💔យើងគួរបន្តទេ🥀

1.7K 79 11
                                    


Short novel yoonmin
_________________

ផ្ដើមរឿងគឺនៅសកលវិទ្យាល័យមួយកន្លែងដែលស្ថិតនៅកណ្ដាលទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង អ្នកណាមិនស្គាល់សកលវិទ្យាល័យមួយនេះទៅបើសកលមួយនេះទាំងល្បីល្បាញហើយមាននិស្សិតពូកែៗជាច្រើននាក់បានទៅរៀននៅទីនោះ.....

"សិស្សច្បង!!"ជីមីនក៏បានរត់ទៅអោបដៃយូនហ្គី

"ហឹស៎ ជីមីននេះទើបនឹងមកពីណានឹងបងមិនឃើញឯងនៅថ្នាក់ស្មានតែមាននរណាមកធ្វើបាបឯងទៀតហើយតើបងខំតែបារម្ភនៀក!!"យូនហ្គី

"ហួយយ៎ សិស្សច្បងគ្មានអ្នកណាហ៊ានមកធ្វើបាបខ្ញុំទៀតទេព្រោះគេខ្លាចបងនោះអី ហិហិ!!"ជីមីននិយាយទាំងសើច ពិតមែនហើយរាល់ដងពេលជីមីនត្រូវមិត្តភក្តិធ្វើបាបយូនហ្គីនាយតែងតែចេញមុខមកជួយរហូតហើយថែមទាំងគំរាមដល់ពួកនោះទៀតផង

"ហឹសៗ ឯងនេះ និយាយចឹងបានញាំអីហើយឬនៅ!!"យូនហ្គី

"គឺនៅទេបាទ ខ្ញុំចាំទៅញាំជាមួយសិស្សច្បងនឹងហើយ!!"ជីមីន គ្រាន់តែគ្រូឲ្យសម្រាកភ្លាមណាជីមីនរហ័សទៅថ្នាក់នាយបាត់ទៅហើយចៃដន្យអីថ្ងៃនេះទៅជ្រោះផ្លូវគ្នាទើបយូនហ្គីនាយរកជីមីនមិនឃើញហើយជីមីនរកយូនហ្គីមិនឃើញ

"ចឹងតោះទៅញាំពេលនេះតែម្ដងទៅ!!"យូនហ្គីនាយក៏បានកាន់ដៃជីមីនដើរចេញទៅ កាលបើបាននាយដើរកាន់ដៃបែបនេះហើយជីមីនគេរំភើបស្ទើតែដើរមិនមើលផ្លូវទៅហើយព្រោះរវល់មើលតែដៃរបស់គេដែលត្រូវនាយចាប់នោះ

( បេះដូងខ្ញុំលោតស្ទើចេញក្រៅទៅហើយ!!) ជីមីនគេនិយាយក្នុងចិត្តម្នាក់ឯង តាមការពិតទៅជីមីនគេបានលង់ស្រឡាញ់សិស្សច្បងម្នាក់នេះយូរមកហើយគឺតាំងពីថ្ងៃដែលនាយបានចេញមុខមកជួយគេពីការធ្វើបាបរបស់មិត្តរួមថ្នាក់នោះមកម្លេះដោយសារតែទង្វើល្អរបស់នាយមកលើគេវាច្រើនលើសលប់ពេកធ្វើឲ្យចិត្តរបស់គេកាន់តែបាក់ស្រឡាញ់ទៅលើនាយកាន់តែច្រើនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ

"ជីមីនថ្ងៃនេះចង់ញាំអីដែរ!!"យូនហ្គី

"បងញាអីខ្ញុំញាំនឹង!!"ជីមីនឆ្លើយតបទៅនាយវិញទាំងញញឹមយ៉ាងស្រស់

🔞 Short novel 🔥 BL Where stories live. Discover now