«yoongiគេតែងតែមករករាងតូចtaehyungរាល់ថ្ងៃនាយមិនដែលខ្វល់នឹងសំដីឌឺដងរបស់មិត្តគេឡើយ ព្រោះមួយរយៈនេះនាយឡើងសាំទៅហើយ ចំណែកថេយ៉ុងវិញគេមិនសូវចង់នៅក្បែរនាយប៉ុន្មានទេគេខ្លាចជុងហ្គុកស្ដីអោយគេទៀត។«យើងមកនិយាយការងា មិនមែនមកឈ្លោះគ្នាជាមួយឯងទៀតទេឈប់អង្គុយសម្លក់មុខយើងទៀតទៅyoongi»
«មិនមែនព្រោះតែរឿងការងាទេដឹងjungkookក៏និយាយបញ្ជួសមិត្ត
«យើងគ្មានពេលនិយាយលេងសើចជាមួយឯងទេ yoongiនិយាយទៅកាន់jungkookដោយមុខស្មើរ នេះយូរៗទៅមកលែងបានហើយ «ឯងគិតយ៉ាងម៉េចចំពោះលោកគីម សុងហូនោះនេះគេហ៊ានធ្វើដល់ថ្នាក់ដាក់ឯង ឯងចង់នៅស្ងៀមឬ?»
«បណ្ដោយគេអោយសប្បាយមួយពេលសិនចុះ ចាំអោយគេសងនូវអ្វីដែលគេធ្វើដាក់យើង មានមកត្រូវតែមានទៅ យើងមិនអោយវារួចខ្លួននោះទេ ជុងហ្គុកទាំងមុខស្មើ »
«ថេយ៍គេមិនដឹងរឿងអ្វីនោះទេឯងកុំធ្វើអ្វីគេអោយសោះ yoongi ក៏ប្រញាប់រំលឹកឈ្មោះរាងតូចខ្លាចមិត្តគេគិតចង់ធ្វើបាបថេយ៉ុង។
«រឿងយើងឯងកុំចេះយើងចង់ធ្វើស្អីគេក៏មិនទាក់ទងនឹងឯងដែល ហើយឈប់មករញ៉េរញ៉ៃនឹងគេទៀតបើចង់អោយមិត្តភាពយើងនៅដូចដើម" jungkook »និយាយហើយនាយក៏ងើបចេញបាត់.
«ហើយ...ម៉េចក៏ពិបាកនិយាយគ្នាយ៉ាងនេះ yoongiដកដង្ហើមធំបន្តិចរួចក៏ចេញទៅវិញមិនចង់នៅទៀតទេខ្លាចមហាមិត្តប្រច័ណ្ឌទៀត ។
«នេះក៏រយៈពេលមួយខែហើយដែលថេយ៉ុងមករស់នៅភូមិគ្រឹះរបស់ជុងហ្គុក និយាយរួមទៅតាំងពីថ្ងៃមកនៅដំបូងដល់ថ្ងៃនេះគេមិនបានធ្វើស្អីនោះទេចំណែករាងក្រាស់ក៏មិនបានប្រើគេអោយធ្វើស្អីដែល ណាមួយគេមិនចេះធ្វើទើបខ្ជិលប្រើតែម្ដងទៅ ជុងហ្គុកនៅតែធ្វើខ្លួនធម្មតា មិនបានបញ្ចេញកាយវិការអ្វីនោះទេ ថេយ៉ុងគេកំពុងនឹកគិតថាតើគួរគិតយ៉ាងម៉េចចំពោះជុងហ្គុកនោះ គេមិនដាច់ចិត្តធ្វើអោយនាយខូចខាតអ្វីនោះទេ តែគេត្រូវជួយលោកពូគេ (អាដែល😑)ថេយ៉ុងកំពុងនៅក្នុងបន្ទប់រាងក្រាស់គេកំពុងរកមើលឯកសារក្រុមហ៊ុនរបស់នាយតែរកមិនឃើញមិនដឹងថានាយយកទៅលាក់នៅកន្លែងណានោះទេ គេតែងតែព្យាយាមរកវាតែរកមិនឃើញ នេះគេចង់ដកថយហើយ ជុងហ្គុកវិញដឹងលឺហើយថាថេយ៉ុងជាក្មួយរបស់សត្រូវខ្លួនតែនាយនៅធ្វើមិនដឹងមិនលឺអ្វីទាំងអស់ នាយមិនដឹងធ្វើយ៉ាម៉េចចំពោះគេនោះ មួយរយៈនេះនាយតែងតែមានអារម្មណ៍ល្អៗជាមួយថេយ៉ុង នាយមិនប្រាកដនោះទេថានាយហាមចិត្តខ្លួនឯងបាន ហាមមិនអោយស្រលាញ់គេនោះ។ថេយ៉ុងអាចនឹងមិនដឹងអី គេគ្រាន់តែធ្វើតាមបញ្ជាពូគេប៉ុណ្ណោះ នាយនឹងមិនសួរនាំអ្វីទាំងអស់ ទោះដឹងគ្រប់យ៉ាងរួចអស់ហើយ។