នៅក្នុងទីក្រុងសេអ៊ូដល់ធំទូលាយន័យប្រទេសកូរ៉េដែលមានការរីកចម្រើសជាងគេសម្បូរទៅដោយធនធានមនុស្សមានចំណេះដឹង ពួកអភិជន អ្នកមានវង្សត្រកូលខ្ពង់ខ្ពស់ប៉ុន្តែអ្នកនៅទីក្រុងនេះសិទ្ធិតែដឹងហើយលាន់មាត់តគ្នាពីត្រកូល ចន ដែលជាត្រកូលមានខ្សែជាអ្នកមានទ្រព្យសម្បត្តិនិងមុខដំណែងខ្ពស់ជាងគេដូចគ្នាផងដែលសព្វថ្ងៃ លោក ចនមានវ័យ55ឆ្នាំជាម្ចាស់ក្រុមហ៊ុនដល់ធំមួយដែលជាប់ចំណាប់ថ្នាក់លេខមួយរៀងរាល់ឆ្នាំហើយក៏គ្មានអ្នកណាយកឈ្នះការប្រជែងនេះបានឡើយ ទើបកេរ្តីឈ្មោះរបស់ត្រកូល ចនល្បីសុះសាច់អ្នកណាៗក៏សរសើរពីភាពជោគជ័យរបស់លោកមិនដាច់ពីមាត់....
< លោកប៉ា...នេះជាការងារដែលលោកប៉ាអោយខ្ញុំធ្វើពេលនេះរួចរាល់ហើយ> នៅក្នុងវិមានដល់ធំស្កឹមស្កៃពោលពេញទៅដោយគ្រឿងលម្អតុបតែងដូចជារាជវាំងមនុស្សម្នានៅខាងក្នុងមានរបៀបរាបរយណាស់ព្រោះតែលោកចន ដែលជាមេគ្រួសារលោកមិនចូលចិត្តភាពរញ៉េរញ៉េរញ៉ៃទេព្រោះលោកត្រូវការភាពស្ងប់ស្ងាត់ដើម្បីធ្វើការងារដែលត្រៀមយកទៅប្រកួតប្រជែងជាមួយដៃគូរនៅពេលខាងមុខមិនយូរទ្វាបន្ទប់ការងារត្រូវរបើកឡើងដោយដៃក្រាស់ជំហានវែងៗបោះទៅរកលោកចនដែលអង្គុយនៅកៅអ៊ីឈ្ងោងមុខមើលឯការ សម្លេងស្រួចស្រឹបក៏បន្លឺឡើងធ្វើអោយអ្នកកំពុងត្រួតពិនិត្យការងាររហ័សងាកមើលទៅអ្នកចំពោះមុខដែលជាកូនប្រុសបណ្តូលចិត្ដតែមួយគឺ ចន ជុកហ្គុក អាយុ 23ឆ្នាំកំពុងសិក្សាបញ្ជប់ឆ្នាំ នាយមានរាងខ្ពស់ស្រឡេះស្រស់សង្ហាកែរភ្នែកពោលពេញទៅដោយអំណាច បបូរមាត់ក្រាស់ខ្មឹក
ញញឹមស្រាលៗទៅអ្នកជាឪពុកហើយលើកឯកសារដែលឪពុករបស់ខ្លួនបានដាក់កំហិតអោយនាយធ្វើត្រឹមតែពីរថ្ងៃប៉ុណ្ណោះ
< ល្អណាស់កូនប្រុស....ការងារនេះប៉ាសង្ឃឹមលើកូនមិនខុសពិតមែន ជុកហ្គុក > លោកចនបើកឯកសារមកពិនិត្យបន្តិចលោកលេចស្នាមញញឹមព្រោះតែទឹកដៃនិងភាពវ័យឆ្លាតរបស់កូនប្រុសមិនអន់ទេការងារតែលោកដាក់អោយគេធ្វើវាតែងតែរលូនទៅមុខជាដរាបលោកពិតជាមិនខកបំណងពិតមែន
< ប៉ាក៏ដឹងថាកូនជំនាញបែបណា > ជុកហ្គុកតបទៅអ្នកជាឪពុងយ៉ាងម៉ឺងមាត់នាយមិនដែលធ្វើអោយត្រកូលចនបាក់មុខម្តងណាឡើយអ្វីដែរលោកប៉ាអប់រំមកពីក្មេងតែងតែដើរតាមគន្លងគាត់ជានិច្ច
< ត្រូវហើយ..និយាយអញ្ចឹងកូនគិតចង់ទៅណាមែនទេ > លោកចនញញឹមហើយក៏សួរបន្តទៅកាន់កូនប្រុស
< គឺទៅទទួល ហូណា និង ប្អូនថេយ៍ទៅសាលាពួកគេរអ៊ូចង់ទៅបណ្ណាល័យអានសៀវភៅទើបខ្ញុំសន្យាថានិងទៅទទួលពួកគេ> រាងក្រាស់តបទៅអ្នកជាឪពុកធម្មតាតែកុំមើលទឹកមុខលោកចនពេលលឺថាកូនប្រុសទៅទទួលថេយ៉ុងដែលជាកូនធម៍សំណព្វរបស់លោកភ្លាមគឺរីកស្រស់តែម្តងព្រោះថេយ៉ុងត្រូវជាកូនរបស់មិត្តសម្លាញ់ស្លាប់រស់របស់លោកដែលធំធាត់មកជាមួយគ្នាហើយទាំងពីរគ្រួសារតែងតែជួយជ្រំជ្រែកគ្នាគ្រប់ពេលហើយលោកចនមានគោលបំណងចង់ផ្សារភ្ជាប់ទំនាក់ទំនងគ្នានិងគ្នាទាំងពីរគ្រួសារក៏សន្យាគ្នាថាពេលក្មេងទាំងពីរធំឡើងនិងរៀបចំផ្សំផ្គុំអោយរួមរស់ជាគ្រួសារតែមកដល់ពេលនេះរាងក្រាស់នៅមិនទាន់ដឹងនៅឡើយទេថារាងតូចជាគូរតែចាស់ទុំរៀបចំអោយដឹងត្រឹមថារាងតូចជាប្អូនដែលធំមកជាមួយគ្នាតាំងពីកុមារភាពណាមួយរាងក្រាស់ក៏មានមនុស្សដែលគេស្រលាញ់ហើយដូច្នេះទើបធ្វើអោយលោក ចនរកពេលនិយាយរឿងនេះប្រាប់កូនមិនបាន...
< ........ > លោកចនមិនស្តីអ្វីត្រឹមងក់ក្បាលញញឹមដាក់កូនបន្តិចរាងក្រាស់ក៏គោរពលាលោកប៉ារួចដើរចេញទៅ
YOU ARE READING
អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀
Fanfictionជីវិតរបស់អូនបានប្រគល់ជូនបងតាំងពីថ្ងៃរៀបការមកម្លេះអូនស្ម័គ្ររួមសុខរួមទុកជាមួយបងដល់ដង្ហើមចុងក្រោយទោះជាបងទៅជាបែបណាក៌ដោយអូនក៏នៅតែក្បែរបងរហូតមិនថាបងទុកអូនក្នុងនឹយបែបណាក៏ដោយ.....