JUNGKOOK'S POV
នៅតាមផ្លូវត្រឡប់មកវិញ ខ្ញុំបានសម្លឹងទៅកាន់ជីមីនជារឿយៗ ណាមួយយូគីក៏បានគេងលក់ទើបធ្វើអោយទិដ្ឋភាពក្នុងឡានប្រែជាស្ងប់ស្ងាត់ឮតែសម្លេងដកដង្ហើយធំតែគ្មានសម្លេងសំណេះសំណាលគ្នាដូចពេលមកសោះ។
ប្រើពេលមិនយូរពួកយើងក៏បានមកដល់ភូមិគ្រឹះវិញ ខ្ញុំបីយូគីចូលទៅក្នុងភូមិគ្រឹះតែបែរជាស្កុបពេលឮសម្លេងជីមីនឃាត់÷
"ឈប់សិន!លោកចង់នាំយូគីទៅណា? ខ្ញុំគិតថាយកកូនទៅផ្ទះវិញហើយ!"
ដំណើរយឺតៗដើរសំដៅមកទាញយកយូគីពីដៃរបស់ខ្ញុំ តែសុំទោសខ្ញុំមិនអោយទៅវិញទេ ណាមួយវាក៏យប់ប្រលប់ថ្វីត្បិតថាផ្ទះជីមីននិងខ្ញុំនៅជាប់របងគ្នាក៏ដោយ តែរបងភូមិគ្រឹះខ្ពស់បើជីមីនមានរឿងអ្វីខ្ញុំក៏មិនអាចដឹងបាន ហើយផ្លូវវាក៏ស្ងាត់ជ្រងំទៀត
"គេងនៅទីនេះទៅ!ផ្ទះខ្ញុំធំ មិនខ្វះបន្ទប់សម្រាប់ស្វាគមន៍ជីមីនតែម្នាក់នោះទេ!"
ភ្នែកខ្ញុំសម្លឹងចំកែវភ្នែករបស់ជីមីនដែលកំពុងបង្ហាញពីទុក្ខសោករបស់គេ វាធ្វើអោយខ្ញុំមានអារម្មណ៍ថាអាណិត តែក៏សម្រេចចិត្តថាដើរចេញនាំយូគីទៅបន្ទប់អោយគេងត្រឹមត្រូវសឹមងាករកជីមីន តែក្មេងម្នាក់នេះបែរជាមិនមកតាមខ្ញុំមកសោះ
"ហេតុអ្វីមិនមក! តិចត្រឡប់ទៅផ្ទះវិញម្នាក់ឯងទៅ?"
ខួរក្បាលខ្ញុំចាប់នឹកឃើញ ហើយប្រញាប់រត់ចេញទៅក្រៅលឿនស្លេវ អារម្មណ៍បារម្ភទាំងប៉ុន្មានក៏បានធូរស្រាកម្ដងបន្តិចៗមុននឹងដើរទៅរកកាយតូចដែលកំពុងអង្គុយលើបង់នៅមុខភូមិគ្រឹះនោះ
"ហេតុអីមិនចូលក្នុងផ្ទះ? នៅក្រៅបែបនេះត្រូវទឹកសន្សើមប្រាកដជាផ្ដាសសាយ!"
ខ្ញុំដើរទៅដោះអាវក្រៅគ្របដណ្ដប់លើកាយរបស់ជីមីនដែលមានតែអាវយឺតស្ដើង អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ ខ្យល់បក់វឺតៗមកផាត់ប៉ះកាយរបស់គេធ្វើអោយគេបំបោសដៃតិចៗមើលទៅប្រហែលជារងារខ្លាំង
"កើតអីមែនទេ??ខ្ញុំឃើញជីមីនដូចជាមិនសប្បាយចិត្តតាំងពីត្រឡប់មកវិញម្លេះ!"
ខ្ញុំដាក់បង្គុយជិតកាយរបស់ជីមីន ហើយងាកទៅសួរ ជីមីនញញឹមតិចៗមកកាន់ខ្ញុំ គេនៅស្ងៀមមិនឆ្លើយតប ទើបខ្ញុំសម្រេចចិត្តលែងសួរ ព្រោះតាមសង្កេតមើលទៅ រឿងដែលជីមីនចង់ប្រាប់មិនចាំបាច់សួរជីមីនប្រាកដជាប្រាប់។
ស្ងាត់មួយស្របក់ខ្ញុំក៏បានឮសម្លេងជីមីនឆ្លើយតបនូវសំណួររបស់ខ្ញុំទាំងខ្សោយៗ ធ្វើអោយខ្ញុំរហ័សងាកទៅសម្លឹងមុខគេ
"ខ្ញុំឃើញប៉ារបស់យូគី!"
ជីមីតអើតកឡើងលើ តាមខ្ញុំស្មានប្រហែលជាកំពុងលាក់ទឹកភ្នែកកុំអោយស្រក់ចុះ ពួកយើងទាំងពីមានស្ថានភាពស្រដៀងគ្នា តែវាក៏មិនអាចប្រៀបធៀបគ្នាថាមួយណាឈឺចាប់ជាងគ្នាបានដែរ។
"ខ្ញុំឃើញគេ កំពុងតែសប្បាយចិត្តជាមួយប្រពន្ធកូនថ្មីរបស់គេ..ហឹុម!! តាមពិតទៅពួកយើងមិនបានស្រឡាញ់គ្នាទេ តែប៉ាម៉ាក់របស់ខ្ញុំចង់អោយខ្ញុំរៀបការជាមួយគេ ហើយសង្ឃឹមថាគេអាចមើលថែខ្ញុំអោយមានសុភមង្គល មានសេចក្ដីសុខ!"
ស្នាមញញឹមលើផ្ទៃមុខរបស់ជីមីន ធ្វើអោយខ្ញុំយល់ដឹងថាជីមីនរឹងមាំខ្លាំងណាស់ វាកម្រណាស់ដែលមានមនុស្សប្រុសម្នាក់អាចចិញ្ចឹមកូនហើយបង្រៀនកូនអោយចេះឆ្លាតបែបនេះ
"ហេតុអីមិនប្រកែក មនុស្សគ្រប់គ្នាសុទ្ធតែមានជម្រើសមិនចឹង?"
"តែវាមិនមែនជាខ្ញុំ! ខ្ញុំសង្ឃឹមថាពេលរៀនចប់មហាវិទ្យាល័យ ខ្ញុំនឹងទទួលបាជីវិតឯករាជ្យ ដើរតាមផ្លូវដែលខ្លួនឯងជ្រើស ចុងក្រោយខ្ញុំក៏ត្រូវរៀបការជាមួយគេ!"
ខ្ញុំអង្គុយស្ងៀមសម្លឹងទៅកាន់ជីមីនដែលកំពុងមើលទៅព្រះចន្ទដែលកំពុងរះបំភ្លឺមកកាន់ពួកយើងទាំងពីរ
"រៀបការជាមួយគេវាមិនមែនជារឿងអាក្រក់នោះទេ! ខ្ញុំអាចដើរហើរបានសេរី ហើយគេក៏ដូចគ្នា ខ្ញុំនៅតែខ្ញុំ គេនៅតែគេ គ្រាន់តែយើងរស់នៅជាមួយគ្នា ពេលខ្លះគេមានណាត់ជាមួយសង្សារ ខ្ញុំក៏ញាំុបាយម្នាក់ឯងតែប៉ុណ្ណឹង!"
"សង្សារ? នេះគេនៅមានសង្សារទៀតមែនទេ?"
"ហឹុម!!"ជីមីន
ខ្ញុំហួសចិត្តជាខ្លាំង នៅពេលដឹងណាអតីតស្វាមីរបស់ជីមីននៅមានសង្សារទាំងដែលខ្លួនរៀបការហើយ ទោះមិនបានស្រឡាញ់គ្នាក៏គួរតែអោយតម្លៃគ្នាខ្លះ ពាក្យថារៀបការវាមិនមែនជាពាក្យលែងសើចដែលយើងចង់ធ្វើក៏ធ្វើបាននោះទេ!
"បន្ទោសគេក៏មិនត្រូវ! គ្រប់យ៉ាងមកពីប៉ាម៉ាក់របស់ពួកយើង ពួកគាត់បង្ខំយើងទាំងដែលយើងមិនយល់ព្រមហើយខ្ញុំក៏អាណិតសង្សាររបស់គេ នាងស្លូតហើយស្អាតណាស់ ពេលខ្លះខ្ញុំក៏មានអារម្មណ៍ថាហួសចិត្តនៅពេលឃើញគេនាំសង្សារមកគេងនៅផ្ទះដែលជាចំណងអាពាហ៍ពិពាហ៍របស់ពួកយើងទាំងពីរខ្លះដែរ តែដល់ពេលនៅជិត ហើយស្គាល់ពីនាង វាធ្វើអោយខ្ញុំមានអារម្មណ៍ថាខ្ញុំជាជនទីបីដែលមកបំបែកបំបាក់ស្នេហាដ៏ផ្អែមល្ហែមរបស់គេ ហឹុស..!!"
ជីមីនអស់សំណើចសើចឌឺខ្លួនឯង ពេលនេះខ្ញុំកំពុងតែអង្គុយតាមដានសាច់រឿងរបស់គ្រួសារគេ ខ្ញុំលើកសំណួរមួយសួរទៅកាន់ជីមីន ដែលវាកំពុងលោតក្នុងខួរក្បាលខ្ញុំ ហើយបញ្ជាអោយខ្ញុំរកចម្លើយភ្លាមៗចេញពីមាត់របស់ជីមីនផ្ទាល់
"ហើយបើមិនស្រឡាញ់គេ មកអង្គុយខូចចិត្តធ្វើអី??"សំណួររបស់ខ្ញុំធ្វើអោយជីមីនរហ័សប្រកែកភ្លាមៗ
"អ្នកណាថាខ្ញុំខូចចិត្ត ខ្ញុំមិនបានខូចចិត្តរឿងគេលែងជាមួយខ្ញុំហើយទៅយកសង្សារគេនោះទេ!"
កែវភ្នែកតូចស្រាប់តែងាកមកសម្លក់ខ្ញុំធ្វើអោយខ្ញុំចង់ផ្ទុះសំណើចចេញមកខ្លាំងៗ តែក៏អាក់ទៅវិញនៅពេលឮពាក្យសម្ដីបន្ទាប់របស់គេ
"ខ្ញុំអាណិតយូគីទៅវិញទេ! រយ:ពេលប៉ុន្មានឆ្នាំហើយដែលយូគីរស់នៅគ្មានភាពកក់ក្ដៅពីប៉ារបស់គេ ខ្ញុំអាណិតកូន ខ្ញុំត្រូវបំពេញនាទីជាម៉ាក់ផងជាប៉ាផងក្នុងពេលតែមួយ តែទោះជាយ៉ាងណាយូគីក៏មិនដែលទាមទារ ឬក៏រករឿងខ្ញុំដែរ គេសុខចិត្តនៅស្ងៀមបៀមទុក្ខសម្លឹងទៅមើលគ្រួសារអ្នកជិតខាងដែលមានប៉ាម៉ាក់ប្រលែងលេងជាមួយ នៅពេលដែលខ្ញុំឃើញទិដ្ឋភាពមួយនោះ វាធ្វើអោយខ្ញុំគិតថា ខ្ញុំជាប៉ាដែលគ្មានសមត្ថភាពបំពេញសេចក្ដីសុខអោយកូនបានគ្រប់គ្រាន់ ជាប៉ាដែលឥតបានការម្នាក់!!"
ទឹកមុខជីមីនធ្លាក់ចុះនៅពេលនិយាយដល់ត្រង់កន្លែងនេះ គេលើកដៃច្បូតមុខបង្ហាញភាពស្រ្តេស បូករួមជាមួយទឹកភ្នែកដែលកំពុងដក់ក្នុងរង្វង់ភ្នែកស្អាតរបស់គេ ថ្វីត្បិតថានៅទីនេះវារាងងងឹតបន្តិចមែនប៉ុន្តែខ្ញុំអាចដឹងថាជីមីនកំពុងយំ
"ធ្វើជាឪពុកហេតុអ្វីក៏អាត្មានិយមបែបនេះ បើមិនស្រឡាញ់កូនខំបង្កើតមកធ្វើអី? កូនប្រៀបដូចជាគ្រាប់ពេជ្ររបស់ឪពុកម្ដាយ តែគេបែរជាទុកកូនចោលដូចសំរាម គេមិនសមមានឈ្មោះថាជាប៉ារបស់យូគីនោះទេ!"
ចិត្តក្ដៅរបស់ខ្ញុំកំពុងតែរើឡើង ខ្ញុំមានអារម្មណ៍ថាខឹងជាខ្លាំងពេលដឹងរឿងនេះ វាអាចប្រហែលមកពីខ្ញុំចូលចិត្ត អាណិតហើយស្រឡាញ់យូគីហើយមើលទៅ
"រឿងនេះខ្ញុំមិនអាចស្មានដឹង ហើយណាមួយយូគីក៏មិនបានកើតមកដោយសារសម្ព័ន្ធភាពរបស់យើងទាំងពីរនាក់!"
ជីមីនញញឹមខ្សោះ អោនមុខចុះក្រោសម្លឹងមើលជើងខ្លួនឯងកំពុងយោលយោគ
"មានន័យថាយ៉ាងម៉េច??"
"យូគីជាកូនដែលកើតតាមបច្ចេកវិទ្យាគ្រូពេទ្យ សម័យនេះទៅហើយចង់មានកូនវាមិនមែនជារឿងពិបាកនោះទេ!"
ខ្ញុំស្លុងអារម្មណ៍គិតអំពីរឿងនេះ ខ្ញុំស្មានតែយូគីជាកូនដែលកើតពីផ្ទៃពោះម្ដាយរបស់គេទេតើ ច្រើនឆ្នាំមកនេះរវល់តែខូចចិត្ត មិនសូវបានក្រលេកមើលទិដ្ឋភាពខាងក្រៅនោះទេ
"ខ្ញុំស្មានតែយូគីកើតចេញពីរបស់លោកទេតើ.....!"
"ឆ្គួត!! នេះខ្ញុំជាប្រុសណា ខ្ញុំទៅមានលទ្ធភាពបង្កើតកូនបានយ៉ាងម៉េច បើមានមែនវាមានក្នុងរឿងនិទាននោះទេបើពួកយើងមិនដែលដេកបន្ទប់ជាមួយគ្នាផង ភ្លេចហើយមែនទេថាគេមានសង្សារណា!"
ជីមីនគំហកហើយទះដៃរបស់ខ្ញុំនៅពេលខ្ញុំលើកដៃទៅចង្អុលពោះរបស់គេពេលនិយាយរឿងកូននោះ ចំណែកខ្ញុំបែរជាមាអារម្មណ៍ថាខ្មាស ដើម្បីបន្លប់នៅក្នុងពេលមានស្ថានភាពបែបនេះខ្ញុំគ្មានអ្វីក្រៅពី លើកដៃដែលជីមីនវាយនោះអង្អែលកញ្ចឹងកខ្លួនឯងតិចៗប៉ុណ្ណោះ
"អ្វីដែលខ្ញុំខ្លាច...ខ្លាចតែយូគីបានឃើញដូចអ្វីដែលខ្ញុំឃើញពេលនោះ!"To be continued.
