CEOកំពូលស្នេហ៍(07)

127 10 0
                                    

ភាគ:07

"ចង់ញុំាអីកំដរមាត់ទេយើងទៅទិញមកឲ "ណាមជូននិយាយទាំងងើបមុខមកវិញនិងឈរធម្មតា

" ខ្ញុំថាកុំអីយើងរកកន្លែងអង្គុយទៅដើរមកយូរហើយខ្ងុំចុកជើង "ស្ដាប់សម្ដីនាយតូចនិយាយចប់ណាមជូនក៏សើចបន្ដិចហើយក៏លើកបីនាយតូចតែម្ដង
ជីនធ្វើអីមិនទាន់សុខៗក៏មកលើកបីបែបនេះគេក៏អោបក៎នាយក្រាស់ជាប់ព្រោះខ្លាចធ្លាក់

" បើចុកជើងមិនបាច់ដើរទេចាំយើងបីឯងបែបនេះក៏បាន តែថាមនុស្សប្រុសអីខ្លួនស្រាលមើលតែសំឡី "នាយក្រាស់និយាយហើយធ្វើឲនាយតូចអៀនជាខ្លាំងហើយក៏ជ្រុបមុខនិងទ្រូងហាប់ណែនដែរសុទ្ធតែសាច់ដុំនោះទាំងលួចជេរខ្សឹបៗ

" មនុស្សឆ្កួតនេះ "មិនថានាយតូចខំលួចជេរគេខ្សឹបៗយ៉ាងណាក៏មិនអាចគេចផុតពីរត្រចៀកដ៏វៀងវៃរបស់នាយក្រាស់ដែរ

" ឯងនិយាយអីយើងលឺណា "ណាមជូនសើចនិងនាយតូច

" និយាយអីគ្មានទេ "ជីនប្រកែកទាំងមិនងើបមុខពីរទ្រូងរបស់នាយក្រាស់នោះទេខ្មាស់គេក៏ខ្មាស់អៀននិងនាយឡើងមុខក្រហមអស់ហើយអ្នកណាទៅហ៊ានងើបមុខឡើងនោះ មិនស្រួលនាយអគ្គនាយម្នាក់នេះញ៉ោះគេឲកាន់តែអៀនលើសដើមនោះ...(សង្ងំស្រង់ក្លិនក្រអូបពីរដើមទ្រូងប្ដីក៏និយាយមកកូនម្ដាយ)

"គ្មានក៏គ្មានទៅ "និយាយហើយនាយក៏ដើរទៅមុខបន្ដមិនមែនដើរទៅរកកន្លែងអង្គុយលេងនោះទេគឺនាយដើរបីនាយតូចទៅរកឡានតែម្ដង

នៅតាមផ្លូវដើរមកកាន់ឡានរបស់នាយមានមនុស្សជាច្រើនដែរមកលេងនៅតាមដងទន្លេហានសម្លឹងមកនាយទាំងពីរអ្នកខ្លះក៏ច្រណែននិងនាយតូចដែរមានបុរសសង្ហាបីបែបនេះហើយអ្នកខ្លះទៀតក៏ខ្សឹបខ្សាវគ្នាពីនេះពីនោះមិនចេះចប់
តែនាយក្រាស់មិនខ្វល់នោះទេគេបីជីនដើរទៅមុខបន្ដដោយមិនខ្វល់ពីរកែវភ្នែកអ្នកជិតខាងឡើយ(ក្ដីសុខយើងអ្នកដទៃគេមិនយល់នោះទេដូច្នេះហើយធ្វើអ្វីដែរអ្នកស្រឡាញ់ធ្វើអ្វីដែរអ្នកគិតថាអ្នកមានក្ដីសុខទាំងផ្លូវចិត្តនិងផ្លូវកាយទៅកុំខ្វល់ពីរនាក់ដទៃអី)

" ដល់ឡានហើយឆាប់ឡើងឡានទៅនិងបានទៅបន្ទប់ជួលរបស់ឯងយើងឃ្លានខ្លាំងណាស់ "ពេលមកដល់ឡានហើយនាយក្រាស់ក៏ប្រាប់នាយតូចជីនឲចុះមុននិងពោលពាក្យឃ្លានពេញៗមាត់

𝘾𝙀𝙊 កំពូលស្នេហ៍♡Where stories live. Discover now