💔ស្វាមីផ្ដាច់ការ🥀✨

1.7K 85 1
                                    

Short novel taekook
______________________

ផ្ដើមរឿងគឺបង្ហាញឲ្យយើងឃើញនូវភូមិគ្រិះមួយដែនៅដាច់ឆ្ងាយពីគេដោយភូមិគ្រិះមួយនេះមានទំហំធំខ្លាំងណាស់ស្ទើរតែស្មើរនឹងវិមានមួយទៅហើយ មនុស្សមួយចំនួននៅតែមានគំនិតគិតថាមានទ្រព្យសម្បត្តិគឺមានសេចក្ដីសុខធ្វើអ្វីក៏បានតែបើយើងក្រលេកមកមើលជីវិតក្មេងប្រុសកំសត់ម្នាក់នេះវិញថ្វីត្បិតថាគេជាអ្នកប្រុសតូចនៅក្នុងភូមិគ្រិះដ៏ស្កឹមស្កៃក៏ពិតមែនតែជីវិតគេគឺពិតជាលំបាកជាងអ្នកក្រទៅទៀត....

"ចេញទៅ អ្នកណាឲ្យឯងចូលមកក្នុងបន្ទប់របស់យើងលើកក្រោយបើហ៊ានតែចូលមកទៀតមានរឿងជាមួយយើងមិនខានទេ!!"ជុងហ្គុក

"តែជុងអូនគ្រាន់តែមកសម្អាតបន្ទប់ប៉ុណ្ណោះអូនគ្មានបំណងអីលើសនឹងទេ!!"ថេយ៉ុង

"ឈប់និយាយបានហើយបន្ទប់យើង យើងចេះគិតគូរហើយមិនបាច់ឲ្យឯងមកចេះដឹងទេ!!"ជុងហ្គុក

"អូនដឹងហើយ អូនសុំទោស!!"ថេយ៉ុងនិយាយហើយក៏បានដើរចេញទៅបន្ទប់របស់គេវិញបាត់ទៅ ពិតជាឈឺណាស់មែនទេដែលយើងមានបំណងល្អតែគេបែរជាច្រានចោលនូវអ្វីដែលយើងព្យាយាមធ្វើសម្រាប់គេ។

"ក្រឹបប៎!!!"

"តាំងពីមករស់នៅទីនេះជីវិតខ្ញុំតែងតែខ្វះភាពកក់ក្ដៅខ្ញុំគ្រាន់តែចង់បានសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់ចំពោះខ្ញុំបន្តិចប៉ុណ្ណោះ!!"ថេយ៉ុង

"តើខ្ញុំមិនសមនឹងទទួលបានវាទេឬ????"ថេយ៉ុង ហេតុអីគ្រាន់តែបំណងប្រាថ្នាបន្តិចសោះក៏គ្មាននរណាអាចមកជួយសម្រេចបំណងគេដែរលុយ ឡាន ផ្ទះធំ គេមិនចង់បានរបស់ទាំងនេះទេគេចង់បានស្វាមីដែលយល់ចិត្តគេប៉ុណ្ណោះ។

"បើអាចថយពេលវេលាបានខ្ញុំមិនចង់ស្គាល់បងទេហើយក៏មិនបណ្ដោយឲ្យចិត្តស្រឡាញ់មកគ្រប់គ្រងបែបនេះដែរ អូនដូចជាមនុស្សខ្វាក់ភ្នែកម្នាក់អញ្ចឹង!!"ថេយ៉ុង

ឃើញនៅនឹងភ្នែកថាប្ដីមានស្រីតែបែរជាក្លាយជាមនុស្សគរមួយរំពេចដែលមិនអាចនិយាយចេញទៅក្រៅបានលឺប្ដីនិយាយទូរស័ព្ទជាមួយស្រីក៏ក្លាយជាមនុស្សថ្លង់ដែលស្ដាប់មិនលឺទៅវិញ....

🔞 Short novel 🔥 BL Where stories live. Discover now