ភាគ2: ភាពភ័យខ្លាច

116 14 0
                                    


"ហឺយ...អាកាថេយ៌..ផឹកស្រាមើលតែទឹក"ជីមីន ក៏លើកគ្រាមិត្តទាំងពិបាក ណាមួយរាងកាយរបស់ពួកគេទាំងពីរនាក់គឺល្អិតៗ។ រាងក្រាស់ឃើញបែបនេះក៏ធ្វើជាចូលមកជួយដើម្បីយកគួរ

"ឲ្យ បងជួយទេ?" យ៉ុងហ្គីពោលឡើងព្រោះទើសភ្នែក

"អត់!"មួយម៉ាត់យ៉ាងខ្លីចេញពីបបូរមាត់ជីមីនទៅកាន់កម្លោះចាស់ នេះមិនដែលស្គាល់គ្នាផងឱ្យមកស្និតដោយវិធីណា?

"ចុះឯងមិនមើលមិត្តរបស់ឯងទេឬ? យើងមិនធ្វើអ្វីទៅលើពួកឯងទាំងពីរនាក់ឡើយគ្រាន់តែចង់ជួយប៉ុណ្ណោះ" យ៉ុងហ្គី និយាយទាំងពាក្យពិត

"ក៏បានដែរ" រាងតូច ក៏តបទៅវិញទាំងចិត្តមិនចង់ណាមួយក៏មិនបានទុកចិត្តនាយកម្លោះម្នាក់នេះឡើយ។

"អរគុណលោកហើយ"ជីមីនក៏ពោលពាក្យអរគុណក្រោយពេលដែលគេជួយយកមិត្តដាក់ក្នុងឡានយ៉ាងរៀបរយ

"អឹម!ឯងឈ្មោះអី?"រាងក្រាស់ងក់ក្បាលក៏មិនភ្លេចសួរឈ្មោះទៅកាន់ជីមីនផងដែល

"គឺ park Jimin ហៅតែជីមីនទទេរទៅ...អររ៎លាហើយអរគុណម្តងទៀត"ជីមីន ណែនាំខ្លួនទៅកាន់យ៉ុងហ្គីហើយក៏បានបើករថយន្តចេញពីទីនោះ។

"Park Jiminអញ្ចឹងហែស៎?"យ៉ុងហ្គីឧទានឈ្មោះរបស់រាងតូចចំណែកឯខ្សែភ្នែកសម្លឹងទៅកាន់រថយន្តមួយនោះរហូតទាល់តែទៅបាត់ពីក្រសែភ្នែក។

"ចៅហ្វាយចាប់អារម្មណ៍ ហេតុអ្វីក៏មិនចាប់ទៅ?"រ៉ា មិនដឹងជាចេញពីរគម្លាតណាក៏មិនដឹងស្រាប់តែ ពញ្ញាក់អារម្មណ៍របស់នាយជាចៅហ្វាយ។

"ចាប់ស្អីឯឯ? របស់ល្អគួរតែទុកឲ្យមានគុណភាព"យ៉ុងហ្គីពោលទាំងញញឹមចុងមាត់មិនដឹងថាក្នុងចិត្តរបស់នាយគិតអ្វីឡើយ។

♡ ភូមិគ្រឹះ ម៉ាយ៉ាវីន♡

ម៉ោង3 ទាបភ្លឺគ្មានមនុស្សព្រោះតែចូលសម្រាកអស់ហើយនៅឡើយតែលោកគីមត្រូវដើរចុះដើរឡើងព្រោះតែចាំផ្លូវកូនប្រុសស្មាននេះហើយនៅមិនទានមកទៀត។មួយសន្ទុះក្រោយមកក៏ស្រាប់តែពន្លឺសម្លេងសុីផ្លេឡានមានន័យថាកូនប្រុសសំណព្វចិត្តគឺមកដល់ផ្ទះហើយ។

"ថេយ៉ុង?នេះ..."លោកគីមក៏ប្រញាប់ចូលទៅទទួលកូនប្រុសប៉ុន្តែសភាពរបស់ថេយ៌គឺធ្វើឲ្យគាត់និយាយមិនចេញឡើយនេះប្រហែលគាត់ មិនបានបើកូនប្រុសម្នាក់នេះ ដិតដល់ឡើយបានធ្វើឲ្យក្លាយទៅជាបែបនេះ។

អំណួតស្នេហ៍ ផ្ចាញ់បេះដូង Where stories live. Discover now