ភាគទី09 : លើកចុងក្រោយដែលយើងជួបគ្នា

2K 195 3
                                    

ថេហ្យុង គិតហើយថារូបភាពនោះច្បាស់ជាបែក ធ្លារប្រសិនបើគេផ្ញើរវាអោយនាងមើលទាំងអស់ ស្មើនិងគេល្ងង់ ដូច្នេះគេគ្រាន់តែបង្ហាញនៅពេលជួបគ្នាជាមួយនាយ ។ ការគិតរបស់គេក៏ពិត រូប ជុងហ្គុក អោបចង្កេះ ថេហ្យុង នៅក្នុងកម្មវិធីនៅឯកោះជេជូ នោះត្រូវបានបង្ហោះឡើងដោយជនមិនស្គាល់មុខ ។ អ្នកតាមដាន ថេហ្យុង ក្នុង instagram គ្រាន់តែឃើញពីក្រោយក៏ស្គាល់តែម្តង ឈុតនោះក៏មានផុស ក្នុង Account IG របស់គេដែរនៅថ្ងៃនោះ ។
អ្នកដែលនៅក្នុងហេតុការណ៍មុននេះបានបញ្ចេញ មតិដែរថាម្នាក់ទៀតគេបានជួប ហើយពួកគេគឺទាក់ ទងគ្នារង់ចាំអោយ ថេហ្យុង បង្ហាញមុខតែប៉ុណ្ណោះ ។
នៅពេលដែល ជុងហ្គុក ជូនគេមកផ្ទះនោះនាយទាមទារការអរគុណហើយគេក៏ថើបនាយជាការអរគុណ មែនហើយគេកំពុងទាក់នាយមកជារបស់គេ ដូច្នេះ ចរិកខ្នក់ខ្នាញ់គួរតែត្រូវបង្ហាញព្រោះនាយបាន ចូលក្នុងក្រឡារបស់គេកាន់តែជ្រៅហើយ ។
ចូលមកដល់ក្នុងផ្ទះប៉ារបស់គេឃាត់សួរថាអ្នកណា ជូនមក គេប្រាប់ត្រង់ៗថាជា ចន ជុងហ្គុក ច្បាស់ណាស់ថាប៉ារបស់គេក៏ស្គាល់នាយដែរ ស្គាល់ដល់ គ្រួសារនាយឯណោះ គាត់មិនសូវពេញចិត្តប៉ុន្មានទេ ដែលគេស្គាល់គ្នានឹងនាយ ។
ថេហ្យុង ចាប់ផ្តើមប្រាប់រឿង ជុងហ្គុក សុំគេទាក់ទងជាមួយនោះទៅមិត្តពីរនាក់ទៀតរបស់គេ ហើយរៀបចំផែនការបន្ត ។

ចំណែក ជុងហ្គុក ឯណេះគ្មានអ្វីច្រើនទេ នាយ គ្រាន់តែចង់ដឹងគំនិត ថេហ្យុង គិតអ្វីមកលើនាយ? គេជាមនុស្សប្រុសទី2 ដែលនាយបានចាប់ផ្តើមទាក់ ទង តើគេដូចអ្នកមុនទេ?
ចេញពីនោះទៅ ជុងហ្គុក បានទៅរកមនុស្សម្នាក់ នាយដឹងច្បាស់ថាគេនោះនៅឯណា ហើយមើលទៅ អ្នកដែលនាយរកដូចជាកំពុងរង់ចាំនាយដូចគ្នា ។
ក្នុងបន្ទប់ខន់ដូរដែលពួកគេតែងតែមកជួបគ្នាទៅទី នេះរាល់ពេលនាយឡើងមកសេអ៊ូល ហើយនាងកំពុងតែចាំនាយហាក់ដឹងជាមុនថានាយនិងមករកខ្លួន។
"ទីបំផុត បងក៏មកពិតមែន"
"ធ្វើបែបនេះដើម្បីអី?" មកភ្លាមមិនសួរសុខទុក្ខអីទេ ជុងហ្គុក ចោទសំនួរទៅកាន់នាងតែម្តង ។
"ធ្វើអី? ខ្ញុំបានធ្វើអី?"
    "ខ្ញុំដឹងថានាងជាអ្នកអោយគេបកអាក្រាត គីម ថេហ្យុង ថែមទាំងអោយមនុស្សទៅរំខានគេទៀត ធ្វើអញ្ចឹងធ្វើអី?"
    "ប៉ុណ្ណឹងនៅតិចជាងដែលខ្ញុំទទួលបានផង វាធ្វើអី ដាក់គ្រួសារខ្ញុំផង គ្រែងវាជាអ្នកដែលធ្វើបែបនេះមុន មិនចឹង? ថ្ងៃនោះបងក៏ឃើញ"
    "រឿងគ្រួសារនាង ខ្ញុំមិនលូកមាត់ទេ តែសូមប្រាប់ ថាហាមទៅពាក់ពន្ធ័និង គីម ថេហ្យុង ទៀតមិនអញ្ចឹង ខ្ញុំនិងសងទៅវិញគុណនឹងដប់" ជុងហ្គុក ថាហើយក៏ ដើរទៅវិញតែក៏បង្អាក់ដំណើរពេលនាងនិយាយ ។
    "បងស្រលាញ់វា? ព្រោះវាជាប្រុស ព្រោះវាដូច មនុស្សម្នាក់នោះដែលបងមិនអាចបំភ្លេចមិនថាកន្លង មកប៉ុន្មានឆ្នាំទៅហើយនោះតើមែនទេ ជុងហ្គុក?"
    "វាមិនពាក់ពន្ធ័គ្នាទេ នាងកុំរលឹកពីអ្នកណាទាំង អស់ដែលលែងពាក់ពន្ធ័និងខ្ញុំ ហើយសូម្បីតែខ្ញុំក៏នាង មិនគួររំលឹកដល់ដែរ ព្រោះតែរវាងយើងគឺចប់ដាច់ស្រេចរាប់ចាប់ពីពេលនេះទៅហើយ" ជុងហ្គុក បញ្ចប់ ប្រយោគព្រមនិងដើរចេញ ចេញទៅដោយមិនត្រលប់មិនថាទោះនាងនិយាយស្អីក៏ដោយ ។

បំបាក់ស្នេហ៍ព្រាននារី (Season2)Where stories live. Discover now