ភាគទី02 : គេគួរអោយស្រលាញ់

2.5K 237 11
                                    

ឃើញ ថេហ្យុង ស្ងាត់ៗតែគេបានស៊ើបដឹងរឿងម៉ាក់ចុងរបស់គេច្រើនណាស់ គិតថានិងយកទៅបង្ហាញ ប៉ារបស់គេតែពួកគាត់បែកគ្នាមុនដោយសារ តែលោក គីម ទាក់ទងជាមួយប្រធានក្រុមការងារនៅ កន្លែងធ្វើការ ជាស្ត្រីក្រមុំចាស់ម្នាក់ ។
ថេហ្យុង ក្រោយចេញពីកន្លែងបុណ្យសពគេមក សង្ងំក្នុងឡាន គេដឹងថាធ្វើបែបនេះមិនសមពេលវេលាតែកន្លែងនោះមនុស្សច្រើនហើយអាចបក អាក្រាតស្រីម្នាក់នោះបានទៀតផង ។
"ឯងយ៉ាងម៉េចហើយ?"
"យើងហត់ណាស់"
"មិនអីមែនទេ? បើហត់ឯងកុំបន្តអី...លោកប៉ាបាន ទាក់ទងមកយើងគាត់ចង់អោយឯងទៅផ្ទះវិញ"
"ទៅហើយបានអីមកវិញ?"
"គាត់អាចនិង..."
"គាត់ទាក់ទងស្រីម្នាក់ទៀតហើយ អ៊ំមេផ្ទះបានប្រាប់យើង យើងហត់ណាស់ មិនចង់ពាក់ពន្ធ័និងគាត់ ទៀតទេ"
"អ៊ីចឹង...ទៅផ្ទះសម្រាកវិញ"
"ឈប់ចាំបន្តិច! ហាឡូ...យ៉ូអុី!"
«ថេហ្យុង ឯងនៅឯណា?»
"មានការអីមែនទេ?"
«ហុឹកៗ យើងចង់ស្លាប់»
"យ៉ូអុី! ឯងកុំគិតអីផ្តេសផ្តាសអោយសោះ" ថេហ្យុង ដាក់ទូរសព្ទចុះប្រញាប់ចេញឡានទៅរក ច្បាស់ណាស់នាងនៅខន់ដូរជាមិនខានទេ ។
"តើ យ៉ូអុី កើតអី?"
"នាងថាចង់ស្លាប់ គឺដោយសារប្រុសម្នាក់នោះ"
"ចន ជុងហ្គុក?"
"មែនហើយ គឺគេ"
"មុននេះឯងចាប់អារម្មណ៍ទេ? យើងឃើញគេនៅក្នុងកម្មវិធីបុណ្យសពនោះដែរ"
"ពិតមែនហេស? យើងមិនបានមើលអ្នកណាក្រៅ ពីស្រីបិសាចម្នាក់ហ្នឹងនោះទេ"
"តិចឡ៎...គាត់ជាប្រុសចិញ្ចឹមម៉ាក់ចុងឯងទេដឹង?"
"ឡប់សតិ គេអ្នកមានណាស់ណា"
"អូ៎...មែនហើយ! តែកុំខ្វល់អី" ជីមីន ឈប់និយាយ ដល់នាយសង្ហារម្នាក់នោះព្រោះមិនសូវស្គាល់ផង ក៏មិនទម្លាប់និយាយផ្តេសផ្តាសដាក់អ្នកណាដែរ ។

មែនហើយ តើហេតុអីបានជា ជុងហ្គុក នៅទីនោះ ដែរ? គឺនាយជាសង្សារ ហ្គូ អារ៉ា កូនស្រីម៉ាក់ចុងរបស់ ថេហ្យុង នោះហើយ ទាំងពីរនាក់ពេលទាក់ទងគ្នាគាត់ប្រាប់លោក គីម ថាមិនមានប្តីតែជាការកុហក ព្រោះប្តីស្លូតបូតងាយនិយាយកុហកបានគ្រប់ពេល ។
ក្រោយមានរឿង អារ៉ា សុំអោយ ជុងហ្គុក ត្រលប់ មកវិញមុនចុះមើលទៅកន្លែងកម្មវិធីរញ៉េរញ៉ៃអស់ ហើយណាមួយពួកគេចង់នៅសម្រួលគ្រួសារពួកគេ ស្រាប់ផង ។ ជុងហ្គុក នៅក្នុងឡានតាមផ្លូវត្រលប់ទៅ ផ្ទះវិញ ដោយសារនាយនិងបងប្រុសឧស្សាហ៍និងមានការឡើងមកសេអ៊ូលញឹកញាប់ទើបលោកចន ទិញផ្ទះធំល្មមមួយខ្នងសម្រាប់បងប្អូនពួកគេនៅសេអ៊ូលតែម្តង ណាមួយងាយសម្រាប់ពួកគាត់ឡើង មកបំពេញការងារនៅទីនេះម្តងម្កាលដែរ ។
    សំឡេងបើកមិនប៉ុន្មានទេ តែបូកការស្នាមញញឹម ដែលកំពុងអង្គុយមើលវីដេអូគេចប់ពីមួយចូលមួយទម្រាំតែដល់ផ្ទះ ។
    "អូ៎...អ្នកប្រុសរបស់ខ្ញុំ"
    "យ៉ាងម៉េចឯង?"
    "មើលៗថ្នាក់នេះ តិចលង់លើគេទៅ"
    "យើងមិនលង់ប្រុសទេ កុំភ័យ"
    "ចុះញញឹមធ្វើអី? មើលធម្មតាក៏បាន"
    "ព្រោះគួរអោយស្រើលាញ់ពេក! នែ៎ អ្នកបើកឡានអោយស្រួលទៅកុំខ្វល់និងយើង"
    "អ្នកប្រុស! ជញ្ជាំងផ្ទះនៅពីមុខឡានហើយគួរ បើកទៅណាបន្ត?"
    "ដល់ក៏មិនប្រាប់" ជុងហ្គុក សម្លក់នាយជាកូនចៅ មុននិងចុះពីឡានដើរចូលក្នុងផ្ទះឡើងទៅបន្ទប់មើល បន្តញញឹមម្នាក់ឯង ហេតុអីគេគួរអោយស្រលាញ់ បែបនេះ? អ៊ីចឹងបានជាបងប្រុសរបស់នាយស្រលាញ់ គ្រាន់តែស្គាល់បានប៉ុន្មាន?
    "គួរអោយស្រលាញ់បែបនេះ អ្នកណាទៅដាច់ចិត្ត ធ្វើបាបនោះ?" ជុងហ្គុក អស់សំណើចនិងខ្លួនឯង និយាយជាមួយទូរសព្ទកំពុងមើលវីដេអូរបស់ ថេហ្យុង នៅក្នុង YouTube ។ មាត់ថាមិនធ្វើបាបតែនាយលួចមានគម្រោងរួចហើយគ្រាន់តែធ្វើអោយខូចចិត្តប៉ុន្មានថ្ងៃប៉ុណ្ណោះកុំភ័យខ្លាំងពេកអីអូនសម្លាញ់។
    "ជួបគ្នាឆាប់ៗ គីម ថេហ្យុង"
   មនុស្ស ជុងហ្គុក មិនមែនចេះដឹងខុសទំនងសងសឹក អោយបងប្រុសខ្លួនអីទេ តែនាយមានកូនចិត្តចង់ដឹង ចង់សាកហើយបើគេស្រលាញ់នាយនោះគេខូចចិត្ត ជារឿងរបស់គេ នាយក៏គ្រាន់តែបញ្ចប់ហ្គេមរបស់ខ្លួន តែប៉ុណ្ណោះ ។

បំបាក់ស្នេហ៍ព្រាននារី (Season2)Where stories live. Discover now