អ្ហឹកៗ...ស្រលាញ់ៗ ស្ទើរតែសូម្បីតែជីវិតរបស់អូនក៏អូនហ៊ាន ប្រគល់ជូនបងដែលថេយ៉ុង អ្ហឹកៗ ផ្តល់ឱកាសឲ្យអូនបានទេ??
ក្នុងឡានមានសភាពស្ងៀមស្ងាត់គ្មាននរណាម្នាក់និយាយឡើយរហូតទាល់តែអ្នកទាំងពីរជិះឡានមកដល់ភូមិគ្រឹះ។ គ្រាន់តែមកដល់ផ្ទះភ្លាមក៏ស្រាប់តែទទួលការស្វាគមន៍អំពីលោកគីមទៅហើយ។
"បើនាងហ៊ានតែទូពិតអ្វីដល់ប៉ាខ្ញុំ នាងប្រាកដជាត្រូវមិនខានទេ"ថេយ៉ុងក៏ឱនមកក្បែរ ត្រចៀករបស់វ៉ាងហ្សុី ដោយមិនភ្លេចពាក្យគម្រាមទៅកាន់នាង
"អូនមិនអាក្រក់ដក់ម្លឹងទេ"វ៉ាងហ្សុី តបតែប៉ុណ្ណឹងក៏ចុះពីរលើឡានទាំងញញឹមទៅកាន់លោកគីម។
"មកហើយឬកូន?យ៉ាងម៉េចដែរសប្បាយទេ??"


The continue Write Kim lin 💜👈 vote pg na jj






អំណួតស្នេហ៍ ផ្ចាញ់បេះដូង Where stories live. Discover now