រឿង កប់ចិត្តដណ្តប់ស្នេហ៍ ភាគ1

157 9 0
                                    

លោកម្ចាស់ផាកសុវ៉ាត់ កំពុងមកទទួលប្អូនប្រុសមកពីស្រុកក្រៅ។គាត់បានរៀបចំអ្វីជាច្រើន សម្រាប់ស្វាគមន៍លោកសុវ៉ាន់ដែលត្រូវជាប្អូន

"ស្វាគមន៍ការត្រឡប់មកផ្ទះវិញប្អូនប្រុស"

"សិក្សាយ៉ាងណាហើយសុវ៉ាន់"

"ខ្ញុំទទួលបានចំណេះដឹងច្រើនណាស់បង"

"ពេលណាឯងនិងយកប្រពន្ធ នេះអាយុចូល30ហើយ" និយាយគ្នាបានបន្ដិចលោកក៏បានឱ្យប្អនប្រុសជ្រើសរើសស្រីដែលជាប្រពន្ធរបស់ខ្លួនម្នាក់ដោយឃើញថានាយនៅកម្លោះមកជាយូរ។ផាន់វ៉ាន់ដែលជាប្អូនហាករៀរេចិត្ដ ប៉ុន្តែដោយបានចាប់ចិត្ដលើប្រពន្ធបងប្រុសម្នាក់ នាងជាស្រីដែលពូកែខាងមេផ្ទះ។នាមជាប្រពន្ធចុងលោកសុវ៉ាត់ក៏បានត្រឹមអោនមុខចុះមិនសម្លឹងមើលលោកក្រោយលោកកំពុងសម្លឹងមើលនាងយ៉ាងយកចិត្ដទុកដាក់ និងមិននិយាយអ្វីក្រៅពីអង្គុយក្បែរស្វាមី

ស្ដ្រីដែលជាប្រពន្ធដើមរបស់លោកសុវ៉ាត់ ប្រើប្រាស់វាចាយ៉ាងស្រទន់លើកពីនាងដែលជាប្រពន្ធចុងរបស់ប្ដីឱ្យទៅកាន់ប្អូន

"រូបនាងល្អឆោម បើប្អូនថ្លៃពិតជាពេញចិត្ដនាង" ចំណែកលោកសុវ៉ាត់ក៏បានប្រាប់តាមដំណើរពេលឱ្យនាងចូលក្នុងគ្រួសារមួយនេះ លោកក៏មិនធ្លាប់ប៉ះពាល់នាងនៅឡើយតាំងពីបានរៀបការមក ព្រោះប្រពន្ធដើមតែងតែមិនចង់ឱ្យលោកទៅស្និទ្ធស្នាលនិងអ្នកណា។

"បាទ ពិតណាស់ ខ្ញុំពិតជាចង់បាននាងជាប្រពន្ធសង្ឃឹមថាបងនិងលើកនាងឱ្យខ្ញុំ"

"ហាសហា ស្អែកយើងនិងរៀបកម្មវិធីរៀបការឲ្យពួកឯង"
________
ផាន់វ៉ាន់បាននាំនាងជាប្រពន្ធថ្មីមកកាន់ផ្ទះដែលជាផ្ទះថ្មីរបស់ពួកគេ ធំមិនចាញ់ផ្ទះលោកសុវ៉ាត់ ដោយបានរៀបការរយ:ពេល3ថ្ងៃទៅតាមប្រពៃណី

"យប់នេះខ្ញុំមិនធ្វើអ្វីលើនាងទេ"

"ខ្ញុំពិតជាអរគុណលោកម្ចាស់ជាក្រៃលែង តើខ្ញុំអាចសងលោកម្ចាស់នៅគុណបុណ្យក៏ធំធេងនេះបានទៅ"នាងសំពះគាត់ហើយអរគុណណាស់ លោកជួយនាងមិនចង់បានអ្វីទេ ព្រោះនាងក៏ដូចបានជួយលោកផងដែរ កើតមកជាមនុស្សប្រុសមានរូងឆោមស្រស់សង្ហារតែបើនិយាយរឿងស្នេហាលោកមិនធ្លាប់គិតឡើយ

រឿងខ្លីៗ❤️Where stories live. Discover now