តាមស្នេហ៍ថែរម្ចាស់បេះដូង

24 0 1
                                    

#ភាគទី៥

''បងមីន!!''
ជីមីនងាកមកប្រភពសម្លេង!នាយស្រាប់តែស្ទុះងើបឡើងមក ធ្វើអោយជញ្ជៀនដែរសូយ៉ុនរៀបនឹងពាក់មុននេះរបូតជ្រុះចេញពីដៃគេចុះមក សូយ៉ុនសម្លឹងមុខជីមីនពោពេញដោយចម្ងល់ពេញខួរក្បាល នាងឆ្ងល់ថាមនុស្សស្រីម្នាក់នោះជាអ្នកណាហេតុអ្វីគ្រាន់តែនាងបង្ហាញខ្លួនភ្លាម ជីមីនស្រាប់តែមានប្រតិកម្មបែបនេះ!
''រីហ្វា''ពេលនេះក្នុងខួក្បាលជីមីនវាពោពេញទៅដោយសំណួរជាច្រើនសួរថា! មិចក៏នាងមកវិញពេលនេះ នាងត្រលប់មកវិញធ្វើអី ហេតុអីក៏នាងមិនមកវិញអោយលឿនជាងនេះ នាងមកវិញពេលនេះអ្វីៗហួសអស់ទៅហើយ!
ជីមីនសម្លឹងទៅរីហ្វាមិនដាក់ភ្នែក!
''រីហ្វា''អ្នកកំលោះទាំង6ឧទានហៅឈ្មោះរបស់នាងទាំងភ្ញាក់ផ្អើល
ពិធីទាំងមូលចាប់ផ្ដើមអួលអាប់ ជាពិសេសអ្នកដែរដឹងរឿងពួកគេឈរស្ងៀមសម្លឹងមើលមកពួកគេទាំងពីរ
''ជីមីនអង្គុយវិញភ្លាម''លោកផាកស្រែកសម្លុតអោយជីមីនអង្គុយចុះវិញមុននឹងអ្វីៗពិបាកកែរជាងនេះ
''មីន!!កុំភ្ជាប់ពាក្យអីអូនសូមអង្វរហឹក.''នាងព្យាយាមចូលមករកជីមីន ប៉ុន្តែកូនចៅរបស់ថេយ៉ុងចាប់នាងជាប់ ជីមីនបំម្រុងនឹងចូលទៅជួយនាងប៉ុន្តែលោកផាកស្រែកគំរាមគេជាមុន
''បើឯងមិនព្រមអង្គុយបិញទេ យើងកាត់កាលឯងចោល''ជីមីនងាកមកប៉ារបស់គេដោយទឹកមុខអង្វរក
''អង្គុយចុះ!!''សម្ដីដាច់អាហាំងការរបស់លោកផាកធ្វើអោយជីមីនព្រមអង្គុយតាមពិតមែន!
''ពួកឯងនាំនាងចេញទៅ ហើយយាមអោយល្អកុំអោយនាងចូលមកបានអោយសោះ''ថេយ៉ុងប្រាប់ទៅកូនចៅទាំងទឹកមុខមាំ
''បាទ ចាហ្វាយ''
''មីន ហឺ...លែងយើងពួកឯងលែង.''ទោះបីជានាងស្រែកទាល់តែដាច់ខ្យល់ក៏ពួកគេមិនខ្វល់ឡើយ កូនចៅរបស់ថេយ៉ុងចាប់អូសនាងចេញពីក្នុងពិធី រួចបោះចេញមកក្រៅភូមិគ្រឹះ។
''ជីមីនហុចដៃអោយប្អូនទៅ''លោកផាកសម្លឹងមុខជីមីនចំៗ
''បាទលោកប៉ា''គេក៏ហុចដៃអោយទៅសូយ៉ុន  សូយ៉ុនពាក់ជញ្ជៀនចូលម្រាមដៃជីមីនទាំងអារម្មណ៍មិនល្អនាងនៅ
គិតពីនារីមុននេះ,ថានាងជាអ្នកណា?ហើយត្រូវជាអ្វីជាមួយជីមីន។
ក្រោយពីពួកគេទាំងពីពាក់ជញ្ជៀនរួចពួកគេទាំងអស់ក៏ថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍។

តាមស្នេហ៍ថែរម្ចាស់បេះដូងWhere stories live. Discover now