រឿង កប់ចិត្តដណ្តប់ស្នេហ៍ ភាគ2

141 7 0
                                    

ថេយ៉ុងបានសម្ងំយំនៅជិតមាត់បឹង ចំណែកជីមីនបានឃើញក៏ប្រហែលជាគេមានរឿងអីដែលពិបាកចិត្ដ តាមសួរនាំគេ ព្រោះមើលទៅថេយ៍យំខ្លាំងណាស់។

"តើឯងមានរឿងអី"ថេយ៍មិនមាត់រហូតទ្រាំលាក់ទុក្ខមិនជាប់ក៏ប្រាប់់គ្រប់យ៉ាង ឱ្យជីមីនឮហើយក៏ភ្ញាក់ផ្អើល

"នេះថេយ៍ស្រលាញ់មនុស្សប្រុសហ៎?ឯងអាចស្រលាញ់មនុស្សប្រុសបានដោយរបៀបណា?"ជីមីន

"គឺ ហឹុកយូរមកហើយបេះដូងរបស់យើងមិនដែលមានចិត្ដលើមនុស្សស្រីម្នាក់ណាទេ ហឹុកយើង យើងមិនដឹងពន្យល់ឯងបែបណាទេ តើឯងអាចនិងស្អប់យើងដែលទេ?"

"យើ-យើងម៉េចនិងស្អប់? កុំយំណ៎ាយើងយំតាមឥឡូវហើយ"បើមិនបាត់យំ យំតាមមិនខាន ឈប់យំទៅយើងចូលចិត្ដឯងជាងបងប្រុសទៅទៀត បងប្រុសអាក្រក់ពេកហើយ យើងស្អប់គាត់ គាត់តែងតែមិនចូលចិត្តឯង ។ជីមីនជាមនុស្សងាយនិងហូរទឹកភ្នែកណាស់ រឹតតែស្អប់រាល់ពេលមិនអាចទប់ទឹកភ្នែកបាន គេមិនចង់ទេ វាពិបាកគ្រប់គ្រងណាស់ពេលឃើញនរណាម្នាក់យំឬគេមានរបួសបន្ដិចបន្តួច។

"ជីមីន~ហឹុក យើងមិនយំទៀតទេ មានតែឯងល្អជាងគេ"ទាំងពីរនាក់បងប្អូនយំអោបគ្នា មាត់ថាឈប់ តែចិត្តកំពុងខូចចិត្ដ។ យំគឃូដល់អ្នកដែលនៅក្បែរក្រោយដើមធំមួយឈរស្ងៀុម ជាមួយទឹកមុខមិនស្រស់បោះរបស់ខ្លួន។
ជីមីនសន្យាថាជួយនិយាយជាមួយនិងជុងហ្គុក ប៉ុន្ដែគេនៅតែមិនអាចឱ្យនាយយល់ ព្រោះគេក៏មិនសូវយល់អំពីស្នេហារវាងមនុស្សប្រុសដូចគ្នា បើគេទើបតែ15ឆ្នាំចំណែកជុងហ្គុកនាយមានអាយុ20ឆ្នាំហើយ គាត់កាចណាស់ធ្វើខុសអាចនិងឈឺសាច់ច្បាស់ជាមិនហ៊ាននិយាយអំពីរឿងនេះទៀតទេ។
__________
ស្នេហ៍ដំបូងត្រូវបានបំបែកដោយស្នាដៃបងជីដូនមួយ ស្នេហ៍បន្ដបន្ទាប់ក៏ដូច្នោះទោះខំលាក់មិនឲ្យដឹងមិនឲ្យឃើញទើបចុងក្រោយគេក៏លែងចង់បាន បើមានមិនហួសផុតមួយថ្ងៃជុងហ្គុកតាមបំបែកថ្នាក់នេះទៅហើយ។កន្លងផុត1ឆ្នាំនាយជុងហ្គុកក៏ទៅរស់និងរៀនសូត្រនៅក្រៅប្រទេសនៅឯបារាំងបន្ដ។ ចំណែកថេយ៍គេក៏បន្ដការរៀនគូរដោយស្ងៀមស្ងាត់ មិនចង់រាប់អានឬមានមិត្ដប្រុស ទឹកដៃនៃការគូររូបបែបសខ្មៅ ជាគំនូរមួយដែលមួយចំនួនគេចូលចិត្តការគូរដោយពណ៍ជាង។
ដល់ពេលពេញវ័យ18ឆ្នាំថេយ៍បានទៅសិក្សាការគូរគំនូរនៅប្រទេសបារាំងដោយប៉ារបស់គេជាជាងគំនូរស្គាល់គ្រូល្អៗនៅបារាំងច្រើនហើយថេយ៍ក៏មានឆ្នៃដៃមិនចាញ់គាត់ទោះគេនៅក្មេង នៅឡើយ។នៅទីនោះយ៉ាងមានក្ដីសុខ ថេយ៍តែងតែគូរនៅអ្វីដែលខ្លួនកំពិងស្រមៃ វាជាសុបិន្តដ៏វែងអន្លាយមួយដិតជាប់ក្នុងអារម្មណ៍ តើវាជាសុបិន្ដអ្វីទៅ? ផ្ដោតលើគំនូរជាច្រើនជាមួយរូបរាងកាយមនុស្សប្រុសឈរកាន់ដាវដ៏អង្គកាច កែវភ្នែកមុត សម្លេងស្អប ការតែងខ្លួនដូចជាស្ដេច ស្រែកលើកដាវក្នុងសម្មាភូមិ គូរនិងសម្លឹងមើលគំនូរទាំងញញឹមបិតមាត់មិនជិត។

You've reached the end of published parts.

⏰ Last updated: Feb 10 ⏰

Add this story to your Library to get notified about new parts!

រឿងខ្លីៗ❤️Where stories live. Discover now