«ហើយឯងពាក់អាវបែបនេះចេញមកហ្នឹងចង់បានន័យថាម៉េច?មិនមើលករខ្លួនឯងទេឬ?»
ថូម៉ាស៍និយាយទាំងបើកឡានឡានបណ្តើរ ព្រោះខ្លួនកំពុងខឹងនិងជេនយ៉ាងខ្លាំង។ជេនគេមិនមាត់ឡើង បានត្រឹមតែឱនមុខចុះ«ហើយឯងខ្លាចអី គ្រាន់តែដោះអាវសោះ! កាលយើងដេកជាមួយគ្នាម៉េចមិនប្រកាន់ផងទៅ មកប្រកាន់អីរឿងកំបុិកកំប៉ុកប៉ុណ្ណឹងសោះ!?»
ថូម៉ាស៍គេក៏កាន់តែនិយាយឌឺដងបន្ថែមទៅឲជេនទៀត ដែលពេលដែលជេនបានឮគេនិយាយពីអតីតកាលនុះ ធ្វើឲគេនេះនៅមិនស្រណុកទេ ដោយជេនបានក្តាប់ដៃណែនជាប់ទាំងរបួសរហូតដល់អាចឃើញសរសៃចេញមកតាមខ្មងដៃយ៉ាងច្រើន ជាមួយនិងទឹកមុខមាំរបស់គេ ហាក់អាចឲអ្នកម្ខាងដឹងថាគេកំពុងតែខឹងហើយ«ហឹស...»
ក្រោយឃើញបែបនេះថូម៉ាស៍ក៏បន្លឺសម្លេងឡើងដូចជាចង់សើចចំអកដាក់អ្នកម្ខាងទៀត«ហើយឯងវាយ៉ាងម៉េចក្នុងខ្លួន គ្រាន់តែទៅផ្សារសោះ ធ្វើមើលតែយើងនាំឯងទៅលក់?»
ថូមាស៍គេក៏មិនខ្វល់ និងបាននិយាយបន្តទៀតទាំងមិនខ្វល់ពីអារម្មណ៍អ្នកដែលកំពុងអង្គុយថ្មឹងមិនមាត់មួយម៉ាត់សោះ«សុំទោស!»
ពាក្យពីរម៉ាត់ចេញពីមាត់របស់ជេនចេញមក ធ្វើឲថូម៉ាស៍ស្មានមិនត្រូវឡើយ គេដូចជាគ្មានបានធ្វើអីខុសឡើយតែម៉េចក៏សុំទោសគេទៅវិញ។បន្ទាប់ពីបានឮពាក្យសុំទោសរបស់ជេន ថូម៉ាស៍ក៏បានឈប់ឡាន ធ្វើឲជេនងាកមើលគេទាំងឆ្ងល់ ថូម៉ាស៍បានចុះពីឡាន និងបានប្រាប់ឲជេនគេអង្គុយនិងក្នុងហ្នឹងហើយ រួចគេក៏បានចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅជាមួយអ្នកណាក៏មិនដឹង។និយាយចប់រួចក៏ចូលមកខាងក្នុងវិញ ជេនគេក៏មិនបានសួរនាំអ្វីដែរ តែថូម៉ាស៍គេមិនព្រមបើកឡានចេញទៅសោះ ប៉ុន្តែជេនយើងនេះក៏មិនព្រមហើយមាត់សួរឡើយ ហាក់ដូចជាមានរឿងច្រើនណាស់បើគេនិយាយចេញទៅនុះ បើសូម្បីតែមើលមុខថូម៉ាស៍ក៏ជេនគេខ្ពើមមើលដែរបន្តិចក្រោយមកក៏មានឡានមួយគ្រឿងបានបើកមកចតពីមុខឡានគេ ហើយថូម៉ាស៍ក៏បានចុះពីឡានទៀតនិងថែមទាំងបានបើទ្វារឡានខាងក្រោយនាំប្រេវចុះមកជាមួយទៀត ធ្វើឲជេននេះភ័យមិនស្ទើរ តិចបងប្រុសគេយកប្រេវទៅធ្វើអីទៅ។មិនឲចាំយូរជេនក៏បើកទ្វារចុះមកព្រមពេលដែលថូម៉ាស៍យកប្រេវចេញមកដែរ ជេនបានទៅទាញដៃថូម៉ាស៍និងសម្លឹងដោយកែវភ្នែកមុតមែនទេន ដែលថាសឹងតែថូម៉ាស៍គេក៏រអានិងកែវភ្នែកមួយនោះដែរ
YOU ARE READING
Shadow love
Romanceសម្រាយ: និយាយពីជីវិតក្មេងប្រុសម្នាក់រស់នៅក្នុងរណ្តៅនៃអតីតកាលរបស់គេ។គេឈឺចាប់ គេអត់ទ្រាំ គេមិនមាត់ គេភ័យខ្លាច គេហត់នឿយប៉ុន្តែគ្រប់យ៉ាងគឺបានត្រឹមតែកប់នៅក្នុងស្រមោលរបស់គេដែលតែងតែតាមអន្ទោលគេរៀងរាល់ថ្ងៃ។ហើយស្រមោលដែលគេមិនអាចបំភ្លេចបាននោះជាស្រមោលដែលគេម...