CEOកំពូលស្នេហ៍(01)

406 15 0
                                    

ភាគ:01

ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញពន្លឺពីរទិសខាងកើតដែរបញ្ជាក់ថានេះគឺជាពេលព្រឹក មនុសគ្រប់គ្នាចាប់ផ្ដើមក្រោកពីរដំណេក
ដើម្បីបំពេញកាតព្វកិច្ចតាមតួនាទីរៀងៗខ្លួន។ បើក្រលេកមកមើលបន្ទប់ជួលមួយដែរនៅក្នុងក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងយើងឃើញ
មានក្មេងប្រុសម្នាក់រាងតូចច្រលឹងដៃជើងស្រលូនចង្កេះតូចមួយក្ដាប់
មុខសម៉ដ្ឋគ្មានមុនមួយគ្រាប់ស្រស់ស្អាតមិនចាញ់មនុស្សស្រីប៉ុន្មាននោះទេមនុសស្រីមួយចំនួនសុំខ្មាស់ផង
កំពុងតែដេកនៅលើគ្រែក្នុងបន្ទប់របស់ខ្លួន ក្មេងប្រុសដែររៀបរាប់ខាងលើអម្បាញ់មិញនេះគ្មានអ្នកណាក្រៅតែពីរ គីម សុកជីន រាងតូចរបស់យើងនោះទេ

*រុឺងៗៗ!!!
សំឡេងនាឡិការោទ៍ដាស់រាងតូចឲក្រោកពីរដំណេករបស់ខ្លួនទាំងបង្ខំចិត្តព្រោះមិនទាន់អស់ងងុយនៅឡើយ

" ព្រឹកហើយ? ហេុីយ! នេះព្រឹកលឿនម្ល៉េះមិនទាន់ទាំងដេកឆ្អែតផង " រាងតូចនិយាយរអ៊ូម្នាក់ឯងនៅក្នុងបន្ទប់ទាំងមីងមាំងព្រោះមិនទាន់អស់ងងុយនៅឡើយក៏ដោយសារតែយប់មិញនេះដេកភ័យរឿងរកការងារធ្វើមិនដឹងថាការដាក់ពាក្យធ្វើការនោះជាប់បានទៅសម្ភាសឬក៏អត់នោះទេបើអត់ទៀតច្បាស់ជាញុំាអំបិល1ខែហើយ

គីម សុកជីន អាយុ23ឆ្នាំ រស់នៅក្នុងខេត្តប៊ូសានជីនមានបងប្អូន2នាក់រួមទាំងគេ។
ប្អូនស្រីរបស់ជីនឈ្មោះស៊ុនអុីអាយុ17ឆ្នាំនាយតូចឡើងមករស់នៅទីក្រុងសេអ៊ូលនេះគឺ
ដើម្បីរកការងារធ្វើព្រោះតែនៅប៊ូសានពិបាករកការងារធ្វើណាស់
ហើយណាមួយនាយមិនមែនជាកូនអ្នកមាននោះទេប៉ុន្ដែក៏មិនមែនក្រពេកនោះដែរទើបជីនសុំប៉ាម៉ាក់មករស់នៅសេអ៊ូលដោយប្រាប់
ថាមករកកាងារធ្វើព្រោះមិនចង់ចាយលុយប៉ាម៉ាក់រកមកនោះទេណាមួយក៏រៀនចប់ហើយល្មមអាចរកលុយ
ចាយដោយខ្លួនឯងបានហើយ។

លោកគីមនិងអ្នកស្រីគីមមិនចង់ឲកូនមករស់នៅទីក្រុងសេអ៊ូលនេះតែម្នាក់ឯងនោះទេព្រោះពួកគាត់ទាំងពីរដឹងថាកូនរបស់គាត់ជាពពួក
អូមេហ្គា(ប្រភេទមនុស្សដែរអាចពពោះកូនបានដូចមនុស្សស្រី) ប៉ុន្តែជីនបានប្រាប់ថាគេធំហើយគេអាចមើលថែខ្លួនឯងបានទើបពួកគាត់ទាំងពីរអស់បារម្ភព្រមឲជីនឡើងមករស់នៅទីក្រុងសេអ៊ូលនេះ៕

𝘾𝙀𝙊 កំពូលស្នេហ៍♡Where stories live. Discover now