< អង្គុយចុះទៅ ... > មកដល់បន្ទប់ភ្លាមអ្នកជាប្តីប្រាប់អោយប្រពន្ធអង្គុយចុះនិងសាឡុងហើយដើរទៅទាញប្រអប់ដាក់ថ្នាំយកមក
< ជុង..ខ្ញុំមិនអីទេ > ឃើញអ្នកជាប្តីកំពុងយកថ្នាំមករកលាបអោយខ្លួនថេយ៍ក៌និយាយកាត់
< នៅអោយស្ងៀម > បីម៉ាត់យ៉ាងខ្លីរាងតូចលែងហ៊ានកម្រើកខ្លួនគិតហើយពីសម្លឹងមុខប្តី
< អួយ... > ជុងក៌ចាប់ផ្តើមលាបថ្នាំលើថ្ពាល់ក្រពុំដែលមានស្នាំក្រហមឆ្អៅមិនបន្តិចក៌សង្កត់ដៃធ្វើអោយអ្នកភ្លេចខ្លួនសមហលឹងមុខខ្លួនស្រែកមួយរំពេច
< ឈឺហេស់ > ឃើញបែបនេះនាយក៌អោនទៅកានតែជិតរាងតូចឯអ្នកកំពុងឈឺក៌ងើយមុខឡើងបន្តិចស្រាប់តែភ្លឹកភ្លាំងព្រោះផ្ទៃមុខពួកគេគឹបគ្នាខ្លាំងណាស់កែវភ្នែកសម្លឹងគ្នាមិនដាក់ចុះសោះហាក់កំពុងបង្ហាញអ្វីមួយមកកាន់គ្នាដោយមិនដឹងខ្លួននៅពេលដែលពួកគេកំពុងផ្តោតអារម្មណ៍ជាមួយគ្នាអ្នកជាប្តីក៌អោនបន្តិចម្តងៗរហូតបានសង្កត់លើកបបូរមាត់រាងតូចម្តងទៀតយ៉ាងជក់ចិត្តចំណែករាងតូចវិញខួរក្បាលទទេរស្អាតធ្វើអ្វីមិនកើតសោះកម្លាំងរត់ចេញពីខ្លួនសូម្បីតែពាក្យបដិសេធក៌មិនមានដែលសម្រាប់នាយពេលនេះគេបែរជាសម្របខ្លួននៅពេលដែលបបូរមាត់របស់គេកំពុងត្រូវអ្នកម្ខាងទៀតបឺតជញ្ជាក់តាមតែចិត្តដៃតូចលើកទៅក្រសោបករបស់ជុងហ្គុកដៃមាំក៌អោបរិតចង្កេះមួយក្តាប់មិនប្រលែងគេមានក្តីសុខណាដែលរាងតូចនៅជិតគេទោះជារាងតូចមិនស្ទាត់តែគេកំពុងធ្វើអោយនាយមានក្តីសុខបំផុត
< ហ្ហឹម...អោនមុខចុះធ្វើអីអៀនហេស៎..មុននេះឯងបឺតមាត់យើងមិនឃើញអៀនផង > សុខៗនាយស្រាប់តែដកមាត់ចេញពីមាត់តូចហើយសម្លឹងគេចុះឡើងធ្វើអោយម្ចាស់អៀនគាំងតែម្តងមុននេះគេធ្វើអីគួរអោយអាម៉ាសណាស់ទោះអត់ហ៊ានប្រឈមមុខនិងប្តីសោះប៉ុន្តែសម្តីប្តីដូចអត់ទុកមុខអោយខ្លួនសោះ
< ខ្ញុំមិនបាន... > ថេយ៍ចង់រកពាក្យតបទៅជុងហ្គុកវិញតែមិនដឹងតបយ៉ាងមិចបើមុននេះគេគេពិតជាថើបអ្នកជាប្តីមែន
< មិនបានមានបំណងបឺតមាត់យើង? > ជុងហ្គុក
< ខ្ញុំ...ខ្ញុំគិតថាម៉ែដោះកំពុងត្រូវការខ្ញុំហើយខ្ញុំទៅខាងក្រោមជួយកិច្ចការម៉ែដោះសិន >តបគេមិនបានមានតែរកលេសកិច្ចខ្លួនចេញមិនអញ្ចឹងខ្មាស់ប្តីមិនខានទេ
YOU ARE READING
អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀
Fanfictionជីវិតរបស់អូនបានប្រគល់ជូនបងតាំងពីថ្ងៃរៀបការមកម្លេះអូនស្ម័គ្ររួមសុខរួមទុកជាមួយបងដល់ដង្ហើមចុងក្រោយទោះជាបងទៅជាបែបណាក៌ដោយអូនក៏នៅតែក្បែរបងរហូតមិនថាបងទុកអូនក្នុងនឹយបែបណាក៏ដោយ.....