ភាគ4: សម្តែង

64 12 0
                                    

"មកហើយឬកូន?យ៉ាងម៉េចដែរសប្បាយទេ??"លោកគីម ក៏សួរក្រោយពេលដែលឃើញថេយ៌ហ្សុីចុះមកជាមួយគ្នា។
"ចា៎លោកប៉ាសប្បាយណាស់"វ៉ាងហ្សុីក៏តបទៅវិញទាំងញញឹមដោយហេតុមិនចង់ឲ្យមានរឿងច្រើនជាងនេះ
"ប៉ាខ្ញុំហត់ចង់ទៅសម្រាក"ថេយ៉ុងនិយាយចប់ក៏ឡើងទៅបន្ទប់បាត់
"ប្រាប់ប៉ាតាមត្រង់មក...."លោកគីមនិយាយមិនទាន់ផុតពីរមាត់ផងក៏ស្រាប់តែមានឡានដឹកឥវ៉ាន់មក (ខោអាវរាងតូចយើងនឹងអ្នកណាទៀត?)
"នេះជាស្អីនឹង?"លោកគីមសួរទាំងមានចម្ងល់
"គឺទាំងអស់នេះអ្នកប្រុសឲ្យខាងខ្ញុំយកមក"បរុសម្នាក់ពោលឡើងទាំងប្រមូលឥវ៉ាន់ចូលមកភូមិគ្រឹះ តែមិនមែនតិចទេណា ទម្រាំតែរួចរាល់ជិត1ម៉ោងក្នុង ការប្រមូលខោអាវ។
"ស្អី?? គីម ថេយ៉ុង...ឯងឆាប់ចុះមកភ្លាមនេះជាស្អីហា៎?"លោកគីមដោយខឹងខ្លាំងពេកក៏ស្រែកហៅរាងតូចតែគាត់គិតមែនទេ?ថាថេយ៉ុងព្រមចុះមកនោះអត់ទេគឺអត់ខ្វល់តែម្តង(អាចនិយាយបានថាក្មេងម្នាក់នេះ ក្រអឹតក្រទមឆ្មើងឆ្មៃ ពូកែចង់ឈ្នះមិនខ្វល់ថាខ្លួនជួបវិបត្តិអ្វីក៏ដោយចុះ)
"លោកប៉ា...បងថេយ៉ុងប្រហែលជាហត់ហើយ ឲ្យគាត់សម្រាក់សិនទៅ"វ៉ាងហ្សុីក៏ចូលមកនិយាយព្រោះតែមិនចង់ឲ្យលោកគីមស្តីឲ្យថេយ៉ុងឡើយ
"ហុឹម..កូនក៏ទៅសម្រាប់សិនទៅ"លោកគីមព្យាយាមខាំមាត់រំងាប់អារម្មណ៍ក្រោធខឹង
"ចា៎...ប៉ា"វ៉ាងហ្សុី ពោលចប់ក៏ឡើងទៅបន្ទប់ដែលនៅក្បែរថេយ៉ុង(ទល់មុខ) គ្រាន់តែមកដល់ភ្លាមនាងពិតជាចង់គោះទ្វារនិយាយជាមួយគេណាស់ ប៉ុន្តែគ្រប់យ៉ាងនៅតែមិនហ៊ាន។
*ក្រាក..ទ្វារបន្ទប់របស់ថេយ៉ុងត្រូវបានបើក
"បងថេយ៉ុងចង់ទៅណា?"វ៉ាងហ្សុី សួរជ្រួញចិញ្ចើមមុននេះថាចូលទៅក្នុងទៅហើយប៉ុន្តែក៏ ស្រាប់តែឮសម្លេងបើកទ្វាររបស់គេ។
"ទៅណាជារឿងរបស់ខ្ញុំ គ្មានអ្វីពាក់ព័ន្ធនឹងនាងឡើយ"ថេយ៉ុងនិយាយហើយក៏រៀបចំនឹងដើតចេញតែក៏ត្រូវឈប់ម្តងទៀតក្រោយពេលដែលឮសម្តីរបស់នាង
"តែខ្ញុំត្រូវជាប្រពន្ធរបស់បងណា ធ្វើអ្វីគួរតែក្រែងចិត្តអូនផង"វ៉ាងហ្សុី
"កុំប្រើពាក្យថា ប្រពន្ធបើមិនទាន់បានរៀបការជាមួយខ្ញុំ"ថេយ៉ុង ក៏សើចហួសចិត្តបន្តិចទើបគេចាក់ចេញទុកឲ្យវ៉ាងហ្សុីខឹងច្រឡោតឡើង
"អ្ហឹកៗ~ បងជាអ្នកធ្វើឱ្យអូនដើរផ្លូវទល់ច្រកទេណា"វ៉ាងហ្សុី និយាយបានប៉ុន្នឹងក៏ដើរទៅហួសបន្ទប់ដើម្បីជួបនឹងលោកប៉ា
"តុ...តុ...ប៉ានៅទេ?"វ៉ាងហ្សុី មកដល់ភ្លាមកីធ្វើការគោះទ្វារ
"ចូលមក"លោកគីម និយាយទាំងអនុញ្ញាត
"អ្ហឹកៗ...ប៉ាៗជួយកូនណា...អ្ហឹកៗ....កូនមើលទៅបងថេយ៉ុងគាត់កំពុងតែគេចវេសហើយប៉ា...កូនចង់រៀបការជាមួយគាត់ហើយក៏ធ្វើជា ប្រពន្ធពេញសិទ្ធិរបស់គាត់តែ ម្នាក់គត់អ្ហឹកៗ...ប៉ាជួយកូនផង"វ៉ាងហ្សុី គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមក៏យំយកៗ លោកគីមឃើញបែប នេះក៏មិនស្រួលចិត្តភ្លាម
"សម្រួលអារម្មណ៍វ៉ាងហ្សុី មានបញ្ហាអ្វីប្រាប់ប៉ា ចង់បានអ្វីអាច ប្រាប់ប៉ាបានណា "លោកគីមនិយាយទាំងលួងលោម
"អ្ហឹកៗ...ខ្ញុំចង់រៀបការជាមួយគាត់នៅថ្ងៃស្អែកណាប៉ា"វ៉ាងហ្សុី
" បានប៉ាយល់ព្រមតាមកូនស្អែកត្រៀមខ្លួនណា ធ្វើជាកូនក្រមុំរបស់ ថេយ៉ុងម៉ាយ៉ាវីន"លោកគីម
"អរគុណប៉ា! អរគុណខ្លាំងណាស់ប៉ាអញ្ចឹងកូនគេងយក កម្លាំងថ្ងៃស្អែកសិនណា"វ៉ាងហ្សុី នៅពេលដែលឮពាក្យថារៀបការថ្ងៃ ស្អែកភ្លាមធ្វើឲ្យនាងមានការពេញចិត្តជាខ្លាំង។
" បាទ! នេះជាតួរនាទីទៅហើយ ទៅចុះកូន" លោកគីមលើកដៃអង្អែលក្បាលរបស់វ៉ាងហ្សុី ពោលពេញទៅដោយក្តីស្រឡាញ់រវាងឪពុកកូន។
"ចា៎"នាងពោលពាក្យរួចហើយក៏ ចេញទៅបាត់ នឹងរង់ចាំថ្ងៃស្អែកតែប៉ុណ្ណោះ ចំណែកឯលោកគីមវិញក៏ញញឹមចុងមាត់ យ៉ាងកំណាចទៅតាមចរិតរបស់គាត់។
"នៅពេលដែលពួកឯងទាំងពីររៀបការហើយ អ្វីៗក៏ ក្លាយទៅជាកម្មសិទ្ធិរបស់យើងតែ ម្នាក់គត់សូម្បីតែជីវិតរបស់ពួកឯង"លោកគីម ចាប់ផ្តើម បញ្ចេញចង្កូមបន្តិចម្តងៗហើយ
• ក្នុងសង្គមមួយនេះអ្នកណាក៏ទទួលស្គាល់ហើយថាលោកគីមម៉ាយ៉ាវីនគឺជាអ្នកណា...គាត់ជាអ្នកជំនួយចាស់ណាស់ ជំនួញក្នុងសង្គមអ្វី ដែលគាត់មិនដឹង?គ្រាន់តែពេលខ្លះ សម្តែងធ្វើជាមនុស្សល្ងង់ប៉ុណ្ណោះ។ អ្វីដែលជា ចំណុចអាក្រក់របស់គាត់គឺពូកែ ឈ្លក់វង្វេងនឹង អំណាច មាសប្រាក់ ឲ្យតែបានទាំងអស់នេះក្នុងដៃគាត់មិនខ្វល់ឡើយ ទោះបីជាឲ្យគាត់សម្លាប់អ្នកមានគុណក៏ដោយ មនុស្សដូចគាត់គ្មានថ្ងៃដែលអាច ស្តាយក្រោយបានទេ។
♡ ភូមិគ្រឹះ park♡
ជីមីនដើរចុះដើរឡើងនឹងរកនឹកដើម្បីចេញពីរបន្ទប់មួយនេះព្រោះលោក park នឹងអ្នកស្រី Parkមិន ឲ្យរាងតូចចេញទៅណា។
"ហឺយយ! ធុញណាស់ៗហេតុអ្វីក៏មកឃុំខ្ញុំអញ្ចឹងប៉ាម៉ាក់កូនមានបានទៅធ្វើ អ្វីខុសគ្រាន់តែដើរលេងសោះនឹង"ជីមីនពន្លឺសម្លេងចេញពីរបន្ទប់ខ្លាំងក្នុងន័យឲ្យម៉ាក់ប៉ាខ្លួនបានឮ។
"មកពីរកូនខ្លួនឯងទេហាមមិនចេះស្តាប់ខ្លួនឡើងពេញកម្លោះហើយនៅមិនទាន់ចេះគិត" អ្នកជាម្តាយក៏តបនឹងថេយ៉ុង
"ម៉ាក់ហា៎...ធ្វើអញ្ចឹងដូចជា អយុត្តិធម៌សម្រាប់កូនពេកហើយម៉ាក់បើកទ្វារទៅកូនចង់ដើរលេងធុញណាស់នៅពេលដែលក្នុងបន្ទប់បែបនេះ"ជីមីន ក៏បន្ទន់សម្លេង
"ក៏បានតែចាំគូរដណ្តឹងរបស់កូនមកសិនទៅម៉ាក់ឲ្យកូនទៅគេហើយ"អ្នកស្រី parkនិយាយចប់ក៏ចេញទៅបាត់ទោះបីជារាងតូច ព្យាយាមគោះទ្វារយ៉ាងណាក៏គាត់មិនបានអើពើឬក៏ខ្វល់ឡើយ។
"គូដណ្ដឹង?ហើយខ្ញុំមានគូដណ្តឹងតាំងតែពីរពេលណា?ហេតុអ្វីក៏ខ្ញុំមិនដឹង...ហឺយយ...ឡប់ខួរណាស់លោកអើយ...នេះមានរឿងអ្វីឲ្យពិតប្រាកដទៅ.."ជីមីន ពិតជាមានការភ្ញាក់ផ្អើលណាស់ព្រោះតែសុខៗក៏ស្រាប់តែម៉ាក់ របស់ខ្លួននិយាយអំពីគូរដណ្តឹងបែបនេះ រាងតូចដើរចុះឡើងៗព្រោះតែ ឆ្ងល់ណាស់អាមុខគូដណ្តឹងវាមុខបែបមិច ហេតុអ្វីក៏ប៉ាម៉ាក់ មិនប្រាប់តាំងពីរដំបូង?
បន្តិចក្រោយមកសម្លេងរថយន្តក៏បាន ពន្លឺឡើងនៅមុខភូមិគ្រឹះ ធ្វើឲ្យក្មេងតូចដែលនៅក្នុងបន្ទប់នោះត្រូវរត់ទៅលបមើលតាមបង្អួចគេពិតជាចង់ដឹងណាស់ថាគេជាអ្នកណាមើលទៅអស្ចារ្យម្ល៉េះដល់ថ្នាក់ម៉ាក់ប៉ាចង់ប្រគេនខ្លួនឲ្យទៅ អ្នកដែលមាននាមជាគួដណ្ដឹងទាំងដែលមិនស្គាល់ ឈ្មោះសោះ។
"អ្នកណា?ហេតុអ្វីមិនច្បាស់អញ្ចឹង? មើលពីរក្រោយអញ្ចឹង មានអីសង្ហាតើ ប៉ុន្តែមានអារម្មណ៍ប្រហែលៗ"ជីមីន និយាយក្រោយពេលដែលឃើញអ្នកម្លោះចុះពីរឡានដោយមានអង្គរក្ស4 នាក់ឈរពីរក្រោយ
"ហឺស! មិនខ្វល់ឡើយខ្ញុំនឹង ជំទាស់ ខ្លួនគេមិនទាន់ធំស្រួលបួល ផងឲ្យយកប្តីទៅហើយនេះម៉ាក់របស់ខ្ញុំកំពុងតែគិតអ្វីនឹង?"ជីមីនពោលទាំងមិនពេញចិត្ត ក្រលែកមើលការសន្ទនារបស់អ្នកនៅខាងក្រោមវិញ
"ស្វាគមន៍កូនប្រសា" លោក parkពោលទាំងញឹមៗ
ព្រោះគាត់អាយុ 35 ប៉ុន្តែបរុសនៅចំពោះមុខអាយុត្រឹមតែ30 នេះប្អូនគាត់តែ5 ប៉ុណ្ណោះ
"ខ្ញុំមកទទួល គូដណ្តឹងរបស់ខ្ញុំ"យ៉ុងហ្គីខ្ចិលនិយាយច្រើនក៏ និយាយឡើងនេះកុំតែលោកស្រីមីនបង្ខំឲ្យមកទេកុំអីគេក៏មិនមកដែល។
"អូន...នាំកូនយើងមក"លោក parkក៏បែបមកនិយាយមួយ ប្រពន្ធណាមួយក៏មាន អារម្មណ៍ខ្លាចរអារនឹងអំណាចរបស់យ៉ុងហ្គីដែលអ្នកណាដែលមិនស្គាល់នាយនោះតែហ៊ានជំទាស់ចិត្តបន្តិចប្រាកដណា ស្លាប់ទាំងគ្រួសារឥឡូវ ( ប៉ុន្តែ ទោះបីជាខ្លាខ្លាំងដល់កម្រិតណាក៏មានខ្លាមួយទៀតនៅពីក្រោយដើម្បីបង្រ្គាបដែល ហើយម្នាក់នោះគឺ លោកស្រីមីននឹងឯង)
"ចា៎បង"អ្នកស្រី parkនិយាយហើយក៏ឡើងទៅបន្ទប់ ដើម្បីនៅកូននៅក្នុងបន្ទប់ គ្រាន់តែមកដល់ភ្លាមគាត់ក៏លើកកូនសោមកចាក់ទ្វារ។នឹងស្រែកហៅជីមីនប៉ុន្តែគ្រប់យ៉ាង ហាក់បីដូចជាគាំងមួយកន្លែងព្រោះតែមិនឃើញវត្តមានកូនកំហូចរបស់ខ្លួន។
"ជីមីន?នេះទៅណាហើយ? ហឺយយ...ជីមីន កូនធ្វើអ្វីនឹង"អ្នកម្តាយក៏ព្យាយាមរកកូន ប៉ុន្តែនៅពេលទៅកន្លែង បង្អួចក៏ ឃើញរាងតូចកំពុងតែរួចរត់
"ម៉ាក់?ហឺយ...ខ្ពស់ម្លេះវើយ...ធ្លាក់ទៅងាប់អត់ទេអញអ្អឹកៗ..ម៉ាក់ប៉ា ..ជួយកូនផង"ជីមីនញ័រដៃញ័រជើងព្រោះតែចុះយូរហើយនៅមិនទាន់ដល់ទៀត ណាមួយខ្ពស់គួរសម បើធ្លាក់ទៅប្រាកដជាបាក់ចង្កេះជាមិនខានឡើយ។
"លោកប្តីជួយកូនផង"អ្នកស្រី park ពោលទាំងកត់ក្រហល់ចិត្តពិតជា បារម្ភពីកូនណាស់
"មានរឿងមែនទេ? "លោក parkមិនយល់ន័យដែល ប្រពន្ធនិយាយ
"គឺកូនយើងរួចរត់ ឥឡូវនេះ....ហឺយយ...បងឆាប់មកមើលមក" អ្នកស្រី parkពិបាករៀបរាប់ ខ្លាំងពេកក៏ទាញដៃស្វាមីទៅក្រុងចំហៀងនៃ ភូមិគ្រឹះចំណែកឯយ៉ុងហ្គីក៏ជ្រួញចិញ្ចើមមិនយល់ទើបដើរទៅមើលព្រោះតែចង់ដឹង។
"ជីមីន..."លោក parkគ្រាន់តែឃើញបែបនេះធ្វើអ្វីមិនត្រូវឡើង សភាពជីមីនពេលនេះពិតជាគួរឲ្យអាណិតណាស់ដៃខ្ញាំខ្សែភួយនោះជាប់
" ម៉ាក់ៗ...ប៉ាៗ...ជួយកូនផងអ្អឹកៗ..."រាងតូចក៏ស្រែករកជំនួយទាំងភ័យខ្លាចនេះហើយចិត្តក្លាហានពេកឲ្យចឹងទៅ
"គឺគេទេ?? "យ៉ុងហ្គី ស្ទើរតែមិនជឿថាគូដណ្តឹងរបស់គឺជាក្រាស់ របស់ ខ្លួនបែបនេះសោះ ប៉ុន្តែឆ្ងល់ថាហេតុអ្វីក៏ នៅលើនុងវិញអញ្ចឹងអររ៎ឬមួយក៏ចង់រត់?
"អ្អឹកៗ...ប៉ាៗ...ម៉ាក់...កូនកាន់លែងជាប់ហើយ ..អាយ៎...អាយ៎....អឹប"ជីមីនស្រែកឡើងម្តងទៀតទាំងភ័យ តក់ស្លុតព្រោះតែកាន់តែជាប់ទើបប្រលេះវៃហើយធ្លាក់ចុះមក ឪពុកម្តាយគាំងស្តូកធ្វើអ្វីមិន ត្រូវតែក៏សំណាងណាស់ដែលបាន យ៉ុងហ្គីហក់ក្រសោបបីរាងកាយនោះមិនឲ្យធ្លាក់ដល់ដី
ទិដ្ឋភាពមួយនេះវាពិតជាអស្ចារ្យពេកហើយ ដូចព្រះអង្គទ្រង់ជិះសេះសរមកជួយព្រះនាងអញ្ចឹង។ ជីមីនដោយការភ័យខ្លាចខ្លាំងពេកក៏បិទភ្នែកឱបក្រសោបកនាយយ៉ាងជាប់ព្រោះតែខ្លាំង
"យ៉ាងម៉េចហើយ?មិនអីទេឬ?ក្មេងតូច"យ៉ុងហ្គីសួរដោយការបារម្ភ ក្រសែភ្នែកសម្លឹងទៅកាន់ក្មេងដែល ជ្រលក់មុខនឹងដើមទ្រូងនាយ។
"អ្ហឹកៗ...ខ្លាចណាស់ ...អ្ហឹកៗ"ជីមីនអត់ចាប់អារម្មណ៍អ្វីឡើយ ក្រៅពីនិយាយថា ខ្លាចៗមិញនេះគេភ័យណាស់ឡើងស្លេកមុខទៅហើយយ៉ុងហ្គីមិនបាននិយាយទាំងឡើយ មានតែញញឹមចុងមាត់ប៉ុណ្ណោះ ក៏ងាគមក ឪពុកម្តាយរបស់ជីមីន។
"អញ្ចឹងខ្ញុំសូមទៅវិញហើយ"យ៉ុងហ្គីហើយក៏បីជីមីនទៅបាត់ទុកឲ្យ ប្តីប្រពន្ធមួយគូនាំគ្នាគាំងទៅវិញ
"បងមិននិយាយទេឬ?"អ្នកស្រី parkសួរទៅកាន់ប្តី
"ឲ្យបងនិយាយបែបណា? ហឺយយ...តាមនឹងសិនទៅយ៉ាងណា ជីមីននៅជាមួយក៏មានសុវត្ថិភាព"លោក park និយាយតែប៉ុណ្ណឹងក៏ចូលផ្ទះបាត់
ෆតាមផ្លូវෆ
រថយន្តគឺគិតតែរំកិលនៅលើខ្នល់ ឆ្ពោះទៅវិមានរបស់ខ្លួនចំណែកឯជីមីនក៏នៅភ័យមិនទាន់បាត់រហូតទាល់តែគេងលក់យ៉ុងហ្គីក៏ មិនបាន បដិសេធអ្វីឡើយនាយសុខចិត្តបីក្រសោបរាងកាយនេះដោយថ្នាក់ថ្នមដដែល មិនយូរប៉ុន្មានក៏ មកដល់គោលដៅអ្វីដែលពួកគេមក។ រថយន្តក៏បានឈប់នៅមុខវិមានដោយមានអ្នកបម្រើជាមួយស្ត្រីវ័យចំណាស់ម្នាក់ទៀតកំពុងតែចាំកូនប្រសា គ្រាន់តែបើកទ្វារចូលមកភ្លាម រាងក្រាស់ក៏បីរាងតូចចូលមកក្នុង
"នេះមានរឿងអ្វី?យ៉ុងហ្គី ហេតុអ្វីជីមីនគេងបែបនេះ?នេះកូនបានធ្វើអ្វីខ្លះទៅលើគេហាក៎?"លោកស្រីមីន សួរឡើងដោយសម្លត់កូនប្រុសផាំងធ្វើឲ្យរាងក្រាស់មិនដឹងជាមួយណាមុនទេ
"ម៉ាក់សួរហេតុអ្វីមិនឆ្លើយតប?"លោកស្រីមីន
"ម៉ាក់ចាំសួរគេដោយខ្លួនឯងទៅ...ខ្ញុំឡើងទៅលើហើយ"យ៉ុងហ្គីខ្ចិលនិយាយជាមួយនឹត អ្នកស្រីមីនក៏ឡើងទៅលើបាត់ ទុកឲ្យអ្នកជាម្តាយឆ្ងល់នឹងរឹកពារបស់យ៉ុងហ្គី។ ពេលដែលដេញឲ្យទៅទទួលជីមីន មិនព្រមទេប៉ុន្តែពេលបានទៅទទួលហើយបែបជាមកបីគ្នាដើរកាត់មុខឯងទៀតហឺយយពិតជាយ៉ាងណាស់។
" ហឺយយ!! ដេកឡើងដូចខ្មោចងាប់យ៉ាប់ណាស់ក្មេងអើយក្មេង...បើយើងដឹងមុន ណាថាគូដណ្តឹងនោះគឺឯងយើងប្រាកដជា ទៅលឿនជានេះហើយ"យ៉ុងហ្គី ដាក់ឲ្យជីមីនគេងថ្នមៗព្រោះតែខ្លាចភ្ញាក់។
តាំងតែពីរនាយបានជួបជាមួយជីមីននៅក្លឹបនោះមកគេក៏មានអារម្មណ៍ ស្រលាញ់ចង់ថ្នាក់ថ្នម ហើយផ្តល់ក្តីស្រលាញ់ឲ្យគេតែម្នាក់ទៅហើយ។ នេះពិតជានិស្ស័យច្បាស់ណាស់បើ គ្មាននិស្ស័យកំណត់ទេគេក៏មិនអាចបានក្មេងម្នាក់យ៉ាងលឿនយ៉ាងនេះឡើយ។
♡ ភូមិគ្រឹះម៉ាយ៉ាវីន♡
ពេលរាត្រីក៏ឈានមកដល់ដំណើរជំហានធំៗរបស់ថេយ៉ុងក៏ ដើរចូលមកក្នុងផ្ទះទាំងសប្បាយ ដើរបណ្ដើរ ក្រវីសោឡានបណ្តើរមើលទៅ ហាក់បីដូចជាសប្បាយចិត្តណាស់។
"ឯងទើបមកពីរថេយ៉ុង? ដឹងទេថា កូនវ៉ាងហ្សុីចាំឯង"លោកគីម អង្គុយលើសាឡុងសម្លឹងមកកាន់រាងតូចដោយអារម្មណ៍ខឹងសម្បារប៉ុន្តែគាត់គុតហែស៎? ថាមនុស្សដូចគីម ថេយ៉ុងម៉ាយ៉ាវីន ខ្លាចនោះ! អត់ទេគឺមានតែផ្គើនថែមប៉ុណ្ណោះ បើចរិតគឺ ឆ្មើងឆ្មៃណាស់ គេហាក់បីដូចមិន គោរពលោកគីមអញ្ចឹង។
"ខ្ញុំទៅណា ជារឿងរបស់ខ្ញុំ"

The continue.....



Write Kim lin 💜👈 vote pg na jj

អំណួតស្នេហ៍ ផ្ចាញ់បេះដូង Where stories live. Discover now