🔸គូគាប់🔸

150 22 3
                                    

    "អូស!! សូមទោសលោក!!"
កម្លោះរាងតូចច្រឡឹងរត់ប្រផាត់ប្រផើយ មិនបានមើលផ្លូវក៏បុកទ្រូងមាំរបស់កម្លោះសង្ហាបង្កបានសម្រែកដ៏សែនស្រួយស្រេសដូចសារិកា ដែលកាយម្ចាស់សម្រែកបានដួលបោកខ្លួនទៅនឹងដី គ្មានប្រណីដល់គូថដែលស្លៀកខោកាប៊យបូកផ្សំធ្វើអោយឈឺឥតគណនាស្ទើរតែយោងខ្លួនអោយក្រោកឈរមិនចង់រួច។
    "លោក!មានត្រូវត្រង់ណាទេ??"
សម្លេងគ្រលមាំជារាងកាយមាំហាប់ណែន បន្ទប់ជង្គង់ជួយលើកកាយតូចស្រាលដូចសំឡីអោយក្រោកឡើង មុននឹងសួរទងបារម្ភ
    "មិនអីទេលោក ខ្ញុំសូមទោសម្ដងទៀត សុំលាសិនហើយ!"
  រាងក្រាយក្រោកបានត្រឹមត្រូវ អោនក្បាលសូមទោសអ្នកម្ខាងទៀតញាប់ស្មេរ ព្រោះខ្លាចថាអ្នកម្ខាងទៀត ក្រោធខឹងបង្ហើតបានជាការផ្ដឹងផ្ដល់ដោយសារការរត់បុខដោយគ្មានចេតនារបស់គេ មិនចាំទទួលការឆ្លើយពីអ្នកម្ខាងទៀត កម្លោះតូចប្រញាប់រត់ចេញទាំងរហេរហ័នមិនសូម្បីតែហ៊ានមើលមុខអ្នកដែលកំពុងតែជ្រួញចិញ្ចើមតាមមើលកាយរបស់ខ្លួនដែលរត់ចេញនោះ។
    
     Jimin's pov

  ខ្ញុំរត់ទាំងមិនបានមើលក្រោយ ធ្វើយ៉ាងណាខ្ញុំត្រូវតែទៅដល់សាលាយកកូនប្រុសរបស់ខ្ញុំអោយទាន់ម៉ោងទាន់វេលា ខ្ញុំរត់ផងភ័យផងខ្លាចតែអ្នកដែលខ្ញុំរត់ប៉ះអំបាញ់មិញមកតាមខ្ញុំទាថ្លៃសងជំនឿចិត្តនោះទេ ក្នុងអាជីពជាអ្នកសារព័ត៌មានម្នាក់ខ្ញុំយល់ច្បាស់ពីរឿងនេះ!
  "ហ៊ូ!! ធូរទ្រូង"
ខ្ញុំលើលដៃរឹតទ្រូង ពេលមកដល់សាលាឃើញថ្នាក់កូនប្រុសរបស់ខ្ញុំមិនទាន់ចេញនៅឡើយ ហើយណាមួយមិនឃើញមានមនុស្សរត់តាមទៀត ពុទ្ធោអើយ!ពេលនេះខ្ញុំហត់ខ្លាំងណាស់ ស្ទើរតែដកដង្ហើមមិនដល់គ្នាទៅហើយ!
  "អាបប៉ា!!"
សម្លេងតូច ស្រែកហៅខ្ញុំដឹងច្បាស់ថាប្រាកដជា យូគីកូនប្រុសតែមួយគ្រាប់របស់ខ្ញុំហើយ ខ្ញុំប្រញាប់ងាកទៅមើលកូនប្រុសបណ្ដូលចិត្តដែរកំពុងរត់មករកខ្ញុំទាំងស្នាមញញឹមលិបភ្នែក។
"អា៎!!យូគីប្រយ័ត្នកូន!"
ខ្ញុំស្រែកមួយអស់សម្លេង កូនប្រុសរបស់ខ្ញុំពេលនេះផ្កាប់មុខទៅនឹងដីហុយទ្រលោមសក្បុស ព្រលឹងរបស់ខ្ញុំហោះទៅសីុចុងប្រលិតបាត់ទៅហើយពេលនេះ
     កូនប្រុសសំណព្វចិត្តមាសឪពុកអើយ!!
"យូគី យ៉ាងម៉េចហើយ!"
ខ្ញុំលើកកូនប្រុសជាទីស្រឡាញ់ ទាំងចិត្តរំជួលព្រោះអាណិតកូនជាខ្លាំង កាន់តែឈឺចិត្តដែលឃើញសាច់កូនប្រុសដែលធ្លាប់តែសរលោងប្រែជាដាច់រយះចេញឈាមរឹមៗ មិនដឹងថាកូនឈឺប៉ុណ្ណានោះ
"កូនមិនអីទេអាបប៉ា!"
សម្លេងតូចនិយាយតិចៗសឹងមិនឮ ខ្ញុំក្ដោបមុខកូនមកមើលឃើញថាកូនរបស់ខ្ញុំដាច់មាត់បន្តិច តែនៅតែរក្សាស្នាមញញឹមមកកាន់ខ្ញុំបាន
    ដោយសារស្នាមញញឹមលិបភ្នែកនេះហើយ បានរត់អត់មើលផ្លូវធ្វើអោយដួលនេះ!
"តោះកូន!ទៅលាងរបួសសិន ហិុប!!"
ខ្ញុំលើកកូនប្រុសអាយុចូល4ឆ្នាំ ទៅការិយាល័យនាយិការដើម្បីសុំថ្នាំលាងរបួសបើទុកទម្រាំដល់ផ្ទះខ្លាចថាមេរោគឆ្លងចូល បង្កអោយកូនឈឺ។

✯គូកម្មគូគាប់✯Où les histoires vivent. Découvrez maintenant