Ep2 : អូននិងទ្រាំ

289 15 0
                                    

< មិនអីទេថេយ៍កុំយំណាឯងរឹងមាំណាស់នេះមិនមែនជាលើកទីមួយឡើងឯងគួរតែទម្លាប់និងបរិយាកាសបែបនេះ > ក្រោយគិតលុយរួចជុងបណ្តើរស្រីតូចទាំងមិនខ្វល់ពីខ្លួនក៏មិនបានទៅខឹងអ្វីឡើយគ្រាន់តែព្យាយាមលួងលោមខ្លួនឯងក្នុងចិត្តហើយក៌បន្តដំណើរតាមពីក្រោយពួកគេ
< ទ្រីងៗៗ...ហេឡូម៉ាក់..អើរនែក៎គឺ...គឺនៅខាងក្រៅជាមួយបងប្រុសបាទ...ម៉ាក់មានការអីមែនទេ? > មិនយូរសម្លេងទូរស័ព្ទចេញពីកូនកាបូរាងតូចក៌រោទ៍ឡើងនាយទាញមកមើលឃើញម្តាយអ្នកជាម្តាយខល video មកនាយទាំងភ័យទាំងខ្លាចព្រោះទំនាក់ទំនងរបស់រាងក្រាស់ហូណាអត់មានអ្នកណាដឹងលើសពីរាប់អានគ្នាដូចបងប្អូនទេជាពិសេសគ្រួសារខាងនាយតែម្តង
< ចាំបាច់រអាករអួល...ឯណាជុងក្រែងគេនៅជាមួយកូនមែនទេ > លោកស្រីគឹមសួរកូនសម្លាញ់ចិត្ត
< គឺ..អរបងជុងគាត់ទិញអីអោយថេយ៍ញ៉ាំនិងណាម៉ាក់...សម្រេចថា momខលមកកូនមានអ្វីឬអត់ > គេក៏រកលេសមិននិយាយកាពិតគិតទៅក្មេងម្នាក់នេះពូកែទ្រាំអត់ធនខ្លាំងណាស់
< ញ៉ាំហើយមកភូមិគ្រឹះម៉ាក់មានរឿងនិយាយជាមួយពួកកូន > ថាហើយលោកស្រីក៏ចុចផ្តាច់ប្រពន្ធ
< មានរឿងអីទៅ > ក្នុងចិត្តផ្តើមមិនស្រណុករឹកពាម្តាយខ្លួនខុសពីរាល់ដងឆ្ងាយណាស់
< អៅ៎ថេយ៍...មិចមកនៅទីនេះបងខំតែដើររក > កំពុងតែភ្លឹករាងក្រាស់ក៌មកបន្លឺសម្លេងមកកាន់នាយធ្វើអោយកាយតូចកន្ត្រាក់ខ្លួនបន្តិច
<  ជុង...គឺ..ម៉ាក់ប្រញ៉ាប់អោយពួកយើងត្រឡប់ទៅវិញពេលនេះមិនដឹងថាមានអ្វីឬអត់ទេមើលរឹកពាប្លែកៗ > នាយនិយាយ
< ជុងតែបងមិនទាន់ជួនហូណាទៅញ៉ាំអីទេណា... >ហូណាក៏ហាកាត់ភ្លាម
< តែបង...គឺចាំថ្ងៃក្រោយបានទេបងត្រូវតែប្រញ៉ាប់មិនអាចទុកថេយ៍ចោលទេណា...> រាងក្រាស់
< ថេយ៍ក៏អាចជិះតាក់ស៊ីទៅបានដែលមិនចឹង > ហូណា
< មិន..មិនអីទេថេយ៍អាចជិះតាក់ស៊ីទៅបាន > ថារួចរាងតូចក៏ដើរចេញទាំងអន់ចិត្តខំទប់ទឹកភ្នែករង់ចាំអោយចេញផុតពីគេសិនទើបវាអាចហូរបាន

     +ភូមិគ្រឹះគឹម

< ឯណាជុងកូនថយ៍ > លោកគឹមសួរអ្នកថេយ៍ដែលបោះជំហ៊ានចូលមកខាងក្នុងតែម្នាក់ឯង
< គឺ...គឺ..ជុងគាត់រវល់បង្រៀនមេរៀនជាមួយសិស្សប្អូនបង្ហើយលោកប៉ា > ជាទម្លាប់រាងតូចតែងតែជួយលាក់រឿងរបស់រាងក្រាស់ជានិច្ច
< ហើយនេះជាអី > លោកស្រីចនក៏យករូបប៉ុន្មានសន្លឹកដាក់ចំពោះមុខរាងតូច
< ក្មួយជួយលាក់រឿងគេមកយូរប៉ុណ្ណាហើយកូនថេយ៍ > លោកចននិយាយទោះដឹងថាជុងគេលួចមានទំនាក់ទំនងជាមួយហូណាតែតាំងពីដើមមកលោកពុំដែលគាំទ្រនិងទំនាក់ទំនងមួយនេះឡើយ
< ...... > រាងតូចមិននិយាយនាយជ្រើសយកដោយការឈរអោនមុខក្នុងចិត្តគិតបើនិយាយជុងអាចនិងស្អប់ខ្លួនចិត្តមួយទៀតចង់ប្រាប់ពួកគាត់ថានាយហត់ហើយហត់និងស្រលាញ់គេម្នាក់ឯងខ្លាំងណាស់
< បើមិននិយាយជុងមកប៉ាម៉ាក់និងសួរខ្លួនឯង > មនុស្សចាស់ដែលអង្គុយជុំគ្នានិយាយព្រមទាំងអោយរាងតូចដាក់ខ្លួនអង្គុយរង់ចាំរាងក្រាស់មកដល់

អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀Where stories live. Discover now