តាមស្នេហ៍ថែរម្ចាស់បេះដូង #3

11 0 0
                                    

ភាគទី៣

@ភូមិគ្រះគីម

ថ្ងៃនេះជាថ្ងៃអាទិត្យលោកគីមនឹងអ្នកស្រីគីមនាំគ្នាចេញទៅដើរលេងកំសាន្តតាមបែបមនុស្សចាស់!  ចំណែកថេយ៉ុងជារៀងរាល់ថ្ងៃអាទិត្យគេតែងតែគេងដល់ថ្ងៃត្រង់ ព្រោះហត់នឿយនឹងកាងារខ្លួន។
«តែងខ្លួនបែបនេះយ៉ុនទៅណាហេស?»ថេយ៉ុង
សូយ៉ុនពាក់អាវសាច់ចាក់ពណ៏ផ្កាឈូកស្រាលជាមួយនឹងសំពត់ត្រឹមភ្លៅ បង្ហាញជើងស្រលូនសាច់សរខ្ចីរបស់នាងមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
«ថ្ងៃនេះមិចក៏បងភ្ញាក់លឿនម្លេះ?»សូយ៉ុន
«ថ្ងៃនេះបងមានការត្រូវចេញទៅខាងក្រៅ,ចុះយ៉ុនទៅណាហេស?»ថេយ៉ុង
«ខ្ញុំចេញទៅក្រៅជាមួយបងមីន,ផ្ដាំបងប្រាប់អ្នកម៉ាក់ផង ចឹងខ្ញុំទៅសិនហើយ»សូយ៉ុន

ទឹងៗ

«អាឡូ»ថេយ៉ុង
«ហ្យង់!»ស៊ុងហ៊ុន
«យ៉ាងមិចឯង?»ថេយ៉ុង
«អ្នកម៉ាក់ចង់អោយខ្ញុំនឹងប្អូនរបស់ហ្យង់រៀបការនៅខែក្រោយនេះ»ស៊ុងហ៊ុន សម្ដីរបស់ស៊ុងហ៊ុនធ្វើអោយថេយ៉ុងឈ្លក់ការហ្វេមិនស្ទើទេ
«ឯងថាមិច»ថេយ៉ុង
«ហ្យង់!ស្ដាប់មិនច្រលំទេ»ស៊ុងហ៊ុន
«ចុះឯងគិតយ៉ាងមិច?»ថេយ៉ុង
«សម្រាប់ខ្ញុំរៀបការលឿនឬឆាប់មិនសំខាន់ទេព្រោះខ្ញុំគ្មានអ្នកណា,ខ្ញុំស្រេចលើតែអ្នកម៉ាក់ទេ»ស៊ុងហ៊ុន
«យើងមិនដឹងថាប្អូនយើងព្រមឬអត់ទេ»ថេយ៉ុង
«ប្អូនហ្យង់មានមនុស្សក្នុងចិត្តហើយមែនទេ?»ថេយ៉ុង
«អឺ!គឺមិត្តរបស់យើង»គេពិតជាពិបាកចិត្តណាស់ ម្ខាងមិត្តម្ខាងទៀតជាសិស្សប្អូនមានតែចាំអោយប្អូនគេជាអ្នកសម្រេចចិត្តហើយពេលនេះ
«បើនាងពិតជាមានមនុស្សដែលនាងស្រលាញ់មែន ចាំពេលម៉ាក់ខ្ញុំត្រលប់មកពីបរទេសវិញចាំខ្ញុំនិយាយរឿងផ្ដាច់ពាក្យនេះជាមួយគាត់ចុះ»ស៊ុងហ៊ុន
«យើងថាកុំអាលអី!ចាំមើលតិចទៀតសិនទៅ»ថេយ៉ុង
«ហេតុអីហេស?»ស៊ុងហ៊ុន
«អឺណាកុំទាន់សួរអីចាំមើលតិចទៀតសិនទៅ»ថេយ៉ុង
«ខ្ញុំមានការបន្តិច,ចាំខ្ញុំទាក់ទងទៅហ្យង់ទៀត»ស៊ុងហ៊ុន

[Sunghoon scene]

ក្រោយពីនិយាយទូរស័ព្ទជាមួយថេយ៉ុងរួច ស៊ុងហ៊ុនក៏មិនបានរវល់ឬមានការអ្វីនោះទេ គេគ្រាន់តែមិនចង់និយាយអ្វីទៀតប៉ុណ្ណោះ
«អ្នកម៉ាក់ប្រហែលជាខកចិត្តហើយ ហឹម...»នាយដកដង្ហើមចេញទាំងធុញថប់ មិនបានធុញថប់នឹងត្រូវរៀបការជាមួយនឹងមនុស្សដែលមិនដែលស្គាល់ទេ តែគេគ្រាន់តែមិនចង់ឃើញម៉ាក់របស់គេខកចិត្តប៉ុណ្ណោះនាយដឹងថាម៉ាក់របស់គេស្រលាញ់នឹងពេញចិត្តនឹងអនាគតកូនប្រសារនោះខ្លាំងណាស់ បើគាត់ដឹងរឿងនេះគាត់ប្រហែលជាខកចិត្តមិនតិចទេ

តាមស្នេហ៍ថែរម្ចាស់បេះដូងWhere stories live. Discover now