ជេនយំមួយស្របក់គេក៏បាននឹកឃើញពីថ្នាំងងុយគេង គេក្រោកឈរឡើងទាំងត្រេតទ្រតនិងដើរសំដៅទៅបន្ទប់គេងរបស់គេដើម្បីយកថ្នាំមកលេប។គេគិតថាមានតែថ្នាំតែប៉ុណ្ណោះដែលធ្វើគេស្ងប់ចិត្តបាន មិនអាចឲគេនឹកឃើញពីរឿងផ្សេងៗទៀតបើសិនជាគេលង់លក់នុះ។គេទាញថតតុបើករកមើលថ្នាំងងុយដេក គេចាំច្បាស់ណាស់គេខានប្រើវាជាយូរមកហើយរាល់ពេលដែលគេដេកមិនលក់។នាយលេបថ្នាំមួយគ្រាប់ ដោយមិនបានមួលគម្របបិទវិញត្រឹមត្រូវឡើយ ហើយក៏សម្រូតខ្លួនចុះក្បែរទូរជាមួយនិងប្រេវ គេយកដៃទៅជ្រោងសក់មិនយល់ពីអ្វីដែលបានកើតឡើងភ្លាមៗ អង្គុយមួយសន្ទុះត្របកភ្នែកគេក៏រាងអន់បន្តិច វាមកពីឥទ្ធិពលរបស់ថ្នាំគេសន្សឹមបិទភ្នែកទាំងខ្លួន ទាំងរបួសមិនទាន់បានព្យាបាល ទាំងខោអាវដែលសើមមិនទាន់ផ្លាស់ ទាំងភ្នែកដែលគេមិនបានជូតសោះនៅសល់ស្នាមដិតជាប់នៅលើថ្ពាល់នៅឡើយ ហើយក៏គេងលង់លក់នៅក្រោមគ្រែតែម្តង។«កូនប្រុសល្ងាចនេះយើងនឹងមានភ្ញៀវមកលេងផ្ទះរបស់ពួកយើងហើយ»
អ្នកជាឪពុកវ័យប្រមាណ៣០ក្រាស់ បានរំលឹកទៅដល់កូនប្រុសដែលកំពុងអង្គុយជិតឪពុកបរិភោគអាហារពេលល្ងាច«អ្នកណាគេទៅលោកប៉ា តាំងពីកើតមកខ្ញុំមិនដែលឃើញភ្ញៀវមកលេងផ្ទះរបស់យើងទេ ចុះគេមានធុរះអីមេនទេ?»
អ្នកកម្លោះវ័យប្រហែលជា១៦ឆ្នាំបានសួរឡើងទាំងទឹកមុខមិនសប្បាយចិត្ត«ប៉ានិងណែនាំឲកូនបានស្គាល់ពេលដែលពួកគេមិនដល់»
ឪពុកនិយាយបន្លាប់កូននិងអង្អែលសក់កូនប្រុសរបស់គាត់ដែលជាកូនប្រុសតែមួយនិងញញឹមយ៉ាងរីករាយដាក់គេឡានខ្មៅស្រឡាងមួយគ្រឿងបានបើកមកសំចតនៅពីមុខទ្វារនៃភូមិគ្រឹះដ៏ធំមួយ រួមជាមួយអ្នកបម្រើដែលចាំអមត្រៀបត្រានៅមាត់ទ្វារ។បន្តិចក្រោយមកអ្នកបើកឡានក៏រត់ចុះមកបើកទ្វារឲអ្នកដែលនៅចាំអង្គុយក្នុងឲចុះមក ស្ត្រីវ័យស្របាលនិងឪពុករបស់ក្មេងប្រុសម្នាក់នោះបានចុះពីលើឡានយ៉ាងហំហាន រួមជាមួយស្នាមដែលនៅជាប់បបូរមាត់តាំងពីបើកឡានចេញរហូតមកដល់ លោកហ្គ្រេយ៍ក៏បានចេញមកទទួលស្ត្រីម្នាក់នោះយ៉ាងស្និទ្ធិស្នាលបំផុត ជេនដែលជាក្មេងប្រុសនោះបានសម្លឹងមើលទៅស្ត្រីបបូរមាត់ក្រហមឆេះ រួមទាំងវេនតាពណ៌ខ្មៅដែលត្រូវឪពុកចេញទៅស្វាគមន៍យ៉ាងរាក់ទាក់។ជេនហាក់ដូចជាខ្នើសចិត្តខ្លាំងណាស់ក្រោយឃើញឪពុករបស់គេធ្វើដាក់ស្ត្រីម្នាក់នោះ ប៉ុន្តែគេមិនអាចនិយាយអីបានឡើយនៅពេលនេះស្ត្រីចំណាស់និងបុរសចំណាស់ពីរនាក់បានមកឈរនៅទល់មុខជេនហាក់ធ្វើឲគេមានអារម្មណ៍មិនស្រួលជាខ្លាំងក្រោយឃើញឪពុករបស់ខ្លួនកាន់ដៃស្ត្រីម្នាក់នោះយ៉ាងស្និទ្ធស្នាលបំផុត
YOU ARE READING
Shadow love
Romanceសម្រាយ: និយាយពីជីវិតក្មេងប្រុសម្នាក់រស់នៅក្នុងរណ្តៅនៃអតីតកាលរបស់គេ។គេឈឺចាប់ គេអត់ទ្រាំ គេមិនមាត់ គេភ័យខ្លាច គេហត់នឿយប៉ុន្តែគ្រប់យ៉ាងគឺបានត្រឹមតែកប់នៅក្នុងស្រមោលរបស់គេដែលតែងតែតាមអន្ទោលគេរៀងរាល់ថ្ងៃ។ហើយស្រមោលដែលគេមិនអាចបំភ្លេចបាននោះជាស្រមោលដែលគេម...