តើស្នេហាមានពាក្យថាសមបំណងដែរទេ? ស្រលាញ់គ្នាបែបណា ទើបអាចឈានដល់ថ្ងៃរៀបការបាន?«អ្នកម៉ាក់!កម្មវិធីចាប់ផ្ដើមម៉ោងប៉ុន្មានដែល?ខ្ញុំនឹងបានប្រាប់មិត្តភក្កិ» ថេយ៉ុង
«ប្រហែលម៉ោង8! កូនចាំជួយទៅទទួលប្អូននៅប្រលានយន្តហោះផង »លោកស្រីគីមនិយាយទាំងញញឹមបិទមាត់មិនជិត ទីបំផុតកូនស្រីតែម្នាក់គត់របស់គាត់ត្រលប់មកវិញហើយ ក្រោយពេលទៅបន្តការសិក្សានៅសហរអាមេរិកអស់រយះពេល4ឆ្នាំ។
«យ៉ុន!មកដល់ម៉ោងប៉ុន្មានម៉ាក់? »
«ប្រហែលម៉ោង5! និយាយចឹងកូនចាំហៅមិត្តភក្កិកូនទាំងអស់នោះមកផង ម៉ាក់ខានឃើញពួកគេយូហើយ»
«បាទអ្នកម៉ាក់! អញ្ចឹងចាំខ្ញុំចេញពីរក្រុមហ៊ុនចាំឈាងទៅទទួលយ៉ុនចុះ អញ្ចឹងខ្ញុំទៅក្រុមហ៊ុនសិនហើយ»ថារួចគេក៏ប្រញ៉ាប់ដើរចេញទៅរួចក៏ទាញទូរស័ព្ទខលទៅនរណាម្នាក់
«អាឡូហ្យង់»
«ល្ងាចនេះកុំភ្លេចមកកម្មវិធីនៅផ្ទះយើងផងវើយ»ថេយ៉ុង
«កម្មវិធីអីហ្យង់?»
«គឺកម្មវិធីត្រៀមទទួលគូដណ្ដឹងរបស់ឯងនឹង»ថេយ៉ុង
«ប្អូនស្រីហ្យង់មកវិញថ្ងៃនេះហ៎»
«អឺ!ប្រហែលល្ងាចបន្តិចមកដល់កូរ៉េហើយ»ថេយ៉ុង
«ហ្យង់!អញ្ចឹងខ្ញុំត្រូវទៅប្រជុំសិនហើយ »
«ឯងនេះរវល់រហូតហើយ ស៊ុងហ៊ុន»ថេយ៉ុងនឹកឃ្នើសចិត្តនឹងអានាគតប្អូនថ្លៃនិយាយពីថារវល់សឹងតែ24ម៉ោងទៅហើយ ខលទៅពេលណានិយាយគ្នាបានបន្តិចរវល់នេះរវល់នោះ នេះបើរៀបការទៅមិនដឹងថាមានពេលវេលាអឱ្យប្អូនស្រីគេឬអត់ផង
«ហ្យង់!សុំទោសពិតមែន»ស៊ុងហ៊ុន
«អឺៗ!បើរវល់យើងក៏មិនរំខានដែល »និយាយចប់គេក៏ដាក់ទូរស័ព្ទចុះរួចហើយក៏បើកឡានទៅក្រុមហ៊ុនបាត់ទៅ។[ផាក សុងហ៊ុន គឺជាម្ចាស់ក្រុមហ៊ុនឆ្នៃពេជ្យនឹងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយប្រាំដែរធំនឹងល្បីឈ្មោះជាងគេនៅ សេអូល គ្រួសាររបស់គេជាអ្នកមានមុខមាត់នៅក្នុងសង្គម មិនចាញ់ កំលោះទាំងប្រាំពីឡើយ ហើយបើនិយាយពីរូបសម្បិត្តរបស់គេវិញ ស្រីណាឃើញហើយដែរថាមិនលង់ សម្បុរសរ កម្ពស់ខ្ពស់ស្រឡះ គេជាប់ឈ្មោះជាអ្នកជំនួញវ័យក្មេងជាងគេ ហើយអ្វីដែរសំខាន់គេគឺជាសុភាពបុរស]
[គីម ថេយ៉ុង គឺជាកូនប្រុសច្បងរបស់ លោកគីម ថេមីន ដែលជាម្ចាស់ផ្សារទំនើបដែលធំជាងគេនៅ សេអូល
គីម ថេយ៉ុង ជា CEO ក្រុនហ៊ុនប្រលិតឡានដែលធំជាងគេនៅ សេអូល ។ បើនិយាយពីរូបសម្បិត្តវិញ លេងច្រើន តែមត់ចត់ កម្ពស់ខ្ពស់ មុខមាត់ស្រស់សង្ហារ ព្រាននារី]