ភាគ2: ការជួបគ្នាលើកដំបូង

506 67 12
                                    

          +ថ្ងៃថ្មី...

          សម្លេងនារ ពពួក សត្វបក្សាបក្សីយំទ្រហឹង អឺងកង ទាមទារ.រកចំណី សម្រាប់ចិញ្ចឹមក្រពះ រួមទាំងពន្លឺព្រះសូរិយា ទ្រង់កំពុងតែយាងមក
រះបំភ្លឺមួយជំហៀងនៃភពផែនដី ជំនួសដោយព្រះច័ន្ទហ្នឹងដួង ចញ្ចាំងចញ្ចាច នៃស្បៃរាត្រី ។ ពេលនេះដែរមនុស្សម្នាក់គ្រប់វណ្ណៈក៏បានក្រោកឡើងដើម្បីរៀបចំខ្លួន ទៅធ្វើការងារប្រចាំថ្ងៃរាងៗខ្លួន ដើម្បីចិញ្ចឹមក្រពះ..។
         ក្រឡែក មកមើលរាងតូចច្រឡឹងគីម ថេយ៉ុង របស់យើងវិញម្តង ពេលនេះនាយតូចកំពុងតែរូតរះរៀបចំអាហារពេលព្រឹកដាក់ ដំរៀបនៅលើតុកយ៉ាងមានរបៀបរាប់រយ គេបានក្រោកមកធ្វើវាតាំងពីព្រះអាទិត្យ មិនទាន់រះមកម្លេះ.វាជាទម្លាប់គេទៅហើយ ដែលក្រោកនៅម៉ោងបួន ភ្លឺរាល់ថ្ងៃ។

       " ហ្ហឹម! កូនថេយ៍! " អ្នកស្រីគីមដែលទើបតែចុះមក ហៅឈ្មោះកូនប្រុសតែមួយរបស់ខ្លួន ទាំងគញឹមស្រស់។
       " លោកប៉ា អ្នកម៉ាក់ អញ្ជើញ ពិសារអាហារពេលព្រឹក កូនរាប់ចំរួចរាល់ហើយ " សម្លេងដ៏ស្រទន់ ដែលស្ដាប់មិនចេះធុញ បន្លឺឡើងជាមួយនិងស្នាមញញឹមដ៏ស្រស់ស្អាត់របស់រាងតូច ។
       " មកនេះសិនមកកូន " អ្នកស្រីគីមហៅកូនប្រុស ថេយ៉ុងក៏ចូលខ្លួនទៅអង្គុយក្បែរអ្នកម្ដាយនៅលើសាឡុង។
       " បាទ! មានអ្វីចង់និយាយប្រាប់កូនមែនទេអ្នកម៉ាក់? " ថេយ៉ុង
       " ហ្អឹម!! គឺអញ្ចឹងទេកូន ប៉ាម៉ាក់ចង់ឲ្យកូនរៀបការ កូនគិតយ៉ាងម៉េចដែរ? " ឃើញប្រពន្ធសម្លឹងមុខខ្លួន លោកគីមក៏ហើប បបូរមាត់សួរទៅកាន់កូនប្រុសសំណព្វជំនួសប្រពន្ធ ដោយសំឡេងស្រទន់។
       " រៀបការ?? " ថេយ៉ុងរាងផ្ញាក់ផ្ញើលបន្តិចដែរនៅពេលដែលអ្នក មានគុណចង់ឲ្យខ្លួនរៀបការភ្លាមៗបែបហ្នឹង។
       " មែនហើយកូន.. " អ្នកស្រីគីម
       " លោកប៉ាអ្នកម៉ាក់ កូនសុំទោស កូនមិនចង់ជំទាស់និងបំណងលោកឡើយ ប៉ុន្តែកូនអត់មានអារម្មណ៍ស្រឡាញ់មនុស្សស្រីទេ.. " រាងតូចអោនមុខចុះជាការដឹងខុស បើគេកើតមកមានអារម្មណ៍ចំពោះមនុស្សស្រី គេមិនរារែកឡើយក្នុងការយល់ព្រម តែនេះគេគ្មានអារម្មណ៍ស្រឡាញ់មនុស្សស្រីក្នុងន័យស្នេហាទេ ចូលទៅមានតែពិបាកទាំងសង្ខាង។
       " ម៉ាក់ដឹងណាកូន.. ម៉ាក់មិនបានចាប់បង្ខំឲ្យកូនរៀបការជាមួយមនុស្សស្រីទេ គេជាមនុស្សប្រុស ម៉ាក់ចង់សួរចិត្តកូន តើកូនព្រមរៀបការជាមួយបងទេ? " អ្នកស្រីគីម ស្រដីឡើងទាំងញញឹម លើកដៃអង្អែលក្បាលកូនប្រុសថ្នមៗ។
       " ....... " ថេយ៉ុងមិនមាត់តែក៏ចាំស្ដាប់ម្ដាយឪពុកនិយាយបន្ត។
       " កាលកូននៅក្នុងពោះ គេពិន្យឃើញថាកូនជាស្រី ទើបប៉ាជាមួយមិត្តសម្លាញ់ សន្យាថាធ្វើជាដន្លងនិងគ្នា តែកូនកើតមកជាប្រុស តើកូនចង់រៀបការទេ? ប៉ាមិនបង្ខំកូនទេ បើកូនព្រម ប៉ាម៉ាក់និងទាក់ទងប្រាប់អ្នកខាងនោះ " លោកគីម
       " ចុះគេព្រមដែរឬលោកប៉ា មិនខ្លាចអត់ឱនមុខមាត់ទេឬ ដែលមានប្រពន្ធជាមនុស្សប្រុស? "
       " ខាងគេគ្មានបញ្ហារទេកូន " អ្នកស្រីគីម
       " កូនតាមលោកប៉ា អ្នកម៉ាក់ " រាងតូចញញឹមងួកក្បាលយល់ស្រប់ គេមិនចង់ប្រកែកនូវបំណង អ្នកមានគុណ ម៉្យាងតាំងពីធំដឹងក្ដីមកគេមិនដែលមានស្នេហា៎ ឬសង្សារអូនបង អ្វីឡើយ។

ថ្នមបេះដូងបង Where stories live. Discover now