បន្ទាប់ពីរាត្រីដល់សោកសៅកន្លងផុតទៅនាំយកទុកកង្វល់ក្នុងការកសាងសាងជីវិតជាគូរស្វាមីភរិយាដែលមានត្រឹមតែឈ្មោះកាយតូចដែលជាប្រពន្ធព្យាយាមធ្វើធម្មតាទោះដឹងថាខ្លូនកំពុងនៅឋាននរកក៌ដោយ...
< អ្នកប្រុសតូច...ហេតុអីប្រញ៉ាប់ចុះមកយ៉ាងនេះមើលចុះទឹកមុខស្លេកស្លាំងម្លេះមិនស្រួលមែនទេ > ម៉ែដោះដែលជាមនុស្សចាស់ឃើញកាយតូចចុះមកខាងក្រោមទាំងដំណើរមួយៗជាមួយទឹកមុខស្លេកស្លាំងគាត់ក៌សួរទាំងក្តីបារម្មណ៍
< ខ្ញុំមិនអីទេម៉ែដោះតើមានអ្វីដោយខ្ញុំជួយដែលទេ > ថេយ៍ញញឹមក្រវីក្បាលតិចៗហើយតបទៅម៉ែដោះវិញគេមិនចង់អោយអ្នកណាមកឈឺក្បាលនិងរឿងរបស់ខ្លួនទេនេះជារឿងរបស់គេផ្លូវរបស់គេមុននិងមានរឿងបែបនេះគេបានតាំងចិត្តទទួលយករួចហើយ
< មានតែប៉ុន្តែមិនច្រើនទេអ្នកប្រុសតូចទៅសម្រាកយកកម្លាំងទៅណាប្រយ័ត្នឈឺ > ម៉ែដោះយល់ពីអារម្មណ៍រាងតូចថ្ងៃដំបូងក្នុងការចាប់ផ្តើមគ្រួសារថ្មីបែរជាបាត់ប្តីមិនដឹងថាប្តីទៅណាពេញមួយយប់អារម្មណ៍ដែលជាប្រពន្ធបើនិយាយកុហកថាមិនឈឺមិនគិតច្រើនក៌គ្មានអ្នកជឿរដែលក្មេងឆ្លាតនិស្ស័យល្អបែបមនេះគួរតែសាកសមនិងសុភមង្គលមួយដែលគ្រប់គ្នាច្រណែនប៉ុន្តែបែរជាធ្លាក់ចូលនរកទាំងរស់ទៅវិញ
< អត់ទេខ្ញុំចង់ធ្វើអាហារជូនលោកប្តីរបស់ខ្ញុំម៉ែដោះឆាប់ឡើងកុំអោយគាត់មកវិញម៉ួលម៉ៅ > គេនៅតែជជែសរហូតម៉ែដោះប្រកែកមិនបានក៏ព្រមអោយគេធ្វើអ្វីដែលគេចង់ ខ្លួនតូចចំណាយពេលនៅផ្ទះបាយជាយូរប្រើទាំងកម្លាំងកាយចិត្តនិងក្តីស្រលាញ់ធ្វើអ្វីដែលប្តីចូលចិត្តជាច្រើនមុខរៀបដាក់លើតុយ៉ាងច្រើនចាំទទួលអ្នកជាប្តីបន្តិចតិចក្រោយសម្លេងឡានទំនើបក៏បើកចូលមកខាងក្នុងបរិវេនភូមិគ្រឹះវិញកាយតូចក៏មានស្នាមញញឹមរត់ទៅចាំទទួលអ្នកជាស្វាមីដោយស្នាមញញឹមប៉ុន្តែ...
< ឆាប់ចុះមកអូនសម្លាញ់ > ស្របពេលដែលរាងក្រាស់ចុះពីលើឡានភ្លាមរាងតូចបម្រុងនិងបោះជំហ៊ានទៅទទួលគេទៅហើយស្រាប់តែទ្វាឡានក៏បើកឡើងដោយដៃនាយសង្ហារួមជាមួយសម្តីយ៉ាងពិរោះតែជាម្ជុលពិសដែលចាក់ចំបេះដូងរាងតូចអោយស្ពឹកតែម្តង
YOU ARE READING
អន្លុងស្នេហ៍ភរិយាសម្អប់❤️🥀
Fanficជីវិតរបស់អូនបានប្រគល់ជូនបងតាំងពីថ្ងៃរៀបការមកម្លេះអូនស្ម័គ្ររួមសុខរួមទុកជាមួយបងដល់ដង្ហើមចុងក្រោយទោះជាបងទៅជាបែបណាក៌ដោយអូនក៏នៅតែក្បែរបងរហូតមិនថាបងទុកអូនក្នុងនឹយបែបណាក៏ដោយ.....