✨គូរដណ្តឹង✨

1.5K 98 3
                                    


2/2 : Short novel
_______________

@ មន្ទីរពេទ្យ

មកដល់មន្ទីពេទ្យភ្លាមជុងហ្គុកនាយរហ័សដាក់ថេយ៌លើគ្រែហើយជួយរុញថេយ៌ទៅបន្ទប់សង្គ្រោះយ៉ាងលឿន...

"អត់ទោសសុំលោករងចាំនៅខាងក្រៅសិន!!"គ្រូពេទ្យស្រីម្នាក់បាននិយាយឃាត់ជុងហ្គុកពេកនាយចង់ចូលទៅដែររួចក៏ទាញទ្វាបិទបាត់ទៅ

"កុំកើតអីឲ្យសោះណាថេយ៌!!"ជុងហ្គុកនាយអង្គុយនៅលើកៅអីមុខបន្ទប់សង្គ្រោះនោះទាំងដល់ដៃមកជ្រោងសក់ក្បាលឡើងរញ៉េរញ៉ៃ បន្ទាប់ពីសម្រួលអារម្មណ៍បានវិញហើយជុងហ្គុកនាយក៏បានទាញទូរស័ព្ទចុចខលទៅប្រាប់គ្រួសាររបស់ថេយ៌នឹងម៉ាក់របស់នាយផងដែរ

"អាឡូម៉ាក់!!!"ជុងហ្គុកនាយនិយាយទូរស័ព្ទជាមួយម៉ាក់របស់នាយតាំងសំឡេងញ័រៗដូចយំ

( ជុងកូនកើតអី នេះសំឡេងកូន តើកូនយំមែនទេ? មានរឿងអីកូនឆាប់ប្រាប់ម៉ាក់មកកូន!!) លោកស្រីចនគាត់ព្យាយាមសួរទៅកាន់ជុងហ្គុកទាំងបារម្ភជាខ្លាំង

"ម៉ាក់ ពេលនេះកូននៅមន្ទីពេទ្យ!!"ជុងហ្គុក

( ហាស៎ នេះកូនកើតអីឬកូនកើតអីធ្ងន់ធ្ងរឬអត់ ប្រាប់ម៉ាក់មកពេលនេះកូននៅមន្ទីរពេទ្យមួយណា!!) លោកស្រីចនគ្រាន់តែលឺថានាយនៅមន្ទីពេទ្យគាត់កាន់តែបារម្ភលើសដើមទៅទៀត

"ហុឹក៎ គឺថេយ៌ម៉ាក់ ហ្ហឹកៗ ថេយ៌នៅក្នុងបន្ទប់សង្គ្រោះ!!"ជុងហ្គុក ដោយទប់សំឡេងយំមិនជាប់នាយក៏ព្រលែងវាចេញឲ្យម៉ាក់របស់នាយបានលឺ

( ហាស៎ ឆាប់ប្រាប់ម៉ាក់មកពេលនេះពួកកូននៅមន្ទីពេទ្យមួយណា!!) លោកស្រីចន បន្ទាប់ពីជុងហ្គ្កនាយបានប្រាប់ពីមន្ទីពេទ្យដែលនាយបានមកហើយលោកស្រីចនគាត់ក៏ចុចបិទទូរស័ព្ទហើយក៏ហៅប្ដីរបស់គាត់ឲ្យទៅមន្ទីពេទ្យជុំគ្នា

"គឺនៅxxxxxxx!!!"ជុងហ្គុក

( ម៉ាក់នឹងទៅដល់ឥឡូវនេះហើយប៉ុហ្នឹងបានហ់យកូន!!)និយាយហើយលោកស្រីចនគាត់ក៏ចុចបិទបាត់ទៅហើយគាត់ក៏បានទៅប្រាប់លោកចនពីថេយ៌ដែរ

ជុងហ្គុកនាយដើរទៅមកៗនៅមុខបន្ទប់សង្គ្រោះរបស់ថេយ៌នាយអង្គុយមិនសុខនោះទេបើមិនទាន់បានដំណឹងពីគ្រូពេទ្យប្រាប់ថាថេយ៌មិនអី ក្រោយរងចាំជាងកន្លះម៉ោងគ្រូពេទ្យក៏បានរុញថេយ៌ចេញទៅបន្ទប់ធម្មតាវិញជុងហ្គុកវិញនាយដើរតាមរហូតដល់មុខបន្ទប់នោះ

🔞 Short novel 🔥 BL Where stories live. Discover now