Episode 03

63 18 2
                                    

   ពេលនេះកម្លោះកំពុងអង្គុយទល់មុខជាមួយនិងបុរសដែលមិនស្គាល់ឈ្មោះចាំតែមុខមួយនោះ ជីមីនអោបកូនប្រុសខ្លួនជាប់ទាំង ភ្នែកទាំងគូសម្លឹងមើលទៅមាឌមាំទាំងមិនទុកចិត្ត ណាមួយនៅស្លន់ជាមួយហេតុការណ៍មុននេះមិនទាន់បាត់នៅឡើយ!
  
   Jimin's pov

   ខ្ញុំចាប់ផ្ដើមសម្លឹងមើលទៅកាន់បុរសម្នាក់នោះ ខ្ញុំចាប់ផ្ដើមអោបខ្លួនកូនប្រុសខ្ញុំណែនដៃ កើតចិត្តមិនស្រួលកាន់តែខ្លាំងនៅពេលឃើញគេសម្លឹងមើលមកកូនប្រុសរបស់ខ្ញុំដោយស្នាមញញឹមតិចៗលើបបូរមាត់ស្ដើងតែមួយរបស់គេ។
  "ខ្ញុំចង់ដឹងពីហេតុការណ៍មុននេះ គឺហេតុអីបានជាយូគីមកលេងនៅទីនេះបាន??"
ខ្ញុំចាប់ផ្ដើមលើកសំណួរនេះឡើង ដើម្បីបន្លប់ចិត្តភ័យខ្លាច ខ្ញុំមិនដឹងថាបុរសម្នាក់នេះកំពុងតែគិតអី ហើយចង់បានអ្វីពីខ្ញុំនោះទេ
  "អាបប៉ាហា៎!! គឺកូនចូលមកលេងខ្លួនឯង លោកពូមិនពាក់ព័ន្ធនោះទេ!"
  នៅពេលដែលខ្ញុំចាំផ្ទៀងចម្លើយចេញពីមាត់បុរសម្នាក់នោះ វាបែរជាកូនរបស់ខ្ញុំឆ្លើយជំនួសដោយអង្រួនដៃខ្ញុំតិចៗ ហើយចោទថាកំហុសទាំងអស់ខ្លួនតូចផ្ទាល់ជាធ្វើទៅវិញ វាមិនអាចទេដែលខ្ញុំគ្រាន់តែចូលទៅធ្វើម្ហូបមួយភ្លេតសោះគូជីអាចចូលមកទីនេះដោយខ្លួនឯង ខ្ញុំមិនជឿនោះទេ!
  "ខ្ញុំឃើញយូគីលេងម្នាក់ឯង ខ្ញុំក៏ហៅមកលេងជាមួយ លោកកុំមានចម្ងល់អី...ជី ..មីន!!"
  គេស្គាល់ឈ្មោះរបស់ខ្ញុំ?? ខ្ញុំមិនយល់ពីបុរសម្នាក់នេះទេ គេកំពុងតែធ្វើអោយចិត្តខ្ញុំជ្រួលច្របល់ ខ្លាចថាគេមិនមានបំណងល្អមកកាន់ខ្ញុំ។
"លោកស្គាល់ឈ្មោះខ្ញុំយ៉ាងម៉េចបាន??ខ្ញុំដូចជាមិនបានប្រាប់លោកទេ!"
    ស្នាមញញឹុមស្រស់នៅតែរក្សាជាប់ថ្ពាល់របស់នាយ បន្ទាប់ពីនោះអ្នកបម្រើក៏ចាប់ផ្ដើមលើកទឹក ក៏ដូចជាបង្អែមជាច្រើនមុខយកមកដាក់នៅមុខខ្ញុំនិងយូគី ធ្វើអោយយូគីទះដៃតិចដោយអាការ:ត្រេកអរជាពន់ពេកពេលឃើញរបស់ញាំុ។
  "យូគីជាអ្នកប្រាប់!ពិតទេ?? យូគី!!"
យូគីងក់ក្បាលទៅមកចង់រលេសចេញពីក ខ្ញុំមិនយល់ថាហេតុអីកូនខ្ញុំចូលចិត្តនាយខ្លាំងម្លេស ទាំងដែលស្គាល់នាយមិនទាន់បានមួយថ្ងៃផង។
   "លោកពូសង្ហា ចិត្តល្អណាស់mommy!!"
   "យូគី!!" ធ្មេញរបស់ខ្ញុំចាប់ផ្ដើមត្បៀតឮសូរគ្រឺតក្រត នៅពេលដែលយូគីហៅខ្ញុំថាmommy ខ្ញុំតែងតែហាមកូនខ្ញុំជានិច្ចដាច់ខាតគឺមិនអោយហៅបែបនេះនោះទេ ជាពិសេសនៅចំពោះមុខមនុស្សប្លែកមុខ
       ដូចជានាយម្នាក់នេះ!!
  "Mommy??ជាអ្វីនឹងគ្នាអោយប្រាកដ??"នាយសួរទាំងជ្រួញចិញ្ចើមមកកាន់ខ្ញុំហាក់ចង់ដឹងចម្លើយ
  "វាគួរសមសម្រាប់អោយលោកចង់ដឹងឮដែរមែនទេ??"
  ខ្ញុំនិយាយទាំងក្រែងចិត្ត រឿងគ្រួសារខ្ញុំ ខ្ញុំមិនចង់ចែករំលែកចេញទៅក្រៅនោះទេ
"គឺ ! មិនចាំបាច់ក៏បាន ខ្ញុំគ្រាន់តែសួរលេង បន្លប់ភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ!ពិតមែនហើយខ្ញុំភ្លេចប្រាប់ឈ្មោះរបស់ខ្ញុំទៅកាន់លោក ឈ្មោះរបស់ខ្ញុំគឺ ជុងគុក ចន" គេញញឹមហើយចាប់ផ្ដើមនិយាយបន្តនៅពេលឃើញខ្ញុំមិនតបតសម្ដី "ខ្ញុំដឹងថាលោកមិនចង់ដឹងក៏ប៉ុន្តែខ្ញុំចង់ប្រាប់ ណាមួយខ្ញុំដូចជាមាននិស្ស័យជាមួយលោក!"
  "មានឯណា! តាមពិតទៅខ្ញុំក៏ចង់ស្គាល់ឈ្មោះលោកដែរ ឈ្មោះរបស់ខ្ញុំគឺ ជីមីន...ផាក ជីមីន "
   ខ្ញុំមិនយល់ពីខ្លួនឯងនោះទេ ពីដំបូងមានអារម្មណ៍ថាភ័យខ្លាចចំពោះនាយជាខ្លាំង តែបន្ទាប់ពីបានឮកូនរបស់ខ្ញុំនិយាយថា នាយជាមនុស្សល្អ បូកផ្សំជាមួយអាកប្បកិរិយានិយាយស្ដី សមរម្យ អ្នកបម្រើមានសណ្ដាប់ធ្នាប់ល្អ ធ្វើអោយភាពភ័យខ្លាចរត់ចោលខ្ញុំបាត់អស់។
   "នំនេះឆ្ងាញ់ណាស់លោកពូ!!"
   "បើឆ្ងាញ់ថ្ងៃក្រោយមកលេងពូទៀតតើល្អទេ??"
  យូគីងក់ក្បាលហើយចាប់ផ្ដើមញាំុនំរបស់គេបន្ត   ភ្នែកខ្ញុំក៏ចាប់ផ្ដើមក្រលាស់ឃើញស្រ្តីចំណាស់ម្នាក់កំពុងដើរចុះមកទាំងកាយញញីញញ័រ ដើរសំដៅមកកាន់ពួកយើង
  "ពិតមែនហើយ!! អោយក្មេងតូចមកលេងនៅទីនេះមក យាយឃើញគេចូលចិត្តលេងម្នាក់ឯងអផ្សុកណាស់ហើយ!"
  សម្ដីលោកយាយម្នាក់នោះធ្វើអោយខ្ញុំ នឹកឃើញរឿងកន្លងមកដែលកូនខ្ញុំគ្មានគ្នាលេងជាមួយ ណាមួយខ្ញុំក៏រវល់ការងារ មិនសូវមានពេលជាមួយកូនគ្រប់គ្រាន់នោះទេ។
  "យាយឃើញចៅទៅណាមកណាតែពីអ្នកកូន ឯណាប្រពន្ធនាងមិននៅទេមែនទេ??"
  សំណួរដែលមិនអាចឆ្លើយបាន វាធ្វើអោយខ្ញុំគាំងព្រិចភ្នែកតិចៗដាក់គាត់ចង់ប្រាប់ថារឿងនេះខ្ញុំមិនអាចរាយរ៉ាប់ប្រាប់ដំណើរដើមទងទៅកាន់គាត់បាននោះទេ តែគាត់មើលទៅហាក់ចង់ដឹង ហើយកែវភ្នែកបង្ហាញមកខ្ញុំក៏កក់ក្ដៅហាមចិត្តមិនប្រាប់គាត់មិនបាន
  "លោកយាយកុំសួរmommyចៅអី ប៉ារបស់ចៅជាមនុស្សមិនល្អ គាត់បោកប្រាស់mommyរបស់ចៅ!"
   សម្លេងយូគីកាត់ផ្ដាច់ពាក្យសម្ដីដែលខ្ញុំចង់និយាយ ខ្ញុំមិនដែលប្រាប់យូគីពីរឿងទាំងនេះហេតុអ្វីយូគីដឹង
"យូគី!ដឹងរឿងនេះមកពីណាកូន?"
ខ្ញុំសួរដោយបង្អូសសម្លេងតិចៗ មិនចង់អោយកូននិយាយបន្ត
"Mommyឈប់លាក់បាំងកូនទៀតទៅ! កូស្អប់ប៉ា ប៉ាធ្វើmommyរបស់កូនយំ!!!!"
  សម្រែករបស់យូគីឡើងខ្ទ័រពេញភូមគ្រឹះទាំងមូល ខ្ញុំគាំងលែងនិយាយស្ដី ទង្វើររបស់យូគីធ្វើអោយខ្ញុំដឹងថាយូគីឈឺចាប់ប៉ុណ្ណានៅពេលនោះ ខ្ញុំសឹងតែហាមទឹកភ្នែកខ្លួនឯងមិនអោយហ៎ូស្រក់មិនបាននៅពេលនឹកឃើញដល់រឿងដ៏ឈឺចាប់មួយនោះ!
"មិនបាច់និយាយប្រាប់យាយក៏បាន! ដៃគូរបស់ដៃជាមនុស្សប្រុសដូចគ្នាមែនទេ?? ហឹុម ពូកែមែនបានកូនមួយជាចំណង កូនស្អាត ហើយឆ្លាតបែបនេះ យាយមិនសរសើរមិនបាន!"
  គាត់ញញឹមដាក់ខ្ញុំ តែខ្ញុំបានត្រឹមតែញញឹមអត់ជាតិទៅកាន់គាត់វិញ ពិតមែនហើយកូនខ្ញុំ យូគីឆ្លាតណាស់ ប៉ុន្តែយូគីមិនមែនជាចំណងស្នេហាមួយនេះទេ ព្រោះគេសុំខ្ញុំលែងគ្នាតាំងពីកិច្ចព្រមព្រៀងថាយកយូគីមកម្លេះ!
  "លោកសំណាងជាងខ្ញុំ!!"
សម្លេងគ្រលរបស់ជុងគុកធ្វើអោយខ្ញុំរហ័សក្រលែកទៅមើល គេនៅរក្សាស្នាមញញឹមជាប់ផ្ទៃមុខដដែលខុសប្លែកតែភ្នែករបស់គេ ប្រែជាពោលពេញទៅដោយទុក្ខកង្វល់ រាប់រយលានអត្ថន័យនៅក្នុងនោះតែខ្ញុំមិនអាចដឹងបានអំពីរឿងគ្រួសាររបស់នាយនោះទេ។
  
   ខ្ញុំតាមសម្លឹងមើលជុងគុកដែលក្រោកចេញហើយឡើងទៅលើផ្ទះទាំងទឹកមុខសោកសៅ លុបផាត់ស្នាមញញឹមដែលខ្ញុំឃើញកន្លងមកចាកឆ្ងាយអស់
   "អោយយូគីមកលេងទីនេះទៅណាចៅ គ្រាន់បានគ្នាជាមួយជុងគុក ចៅប្រុសយាយស្រឡាញ់ក្មេងណាស់ វាជាបំណងប្រាថ្នារបស់គេកន្លងមក តែទេវតាមិនប្រណីចំពោះគេនោះទេ!"
   "គេមានរឿងអីទៅលោកយាយ??"
ខ្ញុំសួរទៅគាត់ដោយការចង់ដឹង ចង់ឮជាខ្លាំង ខ្ញុំមិនគិតស្មានថាជុងគុកក៏មានទុក្ខដូចខ្ញុំដែរនោះទេព្រោះតាំងពីស្គាល់មកឃើញញញឹមមិនដែលស្រពោនមុខសោះនោះ
   "សួរម្ចាស់សមីខ្លួនគេផ្ទាល់ វាល្អជាជាងសួរយាយព្រោះយាយមិនសូវយល់ពីជម្រៅចិត្តនៅពេលនេះ ដូចម្ចាស់ឡេផ្ទាល់នោះទេ!"
   .................

To be continued.
  
 

✯គូកម្មគូគាប់✯Où les histoires vivent. Découvrez maintenant