រឿង ស្ថេរភាពនៃបេះដូង❤️

695 11 0
                                    

     ពិភពលោកដ៏សែនខ្លីរបស់ខ្ញុំ កំពុងងើយមើលមេឃដែលមានភ្លៀងធ្លាក់ជោកជាំមកលើរូបខ្ញុំ វាគួរតែដល់ថ្ងៃដែលគួរតែស្លាប់។
    
     ថេយ៉ុងមកពីគ្រួសារ អភិជនមួយនៅក្នុងទីក្រុងឡុងដ៍ ដែលម្ដាយជាប្រពន្ធដើមត្រូវទទួលរងការធ្វើបាបពីប្រពន្ធចុង ដោយទ្រាំពុំបាន លោកស្រីសុខចិត្តរត់ចេញពីផ្ទះជាមួយនឹងកូនប្រុសមកដល់ប្រទេសកូរ៉េខាងត្បូង។គាត់មកដល់គ្មានទីពឹងស្នាក់អាស្រ័យពីអ្នកណា គាត់ក៏បានយកលុយខ្លះមកតាមខ្លួនរួចបើកហាងតូចមួយនៅទីក្រុងធ្វើការជាអ្នកលក់ផ្កា មិនយូរប៉ុន្មានការរស់នៅមានតែការព្យាបាទពីប្រពន្ធចុង មិនថារត់ទៅដល់ទីណានាងបានឱ្យគេតាមសម្លាប់ម្ដាយកូនពីរនាក់មិនលុះថ្ងៃ។
    
     ស៊ូអុីក៏នាំកូនប្រុសរត់មកសុំទៅស្នាក់អាស្រ័យនៅផ្ទះអ្នកមានអំណាចម្នាក់ អ្នកមានអំណាចព្រមទទួលពួកគេធ្វើជាអ្នកបំម្រើ។ដោយពឹងផ្អែកលើអំណាចត្រកូលចនគ្មាននរណាមកយីយាជីវិតម្ដាយនិងកូនប្រុសពីរអ្នកនេះទៀតឡើយ។
    
     ស៊ូអីុដែលត្រូវជាម្ដាយថេយ៉ុងពួកគេមានការសប្បាយចិត្ត គាត់សង្ឃឹមថាថ្ងៃមួយអត់ពីគាត់ទៅការរស់នៅរបស់កូនប្រុសតែម្នាក់អាចមានសេចក្តីសុខពីការយីយាធ្វើបាប។
    
     នៅក្នុងផ្ទះម្ដាយថេយ៍កំពុងធ្វើអាហារជូនលោកប្រុស និងលោកស្រី ពួកគាត់ចូលចិត្តស្នាដៃរបស់នាង ថ្ងៃនេះក៏ជាថ្ងៃដែលកូនប្រុសរបស់ត្រកូលចនប្រឡប់មកប្រទេសកូរ៉េវិញ។
    
     ដំណើរដ៏ស្វាហាប់ពីការជិះឡានម៉ាកថ្មីពណ៍ខ្មៅដោយមានអ្នកចាំបើកទ្វាទទួលស្វាគមន៍ដោយលោកចនរួមទាំងភរិយា គេមានរាងខ្ពស់ស្រស់សង្ហារ មានស្នាមសាក់នៅដើមដៃទៀតផង។
    
     ចន ជុងហ្គុក វ័យ25ឆ្នាំជាម៉ាហ្វៀគ្រប់គ្រងនៅតំបន់សេអ៊ូលក្រោយទទួលបានការងារជាច្រើននៅក្រៅប្រទេសគេខានមកផ្ទះជិតមួយខែទៅហើយ។
    
     "សូមស្វាគមន៍ការត្រឡប់មកវិញកូនប្រុស"ជុងហ្គុកចូលទៅឱបលោកប៉ានឹងញញឹមដាក់គាត់បន្ដិច
    
     "បាទលោកប៉ា"
    
     "កូនមិននាំស្រីម្នាក់ណាមកទេឬ?កូនប្រុសម៉ាក់"លោកស្រីញញឹមនឹងអង្អែលក្បាលកូនប្រុសគាត់មានទឹកចិត្ដល្អនឹងស្នាមញញឹមដ៏ស្រស់បំព្រម នឹកគិតថាកូនគាត់ពេញកម្លោះយូរហើយនៅមិនទាន់នាំក្មេងស្រីណាម្នាក់មកជួបគាត់សោះ ពេលណាគាត់មានចៅពរទៅ។
    
     ជុងហ្គុកក្រោយប្រលែងពីការឱបម្ដាយក៏ក្រឡេកភ្នែកសម្លឹងទៅកាន់ក្មេងប្រុសតូចព្រៀងដូចជាទេពធីតា ដោយមិនចាំអាម្មរណ៍សំនួររបស់ម្ដាយខ្លួន។ថេយ៉ុងមិនហ៊ាននឹងមើលមុខនាយចំទេ កាយតូចដឹងថាគេកំពុងសម្លឹងមើលខ្លួន ព្រោះថេយ៉ុងកំពុងយកអាហារដាក់នៅលើតុជាមួយនឹងអ្នកបំរើផ្សេងទៀត។
    
     "អេ ឯងនៅឈរឱនមុខដល់ណាឆាប់ទៅខាងក្នុងទៅ!"មេការគាត់ឃើញថេយ៉ុងមិនព្រមទៅណា គាត់ចាប់ដៃស្រឡូនអូសទាញចូលទៅក្នុងផ្ទះបាយវិញ
    
     "អ្នកស្រី"ស៊ូអុីនៅខាងក្នុងពេលចំអិនអាហាររួចគាត់បានឃើញមេការអូសដៃកូនរបស់ខ្លួនចូលមកខាងក្នុង ក្នុងចិត្តខ្លាចថេយ៍ធ្វើខុសទៅលើមេការ
    
     "មើលកូននាងឱ្យល្អ"
    
     "កូនបានទៅធ្វើអី្វមេការមែនទេ?"ពេលមេការចេញទៅស៊ូអុីបានកាន់ដៃកូនប្រុសមកនិយាយគ្នាបន្ដិច ថេយ៉ុងគេក្រវីក្បាលព្រោះគេមិនបានធ្វើអ្វីដែលប៉ះពាល់មេការទេ តែគាត់ប្រាប់ម៉ែឱ្យមើលខ្លួនបានល្អ? គាត់ចង់សំដៅលើអ្វី?
    
     "ថេយ៍កូនប្រុស កូនចូលទៅបន្ទប់ចុះអស់ការងាររបស់កូនហើយ កុំគិតច្រើន"ស៊ូអុីគាត់អាចយល់សាច់ការ ប្រហែលអ្នកប្រុសតូចបានមក មេការមិនចង់ឱ្យថេយ៉ុងបានជួបអ្នកប្រុសតូច ព្រោះគាត់បានឮពីមាត់អ្នកបំរើថាអ្នកប្រុសតូច កាចណាស់បើខុសតែបន្ដិចសូម្បីតែឆ្អឹងក៏គ្មានសល់ដែរ។
    
     "បាទ"ថេយ៉ុង គេស្ដាប់តាមម្ដាយណាស់តែគាត់ថាបែបណាគេក៏ធ្វើបែបនោះព្រោះគេសល់តែគាត់មួយទេ
    
     ស៊ូអុីបានចេញទៅខាងក្រៅក៏បានឃើញអ្នកប្រុសតូចពិតមែន ដោយក្ដីគោរពគាត់ញញឹមក្នុងចិត្ដ តើមានពេលណាដែលគ្រួសារគាត់អាចដូចពួកគេទៅ។
    
     ពេលយប់បានមកដល់ដោយការអស់កម្លាំង ហត់នោះនាយក៏ចេញទៅខាងក្រៅឈរលើវេរង់ដាពីជាន់ទីបីសម្លឹងមើលទៅផ្កាយជាច្រើនដួងរះបំភ្លឺក្នុងរាត្រីនេះ។ អារម្មណ៍នៅដិតជាប់ផ្ទៃមុខភូផង់ គាត់មិនដែលជួបមនុស្សប្រុសណាស្អាតដូច្នេះទេឬមួយនាយស្រមៃតែម្នាក់ឯង នាយក្រវីក្បាលទៅមុននឹងចូលទៅសម្រាក។ ថេយ៉ុងដែលអង្គុយលេងនៅក្រោមដើមឈើមួយត្រង់ចំណុចជុងហ្គុកបានឈរមើលនោះគេក៏បានមើលទៅជុងហ្គុកមិនដាក់ភ្នែក។
    
     "គាត់ជាអ្នកប្រុសតូចដែលទើបតែត្រឡប់មកវិញមែនទេ គាត់ព្រៀបដូចជាព្រះចន្ទដែលកំពុងបញ្ចេញកាំរស្នើរនៅលើមេឃមកយ៉ាងចឹង"ថេយ៉ុងគេមកអង្គុយក្រោយដើមឈើរជារៀងយប់ ត្រឹមការគិតឆ្កួតឡប់របស់ខ្លួន គេក៏ដលរចូលទៅបន្ទប់របស់ខ្លួនវិញ។
    
     +ពេលព្រឹក
    
     ជុងហ្គុកនាយក្រាបពីព្រឹកនឹងចេញទៅធ្វើការផ្ទាល់ខ្លួនតែក៏ចៃដន្យបានឃើញក្មេងប្រុសកាលពីថ្ងៃមិញ គ្រាន់បានឃើញបេះដូងនាយលោតញ៉ាប់គ្រប់ពេលគេ។
    
     "ជុងហ្គុកនេះជាអាហារម៉ាក់ខ្លាចតែឯងញាំុមិនគ្រប់គ្រាន់"
    
     "អរគុណ ម៉ាក់មានទទួលអ្នកបម្រើថ្មីទេ"
    
     "ក៏ទទួលបានពីរម្ដាយកូនប្រុសមួយ កូនមានអ្វីជាមួយពួកគេ?"
    
     "ទេ!កូនគ្រាន់តែចង់ដឹង"
    
     "Ok កូនប្រុសនាងស្អាត កូនម៉ាក់ចាប់អារម្មណ៍មានអ្វីខុស"លោកស្រីចន ក្ដិចចុងច្រមុះកូនប្រុសគាត់ ថ្ងៃមិញមើលសឹងមិនដកដង្ហើមបើមានជួបផ្ទាល់កូនប្រុសគាត់អាចគាំងបេះដូងដែលទេ។
    
     "ថេយ៉ុង ឆាប់មកនេះបន្ដិច ជុង~ជុងហ្គុក កូនប្រុស!ហុើយ"ថាបានញ៉ោះកូនតែនាយយកប្រអប់អាហារពីដៃគាត់រួចដើរចេញទៅបាត់
    
     "លោកស្រីហៅខ្ញុំមានការអ្វីបាទ"
    
     "ទៅរៀបចំខ្លួនទៅក្រៅជាមួយយើង"
    
     "បាទលោកស្រី"
     __________
     នៅពេលថេយ៉ុងបានចេញទីខាងក្រៅដលរផ្សារបានអស់ចិត្ដ ក៏ឈានចូលទៅជួបកូនប្រុសខ្លះ។លោកស្រីបាននាំថេយ៉ុងមកក្រុមហ៊ុនJeon Groupដែរ កាយតូចឈរងើយស្ទើរតែបាក់ក អគារធំហើយខ្ពស់ខ្លាំងណាស់ គេសឹងតែមិនជឿនឹងភ្នែកដែលគេអាចមកកន្លែងបែបនេះបាន។
    
     "នៅឈរដល់ណាទៀតចូលមក"
    
     "បាទលោកស្រី"ថេយ៉ុងដើរចូលទៅបើកភ្នែកធំៗ មិនថាខាងក្រៅសូម្បីតែខាងក្នុងក៏ស្អាតដែរ
    
     "ម៉ាក់!"ជុងហ្គុកកំពុងឈរស្ដីឱ្យបុគ្គលិកប៉ុន្មាននាក់នឹងក្រឡែកឃើញក្មេងប្រុសម្នាក់នោះក៏មកដែល។ ថេយ៉ុងបានឃើញគេមានអារម្មណ៍ថាខ្លាចនាយ គាត់ឈរស្ដីឱ្យបុគ្គលិកនៅកណ្តាលមនុស្សជាច្រើនមែនទេ? ដៃជើងចាប់ផ្តើមញ័ររន្ធត់ពេលដែលឃើញបែបនេះបើគាត់ស្ដីឱ្យខ្លួនវិញនោះ ព្រោះគេជាអ្នកបំរើហ៊ានចូលមកកនិងក្រុមហ៊ុននេះទៀត។
    
     "ម៉ាក់មកបបួលឯងតោះទៅញាំុអាហារពេលថ្ងៃ"
    
     "កូនមិនទាន់រួចរាល់ទេ"
    
     "មិនបានទេត្រូវតែទៅ តោះថេយ៉ុង"
    
    + ភោជនីយដ្ឋានមួយនៅជិតក្រុមហ៊ុនJeon Group
   
     ថេយ៉ុងមកតាមការអូសទាញរបស់ម៉ាក់ជុងហ្គុកក៏បានអង្គុយជិតជុងហ្គុក មនុស្សជាច្រើនតាមមើលពួកគេទាំងបី គាត់នាំពួកគេចូលមកញាំុធម្មតា តែកុំមើលទឹកមុខម្នាក់ៗដូចគេបង្ខំឱ្យរៀបការ
    
     "ជុងចាប់ម្ហូបឱ្យប្អូនទៅ"
    
     "ម៉ាក់!"
    
     "មិនសមទេលោកស្រីខ្ញុំមិនសមនឹងចូលរួមតុជាមួយលោកស្រីនឹងអ្នកប្រុសតូចទេ"ថេយ៉ុងក្រាកឈរឱនក្បាលគោរពគាត់គេមិនសមពិតមែន
    
     "ត្រូវហើយអ្នកបំរើដូចឯងមិនសមស្រាប់ហើយ"
    
     "បាទ សុំទោសលោកស្រីនិងអ្នកប្រុសតូច"កាយតូចឮពាក្យពេចន៍ពីមាត់អ្នកប្រុសគេរត់ទៅខាងក្រៅបាត់ លោកស្រីឱ្យនាយទៅតាមគេថាមិនព្រមតែម៉ាក់នាយមាត់ឮផ្អើលអ្នកក្នុងហាងមិនខានទើបសម្រេចចិត្ដទៅតាម ក៏ដលររកក្មេងអម្បាញ់មិញនេះ ឃើញស្រមោលនៅក្រោមដើមឈើទៅដល់ក៏ឃើញពិតមែន គេមិនទៅណាទេ គឺនៅអង្គុយយំយែក។
    
     "រំអួយយ៉ាងនេះសមជាមនុស្សប្រុសទេ"
    
     "ហឹុក អ្នកប្រុស"
    
     "ឈប់យំទៅយើងគ្មានបំណងទេ"ជុងហ្គុកមិនអាចទប់ចិត្ដបាន មិនថាពេលយំក៏នៅតែស្រស់ស្អាត ទាញកាយតូចមកឱបក្នុងរង្វង់ដៃដ៏កក់ក្តៅ។មិនដឹងថាចិត្ដហ៊ានមកពីរណានាយឱបមុខទៅថើបរាល់ដំណក់ទឹកភ្នែករបស់ថេយ៍អូសមកក្រោបថើបបបូរមាត់មួយនោះ។ថេយ៍បើកភ្នែកព្រិចបើកៗ រួចក៏បិតភ្នែកទទួលយកកាតថើបដ៏មានអត្ថន័យជាច្រើន បេះដូងញាប់ញ័រខ្លាំងរកថាពលបាន។ម្ដាយរបស់នាយបានឃើញគាត់បានថតទុក គាត់ញញឹមយ៉ាងពេញចិត្តយ៉ាងណាថេយ៉ុងជាក្មេងស្លូតបូត នឹងឧស្សាហ៍ព្យាយាម កូនប្រុសក៏មិនដែលមានម្ចាស់ចិត្ដពេលឃើញពួកគេជួបគ្នាដំបូលគាត់អាចយល់បានទៅហើយ។
    
     "ហេម~!"
    
     "ម៉ាក់/លោកស្រី"
    
     "បន្ដទៀតទៅ ម៉ាក់ទៅមុនហើយ មើលថែថេយ៍ផង"ថេយ៉ុងអៀនឡើងមុខក្រហម ខ្មាសគាត់ណាស់។
    
     "យើងមិនយល់ពីចិត្តរបស់យើងទេ តែយើងមានអារម្មណ៍ទៅលើឯង ថេយ៍"
    
     "ប៉ុន្តែពួកយើងខុសគ្នាឆ្ងាយណាស់"
    
     "បងមិនប្រកាន់ទេ អូនស្រលាញ់បងទេ?សឺត"
    
     "អ្នកប្រុស ខ្ញុំថាពួកយើងកុំហួសពីនេះអី អឹម!ហឹម!អឹស!"
    
     "បងស្រលាញ់អូន"មនុស្សមាត់ឆៅចិត្ដឆៅបែរមកស្រលាញ់ក្មេងដែលមិនមានអ្វីជាប់ខ្លួនគួរឱ្យជឿដែលទេ ប៉ុន្តែតើអាចហាមចិត្ដមិនឲ្យស្រលាញ់គាត់បានដោយរបៀបណា?
    
     ពួកគេទាំងពីរនាក់បានចាប់ផ្អើមស្រលាញ់គ្នាពីថ្ងៃនេះ នាទីនេះតទៅមិនថាវានឹងទៅជាយ៉ាងណា ពួកគេតស៊ូជាមួយគ្នា។
    
     ទំនាក់ទំនងបើកចំហប៉ុន្តែគួរឲ្យស្ដាយលោកចនគាត់មិនយល់ព្រម គាត់បានដេញពួកគេទាំងម្ដាយកូនចេញពីផ្ទះ ជុងហ្គុកខំសំពះក៏គាត់មិនព្រម ម្ដាយរបស់នាយខំនិយាយក៏លោកមិនព្រមស្ដាប់ដល់តែថ្ងៃមួយ ពួកឃាតកររកឃើញស៊ូអុីនឹងថេយ៉ុងក៏បាន ចាប់ខ្លួនយកទៅទម្លាក់ក្នុងជ្រោះដ៏សែនជ្រៅ។ក្នុងគ្រាដែលវិបាកបំផុតគឺជាថ្ងៃចុងក្រោយសម្រាប់ជីវិតមួយនេះ មានភ្លៀងធ្លាក់ជាច្រើននៅលើភ្នំ ពួកគេបានទម្លាក់ស៊ូអុីនឹងថេយ៉ុងចូលក្នុងជ្រោះ។
    
     ជុងហ្គុកបានមកដល់តែការមកដល់របស់នាយ គឺគេបានមកយឺតពេលទៅហើយ គេក៏ដកកាំភ្លើងបាញ់ទៅពួកឃាតករទាំងអស់នោះនឹងចុងក្រោយគេក៏មិនអាចរស់ដោយគ្មានថេយ៍បានដែរ។
    
     ផាំង!!
    
     ស្នូរគ្រាប់កាំភ្លើងចុងក្រោយ ជុងហ្គុកបានបាញ់វាមកលើខ្លួនឯង។
     
     #ហេរ៉ា-ឃ្វីន
    

រឿងខ្លីៗ❤️Where stories live. Discover now