បន្ទាប់ពី ញ៉ាំអាហារពេលល្ងាចរួចរាល់ លោកគីមក៏ប្រាប់ឲ្យថេយ៉ុង នាំនាយជាគូរដណ្ដឹង ដើរមើលជុំវិញ បរិវេណផ្ទះ។ ម្នាក់ៗដើរឆ្ងាយពីគ្នាប្រហែលពីរចហ្អាមដៃ គ្មានអ្នកណានិយាយអ្វីឡើយ ស្ងាត់ច្រងំមានតែសំឡេងដកដង្ហើម ព្រោះម្នាក់ៗមាត់រឹងរាងខ្លួន។
" ឯងអាយុប៉ុន្មានហើយ? " សម្លេងបន្លឺចេញពីបបូរមាត់នាយក្រាស់ កាត់ផ្ដាច់ភាពស្ងប់ស្ងាត់។
" ២២ឆ្នាំ " ថេយ៉ុង
" ហេតុអីព្រមរៀបការជាមួយខ្ញុំ? " ជុងហ្គុក
" គឺតាមសន្យាលោកប៉ា អ្នកម៉ាក់ ខ្ញុំពេញចិត្តក្នុងការសម្រេច ចិត្តរបស់ពួកគាត់ " ថេយ៉ុង
" ខ្ញុំធ្លាប់មានមនុស្សដែលខ្ញុំស្រឡាញរួចហើយ វាមិនងាយទេក្នុងការធ្វើឲ្យបេះដូងខ្ញុំមានរូបរាងឯង តើច្បាស់ទេដែលចង់រៀបការ? " ជុងហ្គុក
" ខ្ញុំដឹង!! ទោះលោកមិនស្រឡាញ់ខ្ញុំ ប៉ុន្តែខ្ញុំនិងស្រឡាញ់លោក!! លោកមិនបាច់ស្រឡាញ់ខ្ញុំវិញក៏បាន សុំត្រឹមកុំបោះបង់ខ្ញុំចោលគឺបានហើយ " ថេយ៉ុង
" ឯងនិងឈឺចាប់ " ជុងហ្គុក
" ខ្ញុំត្រៀខ្លួនទទួល ការឈឺចាប់រួចជាស្រេចទៅហើយ ខ្ញុំមិនដែលមានអ្នកណាឡើយ ក្ដីស្រឡាញ់ខ្ញុំទាំងអស់និងប្រកូលឲ្យលោក ដែលជាប្ដី ហើយខ្ញុំក៏មិនចងលោកទុកដូចគ្នា " ថេយ៉ុងញញឹមសម្លឹងមុខនាយចំ បង្ហាញកែវភ្នែកស្រទន់ដែល ស្មោះសឲ្យនាយបានឃើញ ថាគេពិតជាមិនបាននិយាយលេង។
" ........ " នាយមិនបានឆ្លើយតប ព្រោះតែកំពុងគិតនូវពាក្យសំដីដែលរាងតូចស្រដីមុននេះ។
" មេឃងងឹតហើយ ពួកយើងចូលទៅក្នុងផ្ទះវិញទៅ មកពីឆ្ងាយ លោកគួរតែសម្រាកឲ្យបានច្រើន "ថ្ងៃថ្មី...
ថេយ៉ុងក្រោកពីព្រឹក ប្រលឹមធ្វើអាហារពេលព្រឹកដូចសព្វដង វាជាទម្លាប់គេទៅហើយគឺមិនចេះនៅស្ងៀមៗទេ។ លោកគីម កំពុងតែអង្គុយផឹកតែ អានការសែតនៅក្នុងបន្ទប់ទទួកភ្ញៀវ ស្រប់ពេលដែលលោកស្រីទាំងពីរចុះមកល្មម។
" អារម្មណ៍ល្អណាស់ ថ្ងៃនេះសូយ៉ុង? " លោកគីម
" ចាស៎! អារម្មណ៍ល្អណាស់លោកបង មកដល់ទីនេះមានអារម្មណ៍ថាស្រស់ស្រាយណាស់ " លោកស្រីចនញញឹមឆ្លើយតប ដាក់ខ្លួនអង្គុយក្បែរលោកស្រីគីម។
" ចុះជុងហ្គុកនោះ? " លោកគីម
" គេកំពុងងូតទឹក បន្តិចទៀតប្រហែលជាចុះមកហើយ លោកបង " លោកស្រីចន។ ស្រប់ពេលនោះដែរ បម្រើស្រីម្នាក់ដើរចេញមក ដោយមានកាន់ថាស់ ទឹកពីរកែវនៅក្នុងដៃ។
" នេះលោកស្រី អញ្ជើញពិសារទឹក " ផីន
" កូនថេយ៍ចុះមកឬនៅ ផីន? " លោកស្រីគីម
" ចាស់លោកស្រី អ្នកប្រុសកំពុងចំអិនអាហារ ក្នុងផ្ទះបាយ "
" កូនថេយ៍ជាអ្នកចំអិនអាហារឬ ស៊ុនអេ? " លោកស្រីចន
" មែនហើយ គេមោនចេះនៅស្ងៀមមួយកន្លែងទេ ដូចយើងធ្លាប់ ប្រាប់ឯងអ៉ីចឹង " លោកស្រីគីម
" ជុងហ្គុកគេសុំដណ្ដឹង កូនថេយ៍ពេញថ្លៃ នេះក៏ជាការ ឲ្យតម្លៃក្នុងនាមជាប្រពន្ធដូចគ្នា ទោះជាយ៉ាងណាក៏មិនមែនមិនមានសូម្បី ប្រាក់ដណ្ដឹងប្រពន្ធនោះទេ " លោកស្រីចន
" ហ្ហឹម! ចរិតដូចឪពុកគេមិនខុស " លោកគីមញញឹមពេញចិត្ត ពេញប្រម៉ាត់ និងអនាគត កូនប្រសារម្នាក់នេះខ្លាំងណាស់។
YOU ARE READING
ថ្នមបេះដូងបង
Lãng mạn" អរគុណអូន ដែលព្រមរៀបការចូលមកក្នុងជីវិតបង ទាំងដែលបងកំពុងតែធ្លាក់ខ្លួន " ជុងហ្គុក Jeon Jungkook × Kim Taehyung