«អាយយ....លោកចង់ធ្វើអី?កុំចូលមកជិតខ្ញុំណា!រាងតូចស្រែកអស់សំលេង ហើយលើកដៃចង់វ៉ៃជុងហ្គុកកុំអោយនាយចូលមកជិតគេ ពេលនេះគេពិតជាភ័យខ្លាំងណាស់ ខ្លាចតែជុងហ្គុកនិយាយមែនស្លាប់មិនខានទេ ។
«ប៉ុណ្ណឹងខ្លាចហើយ?ត្រង់ប្ដូរជីវិតចូលមកក្នុងផ្ទះម៉ាហ្វៀដូចយើងមិនខ្លាចផងទៅ នាយនិយាយពេលដែលថេយ៉ុងត្រូវពិតខ្នងនឹងជញ្ជាំងរើទៅណាលែងរួច ទៅងូតទឹកអោយយើង ពេលដែលឃើញថេយ៉ុងសម្លឹងមើលមុខដោយមានចម្ងល់នាយក៏បង្វែររឿង ។ រាងតូចកំពុងគិតសំដីរបស់ជុងហ្គុក ស្អីគេប្ដូរជីវិតស្អីគេមិនយល់ទេ នាយចង់មានន័យថាម៉េច?
«ចូលមកក្នុងបន្ទប់ទឹកក៏ឃើញជុងហ្គុកកំពុងនៅត្រាំទឹកក្នុងអាងទឹកចាំគេនោះ រាងតូចដើរមកជិតនាយរួចចាក់សាប៊ូមកកក់សក់អោយរាងក្រាស់ បន្ទាប់ពីកក់សក់រួចថេយ៉ុងក៏ចាប់ផ្ដើមដុសខ្នងអោយនាយម្ដង នាយតូចបន្តដុសខ្នងអោយជុងហ្គុកជារើយៗ រហូតដល់រួចរាល់។ថេយ៉ុងបម្រុងនឹងចេញទៅវិញហើយស្រាប់តែនាយក៏ចាប់ដៃគេជាប់ ហើយទាញចូលក្នុងអាងទឹកជាមួយគ្នា ថេយ៉ុងក៏ត្រូវភ័យឡើងម្ដងទៀត ពេលនាយទាញគេចូលក្នុងទឹកហើយជុងហ្គុកក៏ស្រវាអោបចង្កេះគេជាប់ ចំណែករាងតូចក៏ខំប្រឹងរើយកស្លាប់យករស់ ។«អាយ....លោក...លោកចង់ធ្វើអី?លែងភ្លាមណា!
«នៅអោយស្ងៀម បើមិនចង់អោយយើងធ្វើអីផ្សេងលើឯង នាយនិយាយគំរាមពេលរាងតូចខំប្រឹងរើខ្លាំងៗ
«មិនស្ងៀមទេលែង..អាឆ្កួតចង់ធ្វើស្អី.ថេយ៉ុងបែរមករាងក្រាស់ហើយរុញទ្រុងគេចេញ នៅឆ្លៀតជេទៀតផង។
«នេះឯងមានដឹងខ្លួនទេថាឯងកំពុងជេអ្នកណា?ជុងហ្គុកចាប់ក៏ដៃនាយតូចទាំងសងខាងហើយនិយាយសួរគេ
«ជេអាលោកឯងនឹងហើយលែងភ្លាមណា
«សំដីបានណាស់ណ៎!គីមថេយ៉ុង នេះមានដឹងខ្លួនទេថាឯងកំពុងផុងខ្លួនចូលមកក្នុងផ្ទះយើងកាន់តែជ្រៅហើយ
«លោកនិយាយអីខ្ញុំមិនយល់?
«មិនយល់ឬក៏ធ្វើមិនយល់អោយប្រាកដ ពូរបស់ឯងបញ្ជាអោយឯងមកបំផ្លាញយើងមែនទេ?គ្រាន់តែលឺជុងហ្គុកនិយាយដល់ពូខ្លួន ថេយ៉ុងហាក់ភ្ញាក់ផ្អើលជាខ្លាំងនេះនាយដឹងហើយឬ?ចប់របស់នាយមិនខានទេ
«ខ្ញុំមិនយល់អ្វីដែលលោកនិយាយនោះទេ រាងតូចនៅតែប្រកែកមិនទទួលស្គាល់ការពិត( ប្រកែកទៅក្រែងនាយចេះតែនិយាយៗ)
«ហុឹសៗ... ជុងហ្គុកសើចតិចៗបែបហួសចិត្តនឹងសំដីរបស់ថេយ៉ុងនេះគិតថាគេក្មេងមែនទេ នេះនាយជាម៉ាហ្វៀណា ថេយ៉ុងដូចជាមើលស្រាលនាយពេកហើយ។
«សើចស្អី?ថេយ៉ុងងាកមកកុំសម្លក់មុខនាយក្រាស់ថ្មែ នេះនាយមិនរករឿងវាយធ្វើបាបសំណាងហើយបើគេផ្សេងវិញស្លាប់តាំងថ្ងៃដំបូងម្លេះថេយ៉ុងជាករណីពិសេសហើយ។
«បន្លំខ្លួនចូលមកក្នុងផ្ទះយើងមិនខ្លាចយើងទេឬ ?ជុងហ្គុកនាយនៅតែបន្តសួររាងតូចបន្តទៀតចាំមើលថាគេឆ្លើយការពិតមកឬក៏អត់។ បើមិនឆ្លើយនាយនឹងដើរតាមក្រឡារបស់រាងតូចហើយ