រឿង ស្នេហ៍ភក្តីភាព❤️

555 17 0
                                    

ស្នេហារវាងមនុស្ស2នាក់តើវាអាចគង់វង្សយូរអង្វែងអស់មួយជីវិតដែលទេ មនុស្សម្នាក់នោះគេស្រលាញ់ខ្ញុំណាស់តាមចិត្តខ្ញុំណាស់ ខ្វល់ខ្វាយ នឹងបារម្ភពីខ្ញុំជាងខ្លួនឯងទៅទៀត គេស្មោះត្រង់រហូតធ្វើឱ្យខ្ញុំហ៊ានលួចក្បត់ពីក្រោយខ្នង តើខ្ញុំសាវ៉ាណាស់មែនទេ ដែលមានសង្សារម្នាក់ទៀត តើវាខុសខ្លាំងឬ ទើបបានជាគ្រប់គ្នាមើលមកខ្ញុំដោយការស្អប់ខ្ពើម ក្ដីស្រឡាញ់មិនអាចចែកឱ្យអ្នកផ្សេងបានទេ? ការស្រលាញ់ ខ្ញុំមានឱ្យពួកគេគឺស្មើរគ្នា មិនថាអ្នកមុនឬក្រោយ ក្ដីស្រឡាញ់ដែលពួកគេទទួលបានគ្រប់យ៉ាងដែលខ្ញុំធ្វើដើម្បីអ្នក!!

ថ្ងៃមួយ ក្រោយគេដឹងការពិតដែលខ្ញុំលួចលាក់មានថ្មី គេមិនបានមាត់រកខ្ញុំសូម្បីមួយម៉ាត់ ហេតុអី អ្នកមិនរករឿង មិនស្រែក មិនជេ មិនស្ដីតែស្ងាត់ស្ងៀម មិននិយាយវាចេញមក អ្នកល្អពេកហើយ

-(Jeon Jungkook បងល្អដល់ថ្នាក់ខ្ញុំមិនចង់បានអ្នកជាសង្សារតទៅទៀត ព្រោះអីដឹងអត់ មនុស្សល្អដូចអ្នកមិនសាកសមនិងមនុស្សអាក្រក់ដូចខ្ញុំ ខ្ញុំវាអាក្រក់ អាក្រក់ខ្លាំងណាស់ អាចឱ្យបេះដូងដ៏បរិសុទ្ធរបស់បងប្រះស្រាំ ទឹកភ្នែករបស់អ្នកហូរកាត់ថ្ពាល់ជ្រាបដល់បេះដូងមួយនៀក ឱ្យវាដឹងដល់ខ្ញុំកាន់តែខ្លាំងទៅលើអ្នក ខ្ញុំសុំទោស ឈប់យំពេលគ្មានខ្ញុំនៅក្បែរ ហើយបែកគ្នាទៅ រកអ្នកណាដែលល្អជាងខ្ញុំនិងបន្តរស់នៅដោយមានក្ដីសុខ...)ពីរខ្ញុំមនុស្សអាក្រក់K.Th_

ជុងគុកបានត្រឹមក្ដាប់ក្រដាសមួយសន្លឹកមួយឡើងខ្ទេចខ្ទីគ្មានសល់រួចគប់ចោលក្រៅបង្អួច អង្គុយចុះឱបក្បាលជង្គង់យំមួយសន្ទុះទើបក្រោបឈរដើរតម្រង់ទៅហាងមួយកន្លែងវាជាហាងដែលថេយ៉ុងធ្លាប់ធ្វើពីមុន ពួកគេក៏ជួបគ្នាដំបូងទីនេះដូចគ្នាហើយក៏ចាប់ផ្តើមមានចិត្ដឱ្យគ្នាទៅវិញទៅមក គ្រប់យ៉ាងចប់ហើយមែនទេ សេចក្តីស្រលាញ់ស្នេហាមួយនេះដល់ទីបញ្ចប់ហើយតើពិតទេ ហេតុអីលេងសើចនិងគេយ៉ាងនេះ ឱ្យជួបហើយក៏បែក បើអ៊ីចឹងដដែលចាប់បាច់អីឱ្យពួកយើងជួបគ្នា

"គីម ថេយ៉ុង!!!"ពិតណាស់ដូចអ្វីដែលគេបានគិតថេយ៉ុងនៅតែធ្វើការនៅកន្លែងនេះដដែលថែមទាំងឈរឱបប្រុសម្នាក់ទៀតផង គេបែកព្រោះអាម្នាក់នេះឬ រាល់ថ្ងៃគេខំយកចិត្ត ខ្វល់ខ្វាយ បារម្ភ ស្មោះត្រង់ មិនខ្វល់ឡើង បើគេចង់មាន3-4នាក់ទៀតតែសូមកុំផ្ដាច់ទំនាក់ទំនងរវាងគេទាំង2 ហេតុអីធ្វើមិនបាន

រឿងខ្លីៗ❤️Where stories live. Discover now