ភាគទី:12
" ហាស៎~~.. "ជីនក្រោយលឺនាយនិយាយភាសាអូនបងនៅក្រុមហ៊ុនភ្លាមនាយតូចភ្ងាក់ផ្អើលស្រែកស្ទើតែបែកក្រដាសត្រចៀកនាយក្រាស់ទៅហើយក៏និយាយបន្ដ
" លោកនេះនៅក្រុមហ៊ុនណាកុំមកប្រើភាសាអូនបងជាមួយខ្ងុំនៅទីនេះអីបើគេមកស្ដាប់លឺមិនល្អនោះទេ "ជីន
" យ៉ាងមិចអ្នកណាហ៊ានថាអីឲបង "ណាមជូននិយាយទាំងមិនខ្វល់និងពាក្យរបស់រាងតូច
" លោកអគ្គនាយក~~~ "ជីនគ្មានពាក្យអ្វីនិងតវ៉ាជាមួយនាយនោះទេមើលចុះចរឹកនាយម្នាក់នេះមិនត្រឹមតែផ្ដាច់ការទេនៅមានចរឹកឌឺមិនចេះចាញ់ថែមទៀត
" អូនញ៉ាំអីហើយឬនៅ "ណាមជូន
"......"
" មិនឆ្លើយ? "នេះខឹងគេដល់មិនចង់និយាយរកផងឬគ្រាន់តែហៅអូនបងជាមួយសោះគេហៅព្រោះស្រឡាញ់តែបើម្ចាស់ខ្លួនគេមិនពេញចិត្តទេ បានតើនាយនិងមិនហៅឬនិយាយអ្វីទៀតទេ
" កុំភ្លេចយកឯកសារឲយើងពិនិត្យផង "នាយក្រាស់និយាយឡើងទាំងមុខស្មើហើយក៏ដើចេញទៅមិនទាំងងាកមើលមុននាយតូចជីនផង
" គេខឹងខ្ងុំមែននិង? "ជីននិយាយមកកាន់ខ្លួនឯងទាំងមិនយល់តើនាយកំពុងខឹងនិងខ្លួនឬ ប៉ុន្ដែដោយមិនចង់គិតអ្វីច្រើននាយតូចក៏ងាកមកធ្វើការរបស់ខ្លួន
មួយសន្ទុះធំដែរជីនក៏បញ្ចប់ឯកសារខ្លះៗបានរួចរាល់ហើយក៏រៀបចំយកទៅឲរាងក្រាស់ពិនិត្យមើលនិងសញ្ញេទាំងមានអារម្មណ៍ថានាយក្រាស់ដូចជាខឹងនិងខ្លួនយ៉ាងមិចមិនដឹង
តុក* តុក*
សម្លេងគោះទ្វារបន្ទប់Officeធ្វើការពន្លឺឡើងនាំឲអ្នកដែរនៅខាងក្នុងកំពុងតែផ្ចង់អារម្មណ៍មើលឯកសារនោះងើបមុខឡើងហើយក៏និយាយអនុញាតិឲអ្នកខាងក្រៅបានចូលមកខាងក្នុង
" ចូលមក "ជីនក្រោយលឺសម្លេងអនុញាតិពីរខាងក្នុងហើយក៏បើកទ្វារចូលនិងហួសទៅតុធ្វើការរបស់ណាមជូនដើម្បីយកឯកសារឲនាយ
" លោកអគ្គនាយកនេះជាឯកសារទីផ្សារសូមលោកជួយពិនិត្យនិងសញ្ញាផង "ជីន
" អឹម~ទុកទីនេះហើយ "ណាមជូន
" នៅមានអ្វីទៀតមែនទេ "ដោយឃើញនាយតូចនៅឈររេរាមិនព្រមចេញឬនិយាយអ្វីនាយក្រាស់ក៏សួរឡើងមក
YOU ARE READING
𝘾𝙀𝙊 កំពូលស្នេហ៍♡
De Todoក្ដីស្រឡាញ់ដែលកើតមានរវាងCEOកំពូលផ្ដាច់ការប៉ុន្ដែថ្នាក់ថ្នមនិងយកចិត្តទុកដាក់បំផុតចំពោះលេខាជាទីស្រឡាញ់របស់គេម្នាក់នោះគឺគីម សុកជីន ជាមនុស្សតែម្នាក់គត់ដែរCEOបុរសសង្ហាមុខងាប់ ស្រឡាញ់និងថ្នាក់ថ្នមជាទីបំផុត ណាមជូន :អូនជាបេះដូងជាកែវភ្នែករបស់បងហើយអូនក៏ជាមន...