មិនយូរប៉ុន្មានជីមីនក៏បានទៅផ្ទះរបស់គេវិញ ផ្ទះជីមីនគឺនៅជាប់របងភូមិគ្រឹះតែម្ដងវាងាយស្រួលសម្រាប់អ្នកដែលអង្គុយនៅរេវ៉ងដា សម្លឹងមើលកាយតូចប្រលែងគ្នាលេងជាមួយយ៉ាងសប្បាយរីករាយ។
Jungkook's pov
វារំលងទៅ2ឆ្នាំមកហើយដែលខ្ញុំតាមដានគ្រួសារតូចមួយនេះ ខ្ញុំតែងច្រណែននឹងជីមីនដែលមិនដែរនៅម្នាក់ឯង កណ្ដោចកណ្ដែងដូចជាខ្ញុំព្រោះមានយូគីដែលជាកម្លាំងចិត្ត ផ្ដល់ទំនុកចិត្តអោយចង់មានជីវិតរស់រានលើផែនដីនេះ
ខុសពីខ្ញុំ!!
កាលពី5ឆ្នាំមុន ខ្ញុំតែងស្រម៉ៃថាថ្ងៃណាមួយខ្ញុំនឹងលែងអផ្សុកទៀត ព្រោះមានការដូពីព្រះជាម្ចាស់ប្រទានអោយខ្ញុំបានជួបនារីម្នាក់ ដែលនាងគឺជាទេបអប្សរមកជួយទ្រទ្រង់ជីវិតខ្ញុំអោយមានជីវិតជីវ៉ា។
តែជីវិតរបស់ខ្ញុំកាន់តែដុនដាបជាងមុននៅពេលដែល បាត់បង់នាង។ ការបាត់បង់មួយនេះវាធ្វើអោយខ្ញុំយល់ថា មានសុខតែងតែមានទុក្ខដើរទន្ទឹុមគ្នា តែក្នុងមួយជីវិតខ្ញុំ ខ្ញុំមិនដែលគិតដល់ឡើយថាត្រូវបាត់បង់នាង បាត់លែងជួបជាថ្មីម្ដងទៀត!
ខ្ញុំមិនដឹងថាហេតុអ្វីខ្ញុំត្រូវទន់ខ្សោយដល់ថ្នាក់នេះ មនុស្សជាទីស្រឡាញ់របស់ខ្ញុំនាងមិនចង់ឃើញខ្ញុំឈឺចិត្ត កើតទុក្ខព្រោះតែនាងនោះទេ ខ្ញុំមិនចង់ធ្វើជាចំណែកមួយអោយនាងទៅមិនបានសុខ ជម្រើសរបស់ខ្ញុំគឺស្នាមញញឹម ស្នាមញញឹមដែលគ្របដណ្តប់ដោយទុក្ខកង្វល់ ដិតដាមអានុស្សារីរាប់លានអត្ថន័យរបស់ខ្ញុំនិងនាង!
"យាយដឹងថាចៅនឹកនាង! តែចៅមិនគួរយកអតីតកាលមកលាយឡំជាមួយបច្ចុប្បន្នទេជុងគុក! នាងទៅបានសុខហើយ!"
ខ្ញុំមិនដឹងថាលោកយាយរបស់ខ្ញុំចូលមកបន្ទប់ខ្ញុំតាំងពីពេលណានោះទេ តែខ្ញុំមានអារម្មណ៍ថាទឹកភ្នែករបស់ខ្ញុំកំពុងតែហូរស្រក់ចុះមកម្ដងបន្តិចៗនៅពេលឮសម្ដីគាត់ ខ្ញុំហាមវាមិនជាប់នោះទេ!
"វាក៏ជាកំហុសរបស់ចៅ!ចៅដឹងថាវាគ្រាន់តែជាដំណរនៃគ្រួសារជួនកាលវាមិនមែនជាការពិត ចៅគិតថាវាគ្រាន់តែជាពាក្យចចាមអារ៉ាម តែការពិតវាក៏បានបង្ហាញតាំងពី3ឆ្នាំមុនមកម្លេះ! នាងស្លាប់ដោយសារតែចៅ!"
ទឹកភ្នែកខ្ញុំកាន់តែហូរស្រក់ ស្រក់នៅពេលនឹកឃើញស្នាមញញឹមរបស់នាង វាធ្វើអោយបេះដូងរបស់ខ្ញុំឈឺចុកចាប់ អួលឆ្អល់ក្នុងពេលតែមួយ
"ជុងគុក!!! វាមិនមែនជាកំហុសរបស់ចៅ តែវាជាវាសនា ជោគជតារបស់នាងទៅវិញទេ!"
"វាសនារបស់នាងបានដាក់មកអោយខ្ញុំ តាំងពីថ្ងៃយើងរៀបការជាមួយគ្នាមកម្លេះ!"