ភាគទី៧

287 37 4
                                    

#seoul

ស៊ុងហ៊ុន មកដល់ក្រុមហ៊ុនពីព្រឹកព្រលឹមដូចរាល់ទោះបីជាគេនៅ Daegyu ក៏គេសុខចិត្ដងើបពីព្រលឹ
មមកក្រុមហ៊ុរបស់ខ្លួនដដែល ។ រាងក្រាសបោះជំហា
នមួយៗជាមួយ នឹងទឹកមុខមាំទាំប្រកប ដោយអំណា
ចដែល មានជំនិតរបស់ខ្លួននៅពីក្រោយ ។

មកដល់ជាន់ទីប្រាំបី ដែលជាជាន់បន្ទប់ធ្វើការរបស់ខ្លួ
នភ្លាម រាងក្រាសក៏បោះជំហានសំដៅទៅបន្ទប់ខ្លួន ។
បោះជំហាន មិនទាន់បានបីជំហានស្រួលបួលផង នា
យកម្លោះ ស្រាប់តែឈប់ងក់ដែលធ្វើឲ្យ Krist ដែលនៅពីក្រោយបិះនិងបុកនាយទៅហើយ ។

ទឹកមុខមាំទាំកែវភ្នែកពោពេញទៅដោយអំណាចក៏បា
នប្រែប្រួល ទៅជាទន់ភ្លន់កែវភ្នែកពោពេញទៅដោយ
ក្តីស្រលាញ់កាលពីប្រាំឆ្នាំមុនត្រឡប់មកវិញហើយ ។
រាងក្រាស់សម្លឹងទៅនារីម្នាក់ដែលអង្គុយនៅសាឡុង
មុខបន្ទប់របស់នាយយ៉ាងភ្លឹក សឹងតែមិនព្រិចភ្នែក
ព្រោះនាយចង់មើលឲ្យច្បាស់ថានោះ គឺជាអេរីណា
មនុស្សស្រីជាទីស្រឡាញ់ ដែលនាយខំរងចាំជាច្រើន
បានត្រឡប់មកវិញហើយ នេះគេមិនស្រវាងភ្នែកទេ
ឬ?

<< ឯងទៅធ្វើការរបស់ឯងចុះ >> បន្ទាប់ពីឈរភ្លឹកមួ
យសន្ទុះរាងក្រាស់ក៏ ប្រាប់ឲ្យ Krist ទៅធ្វើការរបស់
គេ មុននឹងបោះជំហានទៅរក អេរីណាដោយទឹកមុខ
មិនភ្លេចញញឹមតទាល់តែសោះ ។

<< អេរីណា >> ស៊ុងហ៊ុន បន្លឺហៅសព្វនាមអតីតស
ង្សារចាស់ ដោយផ្អែមល្ហែមដែលមិនធ្លាប់មានអ្នកណា
ឮពីមុនមក ។ តែនាយមិនដែលធ្វើដាក់អ្នកណា ក្រៅ ពី អេរីណាសង្សារជាទីស្រឡាញ់ និងស៊ូនូ
ដែលជាក្មេងចិញ្ចឹមតែប៉ុណ្ណោះ ។ ប៉ុន្តែអត្ថន័យមិន
ដូចគ្នាមួយ មនុស្សស្រីដែលខ្លួនស្រឡាញ់ មួយមនុស្សកំដរអារម្មណ៍ គឺខុសគ្នាណា ។

<< បង ហ៊ុន ! >> គ្រាន់តែឮ សម្លេងរាងក្រាស់ភ្លាម
នាងក៏ស្ទុះឡើងមក អោបដៃនាយភ្លាមៗ ។

<< ចូលទៅក្នុងសិនទៅ >>

មកដល់ក្នុងបន្ទប់ធ្វើការភ្លាមស៊ុងហ៊ុន និងអេរីណាក៏
ដាក់ខ្លួនអង្គុយនៅសាឡុងទល់មុខគ្នា ។ មិនចាំ
យូរ ស៊ុងហ៊ុន ចោទសួរទៅនាងភ្លាមៗតែម្តង ។

𝗜'𝗠 𝗦𝗢𝗥𝗥𝗬 (SS1)Where stories live. Discover now