ភាគ1:ឯងជាអ្នកណា?

634 32 0
                                    


    «ខ្ញុំឈ្មោះkim Taehyung រាល់ថ្ងៃខ្ញុំរស់នៅជាមួយលោកពូរបស់ខ្ញុំគាត់ស្រឡាញ់មើលថែខ្ញុំតាំងពីខ្ញុំនៅតូចម្លេះ គាត់ប្រៀបដូចជាឪពុកខ្ញុំយ៉ាងចឹង តែខ្ញុំស្អប់គាត់ត្រង់ម្យ៉ាងគាត់ចូលចិត្តបង្ខំ អោយខ្ញុំធ្វើអ្វីដែលខ្ញុំមិនពេញចិត្ត បញ្ជានេះបញជានោះវាធ្វើអោយខ្ញុំសឹងតែលែងចង់នៅជាមួយគាត់ហើយ ប៉ុន្តែខ្ញុំធ្វើមិនបានព្រោះគាត់ជាអ្នកមានគុណរបស់ខ្ញុំដូច្នេះហើយខ្ញុំត្រូវធ្វើតាមគាត់ដដែល༎ຶ⁠‿⁠༎ຶ ចរិតពូរបស់ខ្ញុំគាត់លោភលន់ណាស់ឃើញអ្នកណាមានបានជាងគាត់មិនបានទេគាត់នឹងរកវិធីកំចាត់គេចោល ពេលខ្លះក៏សម្រេចពេលខ្លះក៏មិនបានសម្រេចដូចពេលនេះចឹងគាត់បានអោយខ្ញុំចូលទៅបន្លំខ្លួនដើម្បីចាត់ការសត្រូវរបស់គាត វាគ្រោះថ្នាក់ណាស់គេថែមទាំងជាម៉ាហ្វៀទៀតផង បើផែនការលើកនេះបានសម្រេចគាត់នឹងឈប់អោយខ្ញុំធ្វើទៀតហើយ ពាក្យថាម៉ាហ្វៀគឺកាចសាហាវសម្លាប់មនុស្សមិនញញើតដៃ ចិត្តអាក្រក់ ព្រៃផ្សៃ មិនដឹងថារួចខ្លួនឬអត់ទេ kim Taehyung អើយឯងនេះកម្មពិតមែន ពូគេក៏ចឹងដែរមិនអោយអ្នកផ្សេងទៅមកគេទៅចុះបើម៉ាហ្វៀម្នាក់នោះចាប់បានគិតយ៉ាងម៉េចគេនឹងស្លាប់អត់អំពើហើយទេស។

   «លោកពូអោយអ្នកផ្សេងទៅមិនបានទេឬ?ខ្ញុំខ្លាចថាមិនបានសម្រេចខ្ញុំមិនត្រូវគេសម្លាប់ហើយទេ Taehyung អង្គុយទល់មុខពូគេហើយប្រកែកមិនចង់ទៅ »

  «មិនបានទេឯងពូកែ ពូជឿថាឯងធ្វើបាន ជួយពូបន្តិចទៅណាក្មួយសម្លាញ់ ចប់រឿងនេះឯងចង់បានអ្វីក៏ពូអោយដែលអោយតែឯងព្រមជួយពូលើកនេះ លោកគីមត្រូវជាពូមកចាប់ដៃក្មួយនិយាយដោយទឹកមុខកំសត់អង្វរករអោយអ្នកជាក្មួយព្រមជួយ។

  «ក៏បានខ្ញុំព្រម!ទៅថ្ងៃណាដែល Taehyung ឃើញមុខពូកំសត់របស់គេហើយចិត្តមិនដាច់នោះទេគេក៏ឆ្លើយយល់ព្រម។

«កាន់តែឆាប់កាន់តែល្អ ក្មួយសម្លាញ់ ទៅថ្ងៃនេះតែម្ដងទៅ "លោកគីម"»

  «នេះលឿនដល់ថ្នាក់នេះឬលោកពូ? Taehyung»

«ត្រូវហើយដើម្បីអោយឆាប់បានរួចនោះអី ហើយពូលឺថា ចនជុងហ្គុកគេមិននៅផ្ទះនោះទេវាងាយស្រួលដល់ឯងចូលទៅក្នុងផ្ទះនោះ "លោកគីម"»

💗ម៉ាហ្វៀ កំពូលស្នេហ៍💗🔞Where stories live. Discover now