ភាគទី1: ស្នេហា៎ មិនឈ្នះទឹកលុយ

1.3K 76 5
                                    

          ចន ជុងហ្គុក វ័យ25ឆ្នាំ នាមជាមហាសេដ្ឋី ដែលមានប្រាក់រាប់ម៉ឺនលានដូល្លា និងសណ្ឋាគារ អគារខ្ពស់ៗដាច់គេនៅលើលោក មហាសេដ្ឋីរូបនេះ មានអជីវកម្មជាច្រើននៅក្នុងដៃ គេគឺជាមនុស្សដ៏មានកេរ្តិ៍ឈ្មោះនិងឥទ្ធិពលខ្លាំងក្រៃ មិនថាទៅក្នុងឬក្រៅប្រទេស តែអ្នកណាទៅអាចមើលឃើញ វាសនាមនុស្សមិនទៀង ពីមហាសេដ្ឋីវ័យក្មេង ធ្លាក់ខ្លួនមកខ្លាចជាមនុស្សក្រខ្សត់ រកតែផ្ទះនៅគ្មាន ជីវិតពិតជាមិនទៀងទ្រឹមមួយប្រព្រិចភ្នែក បានឆក់យកអ្វីៗគ្រប់យ៉ាងចេញពីគេ ។

       " ជុងហ្គុក ពួកយើងបែកគ្នាទៅ " ស្រីស្រស់ឆើយឆាយស្លៀកពាក់ហៃសូ ពោលពាក្យសុំបែកទៅកាន់អ្នកមានជាមជាសង្សារ ស្រឡាញ់គ្នាជាង7ឆ្នាំ អ្នកណាៗក៏ដឹងថាពួកគេជាគូរស្នេហ៍ ពោលពាក្យសុំបែកទៅកាន់នាយកម្លោះទាំងគ្មានភាពស្ទាក់ស្ទើរឬស្តាយស្រណោះ សូម្បីតែបន្តិច នេះគេធ្លាក់ខ្លួនមិនបានប៉ុន្មានផងនាងក៏សុំគេបែកឆៅៗ ទាំងគ្មានយល់ដល់អារម្មណ៍របស់នាយដែលកំពុងតែឈឺចាប់ ឮពាក្យនេះចេញពីមាត់របស់នាង បេះដូងគេស្ទើរតែលែងលោតទៅហើយតើមានដឹងទេ?
       " អូនកំពុងតែនិយាយស្អីមានដឹងខ្លួនទេ លី មីណា " ភ្នែកឡើងក្រហមពោលពាក្យសួរទៅកាន់នាងជាសង្សារទាំងអួលដើម ក នេះឬសេក្ដីស្រឡាញ់ដែលមានឲ្យគ្នាជាង7ឆ្នាំមកនេះ?
       " ខ្ញុំនិយាយស្អី~ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ លោកមើលសភាពលោកនៅពេលនេះ វាមិនខុសពីឆ្កែធ្លាក់ទឹកទេ យ៉ាងម៉េច? ប្រុងឲ្យខ្ញុំទៅមានស៊ីអត់ស៊ីជាមួយនិងមនុស្សដែលធ្លាក់ខ្លួនក្ររហាម រកតែកន្លែងជ្រកគ្មាន ដូចជាលោកហេស៎? "
       " ខ្ញុំមិននឹកស្មានសោះ ថានារីដែលខ្ញុំស្រឡាញ់ស្មើរជីវិតមានចរឹកបែបហ្នឹងទាល់តែសោះ " មនុស្សយើងស្គាល់មុខតែមិនស្គាលចិត្តពិតមែន កន្លងមកនាងគឺជាមនុស្សស្រីដែលទន់ភ្លន់ ហ្នឹងល្អខ្លាំងណាស់ តែតាមពិតវាគ្រាន់តែជាការសម្តែងបញ្ឆោត ភ្នែកនាយឲ្យជឿងុបងុលតែប៉ុណ្ណោះ គេខំមកពី ដេហ្គូ ដើម្បីមកជួននាងដល់សេអ៊ូល ពាក្យដែលនាយទទួលបានគឺបែបនេះមែនទេ?
       " អើ..! ពេលនេះក៏ដឹងឲ្យហើយទៅ ដែលយើងស្រឡាញ់លោកឯងកន្លងមក ដោយសារតែលោកឯងជាអ្នកមាន សង្ហារ តែពេលនេះលោកធ្លាក់ខ្លួន យើងក៏មិនចាំបាច់ប្រឹងសម្តែងធ្វើជាមនុស្សល្អនៅពីមុខលោកឯងទៀតដែរ អាមនុស្សក្រ រហាម " ចរឹកពិតបញ្ចេញមកឥតលាក់លៀម ធ្វើឲ្យ ជុងហ្គុក ញញឹមសើចចំអន់ឲ្យខ្លួនឯង នាយពិតជាល្ងង់ខ្លាំងណាស់ដែលលង់ស្រឡាញ់ស្រីពឹសពុលដូចជានាង។
       " ចាំនៅក្នុងខួរក្បាលលោកឯងផងទៅ អាមនុស្សថោកទាប ដូចជាឯងគ្មានថ្ងៃបានហង្សដូចជាយើង ធ្វើជាគូរនោះឡើយ លាសិនហើយ សង្សារចាំ " និយាយបានប៉ុន្នឹងស្រីស្រស់នាយកាបូបម៉ាកល្បី របស់នាងយកមកកាន់ ហើយក៏ដើរចេញទាំងគ្មានអាឡោះអាល័យអ្វីសូម្បីបន្តិច។ ជុងហ្គុកសម្លឹងមើលទៅដំណើររបស់នាងទាំងបេះដូងឈឺខ្ទោកៗ ស្ដាយចិត្តដែលខំមានឲ្យនាងកន្លងមក គ្រាន់តែធ្លាក់ខ្លួនតើគេខុសអី តើអ្នកណាចង់ក្រនោះ? មនុស្សធ្លាប់តែ ជាអ្នកមានហ៊ឺហារ មានផ្ទះធំៗនៅ ពេលនេះធ្លាក់ដល់ចំណុចសូន្យ ក៏បានដឹងពីសន្តានមនុស្សជុំវិញខ្លួនដូចគ្នា។

ថ្នមបេះដូងបង Where stories live. Discover now