ភាគទី៤
@1ខែក្រោយមក
ចាប់តាំងពីពួកគេសំរេចចិត្តថាទាក់ទងគ្នាមកពេលនេះវាក៏មួយខែទៅហើយ ពួកគេមិនដែរមានរឿងទាស់ទែងគ្នាឬមិនយល់ចិត្តគ្នាឡើយ ពួកតែងតែផ្ដល់ពេលវេលាអោយគ្នា ព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមក។ រឿងដែលពួកគេទាក់ទងគ្នាគ្រួសារពួកគេក៏មិនជំទាស់អ្វីដែល បើកូនៗស្រលាញ់គ្នាទៅហើយពួកគាត់មានតែជូនពរប៉ុណ្ណោះ អ្វីដែលសំខាន់គឺជិតដល់ថ្ងៃពិសេសពួកគេផងដែល។
@តាមផ្លូវ
«ថ្ងៃនេះបងមិនធ្វើការទេហ៎ បានជាទំនេជូនខ្ញុំទៅផ្ទះបែបនេះ»ដើម្បីកំអោយបរិយាកាសស្ងាត់ទើបរាងស្ដើងចាប់ផ្ដើមនិយាយ
«ធ្វើតើ !តែបងអោយកូនចៅបងជាអ្នកធ្វើជំនួស»មាត់និយាយតែភ្នែកក៏ផ្ដោតទៅលើកាបើកបរ ព្រោះខ្លាចមានគ្រោះថ្នាក់
«ចាស៎»បរិកាសក្នុងឡានចាប់ផ្ដើមស្ងាត់ រាងស្ដើងក៏ងាកទៅមើលបរិយាកាសខាងក្រៅ ចំណែករាងក្រាស់ក៏ផ្ដោតទៅលើកាបើកបរដូចគ្នា។@ភូមិគ្រិះត្រកូលគីម
«ជំរាបសួរ!អ៊ុំប្រុសអ៊ុំស្រី»ជីមីន
«លើកដៃទ្វាយព្រះក្មួយ»លោកគីម/អ្នកស្រីគីម
«ជូនយ៉ុនមកមែនទេក្មួយ?»អ្នកស្រីគីម
«បាទ»ជីមីន
«ចឹងកុំអាលទៅអីនៅញាំបាយល្ងាចជាមួយគ្នាសិនទៅ»អ្នកស្រីគីម
«បាទ»ជីមីន@តុអាហារ
«នេះញាំអោយច្រើនៗទៅនឹងបានឆាប់ធំ»ជីមីន
«បងក៏ត្រូវញាំអោយច្រើនដែលទៅនឹងអាលឆាប់ខ្ពស់»សូយ៉ុន
«បងបុិណ្ណឹងគឺខ្ពស់ហើយ!យ៉ុនទេត្រូវញាំអោយបានច្រើននឹងបានខ្ពស់កុំអោយគេហៅថា1មែត្រពីដីហាហា»និយាយរួចនាយក៏សើចនឹកអស់សំណើចពេលឃើញទឹកមុខរាងស្ដើងបែបនេះ
«ខ្ញុំឈប់និយាយជាមួយបងហើយ» នាងក៏អោនមកញាំអាហារខ្លួនវិញ
«និយាយមិនឈ្នះគេខឹងគេទៀត ហាសហា »ពួកគេទាំងពីនាក់រវល់តែប្រកែកគ្នារហូតដល់ភ្លេចគិចថាពួកគេមិនបាននៅតែពីនាក់នោះទេ ។
«អុះ សុំទោស»ពួកគេក៏ឈប់ប្រកែកគ្នារួចចាប់ផ្ដើមអោនមុខចុះហើយក៏ញាំអាហារយ៉ាងស្ងៀបស្ងាត់ ចំណែកឯចាស់ៗវិញក៏មិននិយាយអ្វីគ្រាន់តែក្រវីក្បាលនឹងក្មេងទាំងពីនាក់នេះ។ អាហារពេលល្ងាចក៏បានបញ្ចប់ ចំណែកឯងជីមីនក៏សុំលាទៅផ្ទះវិញ ដោយមានរាងស្ដើងជាអ្នកជូនដំណើរ។
«បងជូនខ្ញុំមកផ្ទះរាល់ថ្ងៃបែបនេះមិនធុញទេហេស?»សូយ៉ុន
«មិនធុញទេបងពេញចិត្ត»គេនិយាយព្រមជាមួយស្នាមញញឹមបែបព្រាននារី ស្នាមញញឹមនេះវាធ្វើអោយមនុស្សស្រីជាច្រើនដែរលង់នឹងវា រួមទាំងរាងស្ដើងផងដែរ។
«បងឆាប់ទៅៗ នេះល្ងាចណាស់ហើយប្រយ័ត្នស្ទះផ្លូវណា»សូយ៉ុនប្រញាប់រុញជីមីនអោយចូលឡាន ព្រោះខ្លាចគេបង្អាប់នាងទៀត ព្រោះពេលនេះនាងអៀនណាស់ប្រុសអី សង្ហាក៏សង្ហា សម្ដីក៏ផ្អែម នៅជិតមានអារម្មណ៍ថាកក់ក្ដៅ ថែមទាំងគួរអោយស្រលាញ់ទៀត។
«ចឹងបងទៅហើយ បាយបាយ»
«បាទ បាយបាយ »ពេលជីមីនចេញឡានទៅ រាងស្ដើងក៏ចូលមកក្នុងផ្ទះវិញ។