ភាគទី01 : ផ្តើមរឿង

8K 378 17
                                    

មុខមាត់ស្អាតបាត រូបរាងមិនសូវសមប្រកបជាមនុស្សប្រុសរស់នៅក្នុងគ្រួសារធូរធារ តែពេលនៅសាលាមានតែអ្នកតាមមកបង្អាប់បង្ខូចឈ្មោះ ប្រុស ចរិកស្រី? ឬគេជាហ្គេយ៍? សូម្បីអ្នកជាសង្សារលែង ចង់បន្ត ចុងក្រោយសុំឈ្មោះប្តូរសាលាចាកចេញពី ភាពអាម៉ាស ព្រោះតែមិនទាន់មានភាពរឹងមាំនិងក្លាហានតតាំងនិងអ្នកដ៏ទៃបាន ប៉ុន្តែពេលវេលាបាន បង្រៀនអោយគេក្លាយជាមនុស្សថ្មី មនុស្សដែលមិន ចេះគ្រែងរអែងអ្នកណាសូម្បីតែគ្រួសាររបស់ខ្លួន ។
ជួបរឿងជារឿងផ្ទួនៗធ្វើអោយគេប្រែជារឹងមាំនិង ក្លាហានហ៊ានប្រកែកនិងអ្នកគ្រប់គ្នាហើយជាពិសេស អ្វីដែលគេទទួលបានមកវិញគឺជោគជ័យរឿងរៀន ថែមទាំងមានអ្នកតាមស្រលាញ់ច្រើនពិសេសគឺ មនុស្សប្រុស ហើយគេម្នាក់នោះគ្មានអ្នកណាទេក្រៅ ពី គីម ថេហ្យុង ។

គ្រួសារតូចមួយបែរជាមិនទទួលបានភាពកក់ក្តៅ ប៉ុន្មាន លោកប៉ាមានស្រីអស់ពីមួយចូលមួយ អ្នកម៉ាក់ គ្មានសិទ្ធិហាមព្រោះរស់ក្រោមគេ ដែលគេជាអ្នករក សុីចិញ្ចឹមខ្លួននិងកូន ណាមួយមិនចង់អោយកូនកំព្រា ឪពុកសុខចិត្តស៊ូទ្រាំ ។ លោកគីម ត្បិតថាមានស្រីក្រៅតែលោកមិនធ្លាប់នាំអ្នកណាមកផ្ទះទេ លើកលែងតែពួកគេមកតាមរំខានអ្នកស្រីប្រពន្ធដើម ជាបន្តបន្ទាប់ ។
ពេលវេលាកន្លងហួសក៏ទ្រាំអស់ដល់ដែនកំណត់ ទ្រាំដល់ថ្នាក់គ្រាំចិត្តស្លាប់ចោលកូនជាទីស្រលាញ់ ចុងក្រោយ ថេហ្យុង ត្រូវរស់នៅឯណាការព្រោះតែ លោកប៉ាគេមិនចោលចរិកឡើយ ។
ថ្មីៗនេះ ថេហ្យុង ព្យាយាមរកលុយដោយខ្លួនឯង ហើយមិនពឹងលើប៉ារបស់គេនោះទេ ព្រោះគេមិនចង់ ដូចម៉ាក់របស់គេដែលពឹងលើអ្នកទំនុកបំរុងខ្លួនដែល មិនហ៊ានតវ៉ាគេមួយម៉ាត់ ។ គេបានរៀនធ្វើ Youtube តាមមិត្តរបស់គេបានណែនាំ ប៉ុន្មានខែក្រោយមកគេ ក៏ទទួលបានប្រាក់ពីការងាររបស់គេហើយផ្គត់ផ្គង់ការ រៀនសូត្រដោយខ្លួនឯង ។
ថេហ្យុង មានធ្វើវីដេអូច្រើនបែបផ្សេងគ្នា ទម្លាប់ របស់គេ ដំណើរកំសាន្ត ការទៅសាលា និងមានការ ច្រៀង Cover ទៀតផង ពេលនេះគេបានក្លាយជា YouTuber ម្នាក់ហើយ ។
"លឺថាកម្មវិធីជប់លៀងនៅលើកប៉ាល់ឯងក៏មាន វត្តមានដែរ?" ជីមីន ជាមិត្តស្នឹតស្នាលនិងជាអ្នកជួយគេធ្វើ Contain ផ្សេងៗជាមួយគ្នាបានមកនិយាយជាមួយ ព្រោះកន្លែងនោះជាកម្មវិធីអភិជន ។
    "មែនហើយ លោក ចន អញ្ចើញដោយផ្ទាល់"
"ឯងនិងគាត់ដូចជាស្នឹតស្នាលគ្នាណាស់ ថ្នាក់ហៅទៅចូលរួមកម្មវិធីជាមួយគ្នាទៀត"
"មានឯណា ធម្មតាៗប៉ុណ្ណោះ"
"គាត់ចាប់អារម្មណ៍ឯងទេដឹង?"
"ទោះចាប់អារម្មណ៍ហើយយ៉ាងម៉េច? យើងមិនអាចមានស្នេហាបែបនោះបានទេ យើងសន្យានិងប៉ា ហើយបើសិនគាត់ធ្វើបានយើងក៏ត្រូវធ្វើអោយបាន ដូចគ្នា" ថេហ្យុង និយាយដល់ត្រង់នេះក៏ទម្លាក់ទឹកមុខចុះ ។ មួយរយៈក្រោយនេះគេនិង ចន ជុងវ៉ូ ស្និតស្នាលគ្នាណាស់ពួកគេស្គាល់គ្នាពេល ថេហ្យុង បានទៅចូលរួមកម្មវិធីសម្ពោធន៍កន្លែងមួយជាមួយគ្នា នាយប្រាប់ថាចូលចិត្តមើលវីដេអូរបស់គេណាស់ ហើយក៏ចាប់ផ្តើមស្គាល់គ្នា ហើយស្អែកនេះគេនិងទៅជប់លៀងជាមួយនាយតែម្តង ។
ចំណែករឿងដែលគេសន្យាជាមួយប៉ារបស់គេនោះគឺ បើប៉ាគេឈប់មានស្រីគេនិងមិនបំពាន់ទៅ ទាក់ទងមនុស្សប្រុសមកធ្វើជាគូរជីវិតឡើយ ហើយគេនិងមើលថែគាត់អោយបានល្អនាពេលខាងមុខនេះជាការដោះរវាងប៉ាកូនពួកគេ ។

បំបាក់ស្នេហ៍ព្រាននារី (Season2)Where stories live. Discover now