មូលហេតុនៃការបដិសេដរបស់ ថេហ្យុង មិនមាន បានន័យថាគេបញ្ចប់ទេតែវានៅក្នុងផែនការរបស់គេ បើសិនមិនធ្វើអោយនាយព្រមធ្វើរឿងច្បាស់លាស់ជាមួយគេនោះផែនការរបស់គេច្បាស់ជាជោគជ័យ ។
ចេញពីនាយមកគេទៅរកមិត្តរបស់គេដល់យប់គួរសមទើបបែកផ្លូវគ្នារៀងខ្លួនហើយពេលនេះកំពុងនៅតាមផ្លូវទៅផ្ទះរបស់....
មកដល់សម្លេងចុចកន្តឹងជាច្រើនដងបន្លឺឡើងទម្រាំមានអ្នកចេញមកបើកទ្វារអោយ ។
"មករកអ្នកណា...ឯង?"
"មករកអ្នកស្រីហ្គូ អាចចូលបានទេ?"
"មានការអី ផ្តាំតាមខ្ញុំមក"
"លោកពូ...? ផ្តាំបានដែរ? លោកពូអាចទះកំភ្លៀង ហ្គូ អារ៉ា ជំនួសខ្ញុំបានទេ?"
"ឯងកើតឆ្គួតស្អីទៀតហើយ? ឆាប់ទៅវិញទៅ"
"ចេញពីផ្លូវ" ថេហ្យុង ថាហើយរុញនាយចំណាស់ ជាងខ្លួនចេញហើយសម្រុកចូលផ្ទះនោះ គេមិនទាំងខ្លាចថាត្រូវប៉ូលិសចាប់ផង ។
"លោកពូ អ្នកណាមករក..." អារ៉ា ងាកមកមិនទាន់ ស្រួលផង *ផាច់! ដៃស្រលូនស្អាតទះចំមុខរបស់នាង មុនទៅហើយ ។
"អ៊ួយ..."
"គីម ថេហ្យុង? ម៉េចក៏ឯងមកទះកូនស្រីយើងអញ្ចឹងហាស?" អ្នកស្រីហ្គូ មកជិតស្រែកស្តីអោយក៏ ត្រូវ ថេហ្យុង ទះមួយកំភ្លៀងដែរ ។
"អ្ហាយ៎...យើងនិងប្តឹងប៉ូលិសចាប់ឯង" អារ៉ា
"ទះខ្ញុំមុន កុំគិតថាខ្ញុំជាផ្ទាំងសុីបរបស់ពួកនាងអោយសោះ ហើយក៏ខ្ញុំមានទាំងភស្តុតាង គ្រាន់តែសងទៅវិញ មានទៅមានមក រួចគ្នា" ថេហ្យុង បញ្ចប់ប្រយោគក៏រៀបចេញទៅវិញតែនាងឃាត់ ។
"គិតថា ជុងហ្គុក ស្រលាញ់ឯងហើយមែនទេ?" លឺប្រយោគនេះ ថេហ្យុង បែរមកវិញ ម្នាក់ៗមិនមាន អ្នកណាហ៊ានប៉ះគេដោយសារគេមានវីដេអូពេល អ្នក ស្រីហ្គូ ទះគេកាលពីលើកមុន មិនអញ្ចឹងពួកគេអោយ លោកពូម្នាក់នោះវាយ ថេហ្យុង វិញទៅហើយ ។
"ស្រលាញ់មិនស្រលាញ់ គ្មានអីពាក់ពន្ធ័និងនាង ទេ គិតតែនាងខ្លួនឯងរកអ្នកណាច្បាស់លាស់ជាមួយ អោយបានសិនទៅ"
"ឯងនិងដូចខ្ញុំដែលចូលទៅពាក់ពន្ធ័ជាមួយ ចន ជុងហ្គុក ព្រោះគេមានអ្នកដែលគេកំពុងរង់ចាំ មិនមែនជាឯងទេ"
"មិនមកខ្វល់"
"គេម្នាក់នោះ ជាមនុស្សប្រុស ជុងហ្គុក ស្រលាញ់ គេណាស់ថ្នាក់មិនអោយប៉ះពាល់"
"បើមានគេបង្ហាញហើយ ឈប់ឆោតល្ងង់ព្រោះតែនាងមិនមានជម្រើសគេ កុំលើករឿងអត់បានការ មកនិយាយជាមួយខ្ញុំ ព្រោះខ្ញុំមិនល្ងង់ដូចនាងទេ"
"ឯងចាំមើលចុះ មួយកំភ្លៀងនេះឯងនិងឈឺជាង យើងរាប់រយដងបើឯងនៅតែចង់ទាក់ទងជាមួយគេ"
"ខ្ញុំ! មិនខ្វល់សម្តីនាងទេ" ថេហ្យុង ថាហើយក៏ ប្រញាប់ចេញទៅវិញយ៉ាងលឿន ក្នុងចិត្តនឹកភ័យដែរ បើគេព្រួតវាយបានអ្នកណាជួយ? ពិសេសប្រុសម្នាក់ ដែលជាប្តីក្រោយអ្នកស្រីហ្គូ ម្នាក់នោះ ។ តែសំណាង ដែលពួកគេមិនធ្វើអីគេ ហើយគេក៏ត្រលប់មកវិញ យប់ជ្រៅបន្តិច ។
មកដល់ផ្ទះប៉ារបស់គេកំពុងចាំផ្លូវព្រោះតែយប់ជ្រៅហើយគេមិនទាន់មកដល់ផ្ទះ ព្រោះគាត់ ខូចគាត់ចេះតែខ្លាចមនុស្សខាងក្រៅធ្វើបាបកូនរបស់គាត់ ។
"ថ្មាលហ្នឹងទើបមកវិញ?"
"ខ្ញុំមានការងារត្រូវធ្វើ"
"ការងារអីដល់យប់ជ្រៅបែបនេះ?"
"ចុះការងារប៉ាមិនដែលដាច់យប់ទេឬ? បែបនេះ ទើបខ្ញុំមិនចង់មកគេងនៅផ្ទះ កុំអោយប៉ាពិបាកចាំផ្លូវ បែបនេះ ប៉ាឆាប់ចូលសម្រានទៅ"
"ថ្ងៃក្រោយបើនៅយប់បែបនេះ ខលហៅប៉ាទៅ ទទួល"
"បាទ....លោកប៉ា!" ថេហ្យុង បញ្ចេញសម្លេងវែង អន្លាយដូចជាធុញទ្រាន់ ឯជើងកំពុងបោះជំហានឡើងទៅខាងលើដើម្បីសម្រាក ។