ភាគ2:យ៉ាងម៉េចឈឺចាប់ឬ?

167 16 1
                                    

   «ថ្ងៃថ្មីក៏បានដល់ Taehyung ត្រូវងើបពីព្រលឹមដើម្បីរៀបចំធ្វើអាហារពេលព្រឹកអោយលោកម៉ាហ្វៀមុខទន្សាយរបស់គេតែគេមិនចេះធ្វើនោះទេ  ស្អីក៏មិនចេះដែល សូម្បីចៀនពង ឬឆុងមី  (ប្រពន្ធណាគេលោក༎ຶ⁠‿⁠༎ຶ)រាងតូចមិនដឹងជាធ្វើស្អីខ្លះទេរញ៉េរញ៉ៃពេញផ្ទះបាយមើលសឹងមិនយល់ខ្ទេចរបស់របរសឹងទាំងអស់ប៉ុន្តម្ហូបមួយមុខក៏មិនបាន ម្ហូបធ្វើមកមានទាំងខ្លោច មានទាំងប្រៃ សូម្បីភ្លក់ខ្លួនឯងក៏ទទួលយកមិនបានផង ។

   «អាយយយ ជួយផងៗ!សំលេងស្រែកអោយជួយចេញពីផ្ទះបាយ ស្របពេលjungkookចុះមកនាយលឺហើយក៏ប្រញាប់រត់យ៉ាងលឿនមកមើល ចំណែកអ្នកបម្រើផ្សេងលឺហើយឆ្លេរឆ្លាររត់មកដែល ម្នាក់ៗភ័យចង់គាំងបេះដូងដោយឃើញភ្លើងឆេះក្នុងផ្ទះបាយ ហើយក៏ប្រញាប់យកទឹកមកពន្លត់(សើចអត់😂)

  «រាងក្រាស់អង្គុយលើសាឡុងសំលឹងមើលអ្នកនៅចំពោះមុខឥតព្រិចនេះនាយគិតខុសឬគិតត្រូវដែលអោយគេមកនៅជាមួយមើលចុះថ្ងៃទីពីក៏ធ្វើអោយផ្ទះបាយនាយឆេះទៅហើយចុះថ្ងៃបន្ទាប់នោះ នេះមិនចង់គិតទេលោកអើយ ហើយសរសើរចិត្តខ្លួនឯងដែល ដែលទល់កំហឹងនឹងបានបើសិនអ្នកផ្សេងវិញ សង្ស័យងាប់បាត់ហើយ ។

  «ហិ ហិ...!អោយខ្ញុំសុំទោសផងលោក ថេយ៉ុងសើចមិនសូវសមដាក់នាយ នេះមកធ្វើការឬមកយ៉ាងម៉េច ការងារនេះប្រហែលត្រូវបំផ្លាញដោយសារគេហើយមើលទៅ

  «ជាអ្នកស្រែយ៉ាងម៉េច មិនចេះធ្វើម្ហូបនោះ នេះស្អីក៏មិនចេះ ការងារផ្ទះក៏មិនចេះ ឯងជាអ្នកណាអោយប្រាកដ?នាយនៅតែសង្ស័យលើក្មេងម្នាក់នេះ មុខមាត់មិនសមជាកូនអ្នកស្រែនោះទេមើលដៃជើងគេចុះស្រលូនជាងដៃមនុស្សស្រីទៀត សាច់សរខ្ចី តើអោយគេជឿយ៉ាងម៉េច គ្រប់គ្នានៅក្នុងផ្ទះនេះក៏គេមិនជឿដូចនាយដែល កុហកមិនសមសោះ

  «Taehyungលឺសំនួរនាយសួរហើយរកពាក្យនិយាយមិនចេញ នេះបើគេនិយាយចំមែនបើជាកូនអ្នកស្រែមែនម៉េចក៏គេមិនចេះធ្វើការងារផ្ទះ ហើយនេះគេស្អីក៏មិនចេះដូចនាយនិយាយពិតមែនតើគេគួរបកស្រាយប្រាប់នាយថាម៉េច

  «មកនេះjungkookចាប់ដៃរាងតូចអូសមកខាងលើ តែមិនទាន់បានទៅផងក៏មានសំលេងមួយមកកាត់

💗ម៉ាហ្វៀ កំពូលស្នេហ៍💗🔞Where stories live. Discover now