ភាគទី:13
ក្រោយញុំាអាហារពេលថ្ងៃហើយក៏ដល់ម៉ោងបុគ្គលិកចូលធ្វើការតាមតួនាទីរៀងៗខ្លួន ដោយលែកជីនក៏ដូចគ្នាពេលនេះកំពុងឡើងទៅជាន់ខាងលើគិតចង់បង្ហើយការងារខ្លួនឲបានរួចរាល់ ប៉ុន្ដែមកដល់កន្លែងធ្វើការរបស់ខ្លួនមិនទាន់ទាំងបានចូលទៅអង្គុយធ្វើការផងក៏មានដៃមាំចាប់អូសចូលទៅក្នុងបន្ទប់Officeរបស់គេ
" លោកអូសខ្ងុំមកទីនេះធ្វើអីខ្ងុំមានការងារដែរត្រូវធ្វើទៀតលែងទៅ "ណាមជូនលឺហើយតែមិនមាត់អ្វីចាប់អូសដៃនាយតូចម្ដងទៀតទៅតុធ្វើការដាក់បង្គុយចុះហើយក៏ចាប់ជីនឲមកអង្គុយលើភ្លៅរបស់ខ្លួន
" ធ្វើអីនិងលែងទៅ "ពេលត្រូវនាក់មាឌធំជាងខ្លួនមកឲអង្គុយលើភ្លៅបែបនេះជីនក៏និយាយឡើងប្រុងនិងងើបចេញតែនាយក្រាស់អោបជាប់មិនរបេះ
" អង្គុយឲស្ងៀមៗទៅអូនលេខា "លឺហើយសឹងតែចាប់បោចសក់ក្បាលនាយប្រច្រាស់ឡើងលើទេទំនេរណាស់ឲគេមកអង្គុយលើភ្លៅនិង
" ខ្ងុំទៅធ្វើការ "ជីន
" ធ្វើការទីនេះហើយ "នាយនិយាយសម្ដៅឲនាយតូចអង្គុយលើភ្លៅនាយបែបនេះក៏ហៅថាធ្វើការដែរគេនិងបើកប្រាក់ខែឲគ្រប់ចំនួនតែម្ដង
" ឆ្កួតឬមកឲខ្ងុំអង្គុយលើភ្លៅនិងធ្វើការយ៉ាងមិចនេះមិនមែនកន្លែងធ្វើការខ្ងុំផង "ប្រុងឲគេយកឯកសារមកធ្វើដោយអង្គុយលើភ្លៅនាយបែបនេះឬCEOម្នាក់នេះកើតគ្រប់ខែឬអត់និង
" អង្គុយលើតែភ្លៅបងបែបនេះទៅចាំបងបើកប្រាក់ខែឲ "ណាមជូន
" លោក~~~~ "ណាមជូនមិនខ្វល់ដៃអោបចង្កេះនាយតូចជាប់ហើយងាកមុខមកពិនិត្យឯកសារបន្ដដោយមិនខ្វល់ពីអ្នកអង្គុយលើភ្លៅនោះទាំងមុខធុញទ្រាន់និងនាយម្នាក់នេះយ៉ាងខ្លាំង
ម៉ោង5ល្ងាចបុគ្គលិកក្នុងក្រុមហ៊ុនចាប់ផ្ដើមរៀបចំឯកសារទុកដាក់មួយលែកដើម្បីនិងបានចេញទៅផ្ទះសម្រាកអ្នកខ្លះក៏ទៅរំហែកាយ
ដោយឡែកក្រលែកមើលក្នុងបន្ទប់Officeជាន់ខាងលើឯណេះវិញណាមជូនទើបនិងបញ្ចប់ឯកសារហើយរួចរាល់ក្រលែកមកមើលអ្នកដែរអង្គុយលើភ្លៅរបស់ខ្លួនមិនដឹងគេងលក់តាំងពីពេលណាលើទ្រូងមាំរបស់នាយ
YOU ARE READING
𝘾𝙀𝙊 កំពូលស្នេហ៍♡
Randomក្ដីស្រឡាញ់ដែលកើតមានរវាងCEOកំពូលផ្ដាច់ការប៉ុន្ដែថ្នាក់ថ្នមនិងយកចិត្តទុកដាក់បំផុតចំពោះលេខាជាទីស្រឡាញ់របស់គេម្នាក់នោះគឺគីម សុកជីន ជាមនុស្សតែម្នាក់គត់ដែរCEOបុរសសង្ហាមុខងាប់ ស្រឡាញ់និងថ្នាក់ថ្នមជាទីបំផុត ណាមជូន :អូនជាបេះដូងជាកែវភ្នែករបស់បងហើយអូនក៏ជាមន...