ភាគទី08 : សាកទាក់ទងគ្នាទេ?

1.9K 170 3
                                    

ប៉ុន្មានថ្ងៃក្រោយមានរឿង ថេហ្យុង ទៅណាមកណាចេះតែមានអារម្មណ៍ថាមានអ្នកតាម ដូច្នេះគេបានអោយមនុស្សតាមដានខ្លួនឯងដើម្បីដឹងថាអ្នកណាកំពុងតាមគេ ហើយគេក៏បានដឹងថាជាអ្នកណា ភាពភ័យខ្លាចក៏រលាយអស់ទៅវិញ ។
ដើរតាមផ្លូវយប់ស្ងាត់ចិត្តនឹកគិតដល់លោកប៉ាធ្វើការយប់ងងឹតក៏តាំងចិត្តទិញស៊ុបទៅផ្ញើ តែពេលទៅដល់ជួបរឿងបែបនេះ ក្នុងចិត្តពិបាកទទួលយកបំផុត អារម្មណ៍នឹកគិតក៏លែងមានទៀតដែរ ហើយគេតាំងចិត្តថានិងរើចេញពីផ្ទះលែងត្រលប់មកអោយគាត់ឃើញមុខទៀតហើយ គេមិនចង់ដាក់សម្ពាធអោយខ្លួនឯងកាន់តែច្រើននោះទេ ចង់រស់នៅឯករាជ្យ មិនរង់ការបង្គាប់បញ្ជារពីអ្នកផ្ទះនោះទេ ។

ថ្ងៃបន្ទាប់មកគេបានមកផ្ទះដើម្បីរើឥវ៉ាន់ចេញគេ ក៏គិតថាម៉ោងនេះប៉ាគេមិននៅទាំងដែលថ្ងៃនេះជាថ្ងៃ សម្រាក ។
"អ្នកប្រុសតូចអញ្ជើញមកទាំងព្រឹក ខ្ញុំទៅជម្រាប លោកប្រុសសិន"
"កុំអីអ៊ំ! ខ្ញុំមកប្រមូលរបស់ហើយទៅវិញហើយ"
"យ៉ាងណាក៏មកហើយ ជួបមុខប៉ាឯងបន្តិចទៅ" ប្រពន្ធក្រោយប៉ារបស់គេ នាងនៅទីនេះនៅឡើយ? ចុះយប់មិញគេគិតថានាងបានឃើញហើយរត់ចោល ប៉ារបស់គេទៅហើយតើ?
"ម៉េចក៏អ្នកនៅទីនេះទៀត?"
"ហេតុអី? ចម្លែកត្រង់ណា?"
"ឬយប់មិញអ្នកមិនបានឃើញ? ខ្ញុំប្រាប់ក៏បាន យប់មិញប៉ាដេក..."
"ខ្ញុំដឹងហើយ!"
"ហេតុអីទ្រាំ? អ្នកស្រលាញ់គាត់ណាស់ឬ?"
"មែនហើយ! ខ្ញុំអាចនឹងស្រលាញ់គាត់ជាងឯង ស្រលាញ់គាត់ទៀត ដូច្នេះខ្ញុំមិនអាចទៅណាចោល គាត់ទេ"
"តែគាត់ក្បត់អ្នកហើយ គាត់មិនអោយតម្លៃអ្នកផង នៅត្រូវការគាត់ទៀត?"
"កូនខ្ញុំ! គេត្រូវការមានឪពុក"
"កូន? អ្នកមានកូន?"
"មែនហើយ ទើបតែពីរសប្តាហ៍ទេ គាត់ក៏មិនបាន ដឹងដែរ បើគាត់ដឹងគាត់ច្បាស់ជាលែងមានស្រីក្រៅ ទៀតហើយ គាត់នឹងមើលថែខ្ញុំ"
"ចុះបើគាត់ដឹងហើយ ស្រាប់តែមិនទទួលខុសត្រូវ នោះ? អ្នកគិតយ៉ាងម៉េច?"
"គាត់ច្បាស់ជាទទួលខុសត្រូវខ្ញុំ"
"អញ្ចឹងសូមរស់នៅអោយបានសុខ ព្រោះជាជម្រើសរបស់អ្នកខ្លួនឯងទេ" ថេហ្យុង ថាហើយក៏ដើរចេញ គេឡើងទៅរៀបចំរបស់ដែលនៅសល់ទាំង ប៉ុន្មាន របស់ចាំបាច់ផ្សេងៗទៀត គេលែងចង់មកជាន់ ផ្ទះនេះទៀតហើយ ។
កន្លងទៅជិតមួយម៉ោង គេអូសវ៉ាលីចុះមកវិញជាប់ និងប៉ារបស់គេហៅបង្អាក់ដំណើរ ។
"រៀបឥវ៉ាន់ទៅណា ថេហ្យុង?"
"ខ្ញុំទៅកន្លែងរបស់ខ្ញុំ"
"បានន័យថាម៉េច? ឯងចង់ទៅនៅឯណា?"
"ខ្ញុំមានកន្លែងរស់នៅហើយដែលមិនមែនទីនេះ"
"ផ្ទះមានមិននៅ ឯងគិតថានៅខាងក្រៅស្រួលជាងនេះ មានសុវត្ថិភាពជាងផ្ទះខ្លួនឯងបានឬ?"
"យ៉ាងណាគ្រាន់ជាងឃើញមុខលោកប៉ាដែរ"
"គីម ថេហ្យុង"
"បាទ លោកប៉ា! ខ្ញុំឈ្មោះ គីម ថេហ្យុង ខ្ញុំចាំបាន រឿងផ្សេងៗក៏ខ្ញុំចាំបានទាំងអស់ មិនដូចប៉ាទេ"
"ប៉ាយ៉ាងម៉េច?"
"ប៉ាដឹងក្នុងចិត្តច្បាស់ណាស់ ពាក្យសន្យាជាមួយ ខ្ញុំនិងម៉ាក់ ប៉ាធ្វើមិនបានសូម្បីម្តង សន្យាធ្វើអី? បើមិនចង់ធ្វើ មិនបាច់ធ្វើទេរឿងអីក៏ដោយ ចំណែកខ្ញុំមិនចង់ រស់នៅជាមួយប៉ា ប៉ាក៏មិនបាច់ឃាត់ខ្ញុំដែរ"
"យ៉ាងណាក៏មិនបានដែរ ឯងមិននៅផ្ទះរាល់ថ្ងៃ ហើយចុះតែប៉ាមិនអោយឯងចេញពីផ្ទះទេ"
"អោយខ្ញុំនៅផ្ទះមើលប៉ានាំស្រីមកដេកជាមួយ អញ្ចឹងមែនទេ? កូនមួយឈឺចាប់មិនគ្រប់ចង់បន្ថែម ការឈឺចាប់អោយប្រពន្ធកូនមួយទៀតឬ? ប៉ាគិតអ្វី? ពេលណាទើបស្គប់ស្គល់?"
"ឯងកុំមកចេះប្រដៅប៉ា"
"បើប៉ាល្អ ដូចប៉ាដ៏ទៃខ្ញុំក៏មិននិយាយដែរ"
"កុំទៅ! ប៉ាព្រមគ្រប់ អោយតែឯងនៅផ្ទះ ត្រលប់ មករស់នៅទីនេះវិញប៉ាព្រមតាមអ្វីដែលឯងចង់បាន"
"ខ្ញុំឈប់ជឿប៉ាហើយ"
"អញ្ចឹងឯងនៅសាកមើលសិន អោយកូនចៅណា ម្នាក់ដែលឯងទុកចិត្តរាយការណ៍គ្រប់ពេលក៏បាន ប៉ានិងឈប់អោយតែឯងព្រមនៅផ្ទះវិញ"
"គ្រប់គ្នាដឹងលឺ បើគាត់ខុសសន្យា ខ្ញុំធានាមិនអោយប៉ាឃើញមុខទៀតទេ"
"ប៉ានឹងបង្ហាញ ប៉ុន្តែវាមិនអាច 100% នោះទេ ត្រូវការពេលវេលា"
"បែបនោះខ្ញុំមិនចង់ទេ"
"ឯងមិនយល់ដែលប៉ាខំអង្វករឯងទេឬ?"
"ខ្ញុំធ្វើជាយល់ទៅចុះ" ថេហ្យុង សម្រេចចិត្តដាក់ កាបូបអីវ៉ាន់របស់គេចុះវិញ តទៅមានតែចាំមើលទេ ថាគាត់និងកែឬអត់? យ៉ាងណាគាត់មិនអាចបែបនេះ មួយជីវិតទេ គាត់ចាស់ពីមួយថ្ងៃទៅមួយថ្ងៃគាត់ត្រូវ ការអ្នកនៅជិតខ្លួនម្នាក់មើលថែគាត់ដូចជា កូន ឬក៏ប្រពន្ធ ។

បំបាក់ស្នេហ៍ព្រាននារី (Season2)Where stories live. Discover now