Short novel ( Vmin )
______________
នៅសកលវិទ្យាល័យកណ្ដាលទីក្រុងសេអ៊ូលដែលស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងអ្នកណាមិនល្បីទៅនូវកេរ្តិ៍ឈ្មោះរបស់សាលាមួយនេះ ដែលនិស្សិតទៅរៀននៅសាលាមួយនេះភាគច្រើននោះគឺសុទ្ធតែជានិស្សិតអភិជនទាំងអស់នឹងហើយក៏មាននិស្សិតខ្លះទៀតក៏មានការងារក្រៅម៉ោងធ្វើដើម្បីយកលុយមករៀនព្រោះជីវភាពខ្វះខាត....
កុំអោយឆ្ងាយសាច់រឿងពេកយើងចូលមកដល់សាច់រឿងតែម្ដងដោយផ្ដើមរឿងគឺនៅក្នុងសកលវិទ្យាល័យនេះតែម្ដងគឺបានបង្ហាញអោយយើងបានឃើញនូវនិស្សិតពីរនាក់ដែលកំពុងដើរជជែកគ្នានោះ....."ថេយ៌ឯងសាកជួយគិតយើងតិចមើល តើរូបរាងយើងពិននឹងអាក្រក់ដែរទេ!!?"ជីមីន
"នឹកឃើញយ៉ាងមិចទើបមកសួរបែបនេះឬមាននរណមកថាអោយទៀតហើយ..ប្រាប់យើងមកថានរណាហ៊ានមកថាអោយឯង!!"ថេយ៉ុង
"អេ៎ ឈប់ៗយើងគ្រាន់តែមានអារម្មណ៍ឡើងមកដោយខ្លួនឯងទេរាល់ថ្ងៃនេះយើងចេះតែមានអារម្មណ៍ថាយើងមិនស្អាតដូចគេសោះ ទាំងទាប ទាំងមុខមិនស្អាត ស្បែកវិញក៏ស្រអាប់មិនស!!"ជីមីន
"ឈប់គិតបែបនឹងទៀតទៅ គ្រប់គ្នាគឺសុត្ធតែស្អាតគ្រាន់តែថាស្អាតដោយរបៀបពួកគេប៉ុណ្ណោះ លើកក្រោយណាឈប់គិតបែបនឹងទៀត!!"ថេយ៉ុង
"អា៎ៗ ឈប់ហើយលូវពួកយើងទៅញាំអីសិនទៅ!!"ជីមីននិយាយហើយក៏អូសដៃថេយ៉ុងដើរទៅកង់ទីនបាត់រកតែថេយ៌ប្រកែកមិនទាន់
"គ្រូមិនរៀនចេះទៅញាំនៅក្រៅទៅអត់ទេ!!"ថេយ៉ុងរអ៊ូរតិចទាំងមុខស្អុយ
"ញាំនៅសាលានេះហើយល្អយើងមិនចង់ចេញទៅញាំនៅហាងទេព្រោះថាបើយើងចេញទៅច្បាស់ជាមានរឿងមិនខាន!!"ជិមីន
"ហេតុអី??"ថេយ៉ុង
"ក៏ ក៏មកពីយើងញាំអាក្រក់មើលនឹងណាបើទៅញាំនៅហាងច្បាស់ជាខ្មាស់គេស្លាប់ហើយ!!"ជីមីន មុននេះភ្លាត់មាត់ទើបរហ័សរកលេសផ្សេងមកនិយាយគេនេះហីដែលញាំអាក្រក់មើលនោះគេជាមនុស្សអនាម័យបំផុតហើយបើថាអោយញាំអីអាក្រក់មើលនឹងគឺលេសព្រោះហេតុផលផ្សេងទេ
YOU ARE READING
🔞 Short novel 🔥 BL
Fantasyyoonmin taekook namjin....បែបស្នេហាផ្អែមល្ហែម ព្រាត់ប្រាស កំសត់ គំនុំ......គ្រប់រស់ជាតិ!!!!!