ភាគ:06
" គ្ម...គ្មានអីទេ ឯកសារនេះឯងល្មមយល់បានហើយមែនទេ? "នាយនិយាយប្រកែកទាំងញាប់មាត់ ចង្រៃយ៍មិនគួរធ្លាយមាត់ទេស្រង់ក្លិនហើយលាក់ទុកក្នុងបេះដូងទៅអត់ទេអាមាត់ចង្រៃនេះ។ ហើយនាយក៏និយាយបង្វែររឿងមកឯកសារវិញ
" អ៎ បាទគឺយល់បានខ្លះហើយ អឺ បើចឹងខ្ងុំសុំចេញទៅវិញហើយអរគុណលោកអគ្គនាយក "ជីននិយាយហើយក្រោកឡើងអោនគោរពបន្ដិចដើរចេញទៅ
ដល់មាត់ទ្វារក៏" អ្នកណាអនុញាតិឲឯងចេញទៅ ?"នាយមិនទាន់ឲចេញផងចង់ទៅណា អឺអើតែខ្លួនឯងសោះក៏ចង់ចេញដែរចំមែនក្មេងនេះមិនយល់ច្បាប់ក្រុមហ៊ុនសោះ
" អឺ ចឹងនៅមានអីទៀតមែនទេ? "ជីនបែរមករកនាយទាំងចង្ងល់ពេញខួរក្បាល
" ចប់ប្រជុំហើយចេញទៅខាងក្រៅជាមួយយើង "ណាមជូន
" ប៉ុន្តែកាលវិភាគថ្ងៃនេះអត់មានណាត់ជួបអតិថិជនឬដៃគូររកសុីណាទេ ណាមួយខ្ងុំនៅមានឯកសារច្រើនទៀត "ជីននិយាយឡើងរបៀបចង់ក្រកែកនិងនាយក្រាស់
" ឯងហ៊ានប្រកែកនិងម្ចាស់ក្រុមហ៊ុន? "ណាមជូននិយាយឡើងទាំងចងចញ្ចើមមិនពេញចិត្តភ្លាមៗនៅពេលដែរនាយតូចចង់ប្រកែកនិងនាយបែបនេះ
" អត់នោះទេ ក៏បានដែរខ្ងុំនិងទៅ "ជីននិយាយហើយក៏បើកទ្វារចេញទៅ
ចំណែកឯនាយក្រាស់ពេលដែរជីនបើកទ្វារចេញទៅហើយក៏ញញឹមហួសចិត្តនិងខ្លួនឯងដែរចង់ឲនាយតូចទៅជាមួយទាំងដែរសមីខ្លួនគេមិនពេញចិត្ត (អីតិចបង្ខំអាងតែខ្លួនឯងម្ចាស់ក្រុមហ៊ុន)" លេខាជីននេះជាឯកសារដែរទើបនិងធ្វើហើយលេខាជីនចាំពិនិត្យមើលម្ដងទៀតផងមុននិងយកទៅឲលោកអគ្គនាយក "girl
" អ៎បាទអរគុណ "គ្រាន់តែចេញមកដល់កន្លែងខ្លួនមិនទាន់និងបានដាក់បង្គុយផងក៏មានឯកសារថ្មីមកទៀតហើយ
នាយតូចទទួលឯកសារយកមកទុកសិននិងរៀបចំមើលឯកសារសម្រាប់ត្រៀមប្រជុំពេលរសៀល______
ពេលនេះក៏រសៀលរាងជ្រេហើយដែរការប្រជុំក៏បានបញ្ចប់មកដូចគ្នាដោយបុគ្គលិកម្នាក់ៗក៏កំពុងតែរៀបចំឯកសារចេញពីរបន្ទប់ប្រជុំទៅកន្លែងធ្វើការរាងៗខ្លួន
YOU ARE READING
𝘾𝙀𝙊 កំពូលស្នេហ៍♡
Rastgeleក្ដីស្រឡាញ់ដែលកើតមានរវាងCEOកំពូលផ្ដាច់ការប៉ុន្ដែថ្នាក់ថ្នមនិងយកចិត្តទុកដាក់បំផុតចំពោះលេខាជាទីស្រឡាញ់របស់គេម្នាក់នោះគឺគីម សុកជីន ជាមនុស្សតែម្នាក់គត់ដែរCEOបុរសសង្ហាមុខងាប់ ស្រឡាញ់និងថ្នាក់ថ្នមជាទីបំផុត ណាមជូន :អូនជាបេះដូងជាកែវភ្នែករបស់បងហើយអូនក៏ជាមន...