Ep03: ថ្ងៃមង្គល💔

273 15 0
                                    

រំលងទៅ7ខែក្រោយពេលនេះទាំងរាងតូចនិងរាងក្រាស់បានបញ្ចប់ការសិក្សាភ្លាមចាស់ទុំមិនបង្អង់យូរក៌រៀបចំផ្សំផ្គុំកូនៗអោយក្លាយជាប្តីប្រពន្ធសាងអនាគត់ជាមួយគ្នាទោះជាដឹងថាអាពាហ៍ពីពារហ៍មួយនេះមិនមែនជាការពេញចិត្តពីសំណាក់កូនក៏ដោយ...

< ឯងសម្រេចចិត្តត្រូវហើយមែនទេ គឹម ថេយ៉ុង > កាយតូចស្ថិតក្នុងសម្លៀកបំពាក់ជាកូនកម្លោះគ្រងឈុតសអង្គុយមុខកញ្ចក់សម្លឹងមើលខ្លួនឯងយ៉ាងសង្វែកមែនហើយថ្ងៃនេះជាថ្ងៃមង្គលរបស់គេតែក៌ជាថ្ងៃដែលកូនកម្លោះរបស់គេស្អប់គេខ្លាំងដូចគ្នា

[ ស្រមៃ ]

" ជុង...បងស្តាប់អូនសិនបានទេមិនដូចអ្វីដែលបងគិតទេអូនមិនបានញ៉ុះញ៉ុងម៉ាក់ប៉ាបង្ខំអោយបងរៀបការទេបងក៏ដឹងថាថេយ៍គ្មានថ្ងៃបែបនោះឡើយមិចក៌បងមិនជឿរថេយ៍ " រាងតូចរត់តាមកាកអោយអ្នកជាបងឈប់ព្រោះតាំងពីថ្ងៃនោះមកគេមិនបាននិយាយជាមួយខ្លួនហាក់បីដូចជាស្អប់ខ្ពើមខ្លួនខ្លាំងណាស់វាដោយសារតែការភ័ណ្ឌច្រឡំនិងមកពីនាងហូណាជាសង្សារបង្កាច់បង្ខូចខ្លួនធ្វើអោយគេកាន់តែខឹងហើយស្អប់រាងតូចជាខ្លាំង

" លែងយើង...ឈប់មកសម្រក់ទឹកភ្នែកអោយយើងឃើញទៀតបើចេញអោយផុតពីជីវិតយើងក៏ល្អព្រោះពេលនេះឯងនិងយើងលែងជាបងប្អូននិងគ្នាហើយមនុស្សពុតត្បុត មាយា រាប់រយជំពុះដូចឯងបោកយើងមិនបានទេហើយចាំទុកអោយច្បាស់ទៅទោះជាយើងព្រមរៀបការជាមួយឯងតែចិត្តរបស់យើងមានហូណាតែម្នាក់តំណែងរបស់ឯងគ្មានតម្លៃសម្រាប់យើងទេ គឹម ថេយ៉ុង " ជុងហ្គុកមិនត្រឹមតែមិនស្តាប់ទេគេថែមទាំងក្រវ៉ាសដៃហើយពោលទៅប្អូនដោយសម្តីមិនសមរម្យមួយពាក្យរបស់គេធ្វើអោយខ្លួនតូចឈឺចាប់ជាខ្លាំងមិនស្មានថាគេក្លាយជាមនុស្សអាក្រក់សម្រាប់មនុស្សដែលគេស្រលាញ់យ៉ាងដូច្នេះសោះ

" ជុង...ហ្ហឹកៗ សូមអង្វរណាកុំបែបនេះដាក់ថេយ៍អី...បងអោយថេយ៍ធ្វើអ្វីក៌បានសុំត្រឹមកុំស្អប់អូន
បានទេ " ថេយ៉ុងទោះជាឈឺប៉ុណ្ណាក៏ដោយខ្លួនគ្រាន់តែចង់អោយគេយល់ពីខ្លួនខ្លះព្រោះតែពាក្យស្រលាញ់មួយម៉ាត់គេសុខចិត្តធ្វើជាមនុស្សមិនដឹងខ្យល់មករាប់ឆ្នាំចុងក្រោយគេនិយាយពាក្យស្អប់មកកាន់ខ្លួនវាពិតណាស់ថាគេមិនអាចទទួលយកបានឡើយ

អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀Where stories live. Discover now